ព័ត៌មាន

ស៊ីហ្គេម ៣២៖ ប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន ៥០ គ្រឿង

ក្រុមអត្តពលិករវៀតណាមបន្តដណ្ដើមបានមេដាយមាស ខណៈពេលដែលកីឡាការិនី Huynh Thi My Tien បានឈ្នះមេដាយមាសក្នុងវិញ្ញាសាកីឡារត់ចម្ងាយ ១០០ ម៉ែត្រឆ្លងឧបសគ្គ ជាមួយថិរវេលា ១៣,៥០ វិនាទី។
កីឡាការិនី Bang Thi Mai ឈ្នះ​មេដាយមាស Seagames 32។  រូបថត ៖ VNA

នាថ្ងៃទី ១០ ខែឧសភា ជាថ្ងៃប្រកួតកីឡាទី ៥ នៃព្រឹត្តិការកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (ស៊ីហ្គេម ៣២) ដែលប្រព្រឹត្តទៅនៅកម្ពុជា ប្រតិភូកីឡាវៀតណាមដណ្តើមបានមេដាយមាសចំនួន ១១ គ្រឿង បន្ថែមទៀត។

គួរកត់សម្គាល់ថា នាថ្ងៃទី ១០ ឧសភា កីឡាករ Pham Thanh Bao បានឈ្នះមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ ២០០ ម៉ែត្រផ្នែកបុរស។

ក្រុមអត្តពលិករវៀតណាមបន្តដណ្ដើមបានមេដាយមាស ខណៈពេលដែលកីឡាការិនី Huynh Thi My Tien បានឈ្នះមេដាយមាសក្នុងវិញ្ញាសាកីឡារត់ចម្ងាយ ១០០ ម៉ែត្រឆ្លងឧបសគ្គ ជាមួយថិរវេលា ១៣,៥០ វិនាទី។

លើវិញ្ញាសាកីឡាគុណខ្មែរ កីឡាករវៀតណាមបន្តដណ្ដើមបានមេដាយមាសចំនួន ៣ គ្រឿង។

លើវិញ្ញាសាកីឡា Pencak Silat អ្នកប្រដាល់ Nguyen Duy Tien បានវាយបរាជ័យអ្នកប្រដាល់ជនជាតិសិង្ហបុរី ដោយពិន្ទុ ៤៦-៤៣ ក្នុងប្រភេទទម្ងន់ ៨០ គីឡូក្រាមផ្នែកបុរស ដោយដណ្ដើមបានមេដាយមាសបន្តសម្រាប់វៀតណាម។

នាថ្ងៃទី ១០ ឧសភាដដែល ក្រុមកីឡាវៀតណាមក៏ទទួលបានមេដាយមាសលើវិញ្ញាសាកីឡាវាយកូនហ្គោលជាលើកដំបូងផងដែរ។

ដោយទទួលបានមេដាយមាសចំនួន ៥០ គ្រឿង ប្រតិភូកីឡាវៀតណាមបានឈរនៅលេខរៀងទី ១ ក្នុងតារាងមេដាយសរុបនៃស៊ីហ្គេម បន្ទាប់មកគឺកម្ពុជា និងថៃផងដែរ៕
  
 

top