ព័ត៌មាន

ស៊ីហ្គេម ៣២៖ ថ្នាក់ដឹកនាំប្រទេសអាស៊ានមួយចំនួននឹងអញ្ជើញចូលរួមពិធីបើកការ ប្រកួតកីឡាស៊ីហ្គេម ៣២ នៅកម្ពុជា

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍ កីឡាប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា និងចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា រៀងៗខ្លួន។
ស៊ីហ្គេម ៣២ នឹងប្រព្រឹត្តទៅនៅខែឧសភាឆ្នាំ២០២៣។ (រូបថត៖ vietnamplus.vn)

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ បាន ប្រកាសថា អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith នឹង អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ៣២) ដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែឧសភា។ អញ្ជើញថ្លែងនៅមជ្ឈ មណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា លោកប្រធានរដ្ឋឡាវនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ កម្ពុជានៅខែឧសភាខាងមុខ ហើយចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២។ យោងតាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក៏ត្រូវ បានអញ្ជើញចូលរួម ពិធីបើកព្រឹត្តិការណ៍កីឡាដ៏ធំបំផុតក្នុងតំបន់នេះផងដែរ។

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍ កីឡាប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា និងចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា រៀងៗខ្លួន។ ព្រឹត្តិការណ៍កីឡាទាំងពីរនេះត្រូវបានហៅរួមថា ជាព្រឹត្តិការណ៍កម្ពុជាឆ្នាំ២០២៣។ បាវចនានៃព្រឹត្តិការណ៍ “កម្ពុជា ២០២៣” គឺ “កីឡា៖ រស់ក្នុងសន្តិភាព”៕

top