ព័ត៌មាន

ស៊ីហ្គេម ៣២៖ ប្រទេសម្ចាស់ផ្ទះកម្ពុជាបាន​ត្រៀមខ្លួនជា​ស្រេច​សម្រាប់ពិធីបើក

ប្រទេសម្ចាស់ផ្ទះកម្ពុជាកំពុងទទួលស្វាគមន៍សមាជិករាប់ពាន់នាក់នៃប្រតិភូកីឡានៃប្រទេសចំនួន១១ក្នុងតំបន់ ដើម្បីចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍-ស៊ីហ្គេម ៣២ ដែលនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភានេះ ជាមួយនឹងពិធីបើកនៅពហុកីឡដ្ឋានជាតិមរតកតេជោ។
កម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់ពិធីបើកស៊ីហ្គេម៣២។ ប្រភព៖ Cambodia2023

នេះជាលើកទីមួយហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏ធំបែបនេះ ដូច្នេះចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២០ មក កម្ពុជាបានកសាងផែនការរៀបចំពិធីបើក និងបិទការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ យ៉ាងអធិកអធម។ ពិធីបើកនិងបិទស៊ីហ្គេម៣២ នឹងរួមបញ្ចូលគ្នានូវវប្បធម៌ និងបច្ចេកវិទ្យាទំនើបប្រកបដោយភាពសុខដុមរមនា។ ការសម្តែងវប្បធម៌និងសិល្បៈប្រពៃណីដែលមានការចូលរួមរបស់នាដករ នាដការិនី អ្នកប្រដាល់ក្បាច់គុន និងមនុស្សជាច្រើនទៀតមានភាពលេចធ្លោនៅក្នុងពិធីបើក និងបិទនៅពហុកីឡដ្ឋានមរតកតេជោ។

បន្ថែមពីលើកម្មវិធីសិល្បៈ ពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នឹងមានក្បួនដង្ហែរបស់ប្រតិភូកីឡាមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១១ ជាមួយនឹងកីឡាករ-កីឡាការិនីជាង ១១.០០០ នាក់; សច្ចាប្រណិធានរបស់អាជ្ញាកណ្តាលនិងតំណាងអត្តពលិកកម្ពុជា; សុន្ទរកថាបើករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា; ពិធីដុតបំភ្លឺភ្លើងគប់ស៊ីហ្គេម ៣២ និងការបាញ់កាំជ្រួចផ្កានៅជុំវិញពហុកីឡាដ្ឋានជាតិ មរតក តេជោ៕


top