ព័ត៌មាន

ស៊ីហ្គេម ៣២៖ Nguyen Thi Oanh ដណ្ដើមបានមេដាយមាស ២ គ្រឿងក្នុងរយៈពេល ២០ នាទី

នារសៀលថ្ងៃទី ៩ ឧសភា (ម៉ោងក្នុងស្រុក) ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (ស៊ីហ្គេម ៣២) ដែលប្រព្រឹត្តទៅនៅប្រទេសកម្ពុជា អត្តពលិក Nguyen Thi Oanh បានឈ្នះមេដាយមាសចំនួន ២ គ្រឿង លើវិញ្ញាសារត់ចម្ងាយ ១.៥០០ម៉ែត្រ និង ៣.០០ ម៉ែត្រ ឆ្លងកាត់ឧបសគ្គ។
កីឡាការិនី Nguyen Thi Oanh (ខាងឆ្វេង) ការពារមេដាយមាសស៊ីហ្គេមដោយជោគជ័យក្នុងវិញ្ញាសា ៥០០០ ម៉ែត្រនារី។ (រូបថត៖ VNA)

នេះជាមេដាយមាសទី ៣ របស់ Nguyen Thi Oanh ដែលរួមចំណែកសម្រេចបានមេដាយមាសចំនួន ៣៩ (គិតត្រឹមថ្ងៃបញ្ចប់ការប្រកួតកាលពីថ្ងៃទី ៩ ឧសភា) របស់គណៈប្រតិភូកីឡាវៀតណាមក្នុងព្រឹត្តការណ៍កីឡាលើកនេះ។

បន្ទាប់ពីការរត់ឆ្លងកាត់ឧបសគ្គ ៣.០០០ ម៉ែត្រ Nguyen Thi Oanh បានចែករំលែកថា៖ “ឥឡូវនេះ ខ្ញុំមានអារម្មណ៍ច្របូកច្របល់ច្រើន ហើយវាពិតជាហត់ណាស់។ ក្រៅពីនេះ ខ្ញុំសប្បាយចិត្ត និងមានអារម្មណ៍ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលើកទឹកចិត្ត របស់ទស្សនិកជន សមាជិកគណៈប្រតិភូវៀតណាម ដើម្បីឱ្យខ្ញុំអាចប្រកួតប្រជែង និងបញ្ចប់ភារកិច្ចជាមួយនឹងវិញ្ញាសារដ៏លំបាកចំនួន ២ ក្នុងរយៈពេលដ៏ខ្លីបំផុត។ ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់”។

សមិទ្ធិផលរបស់ Nguyen Thi Oanh បានទាក់ទាញទស្សនិកជនក្នុងតំបន់ និងសារព័ត៌មានអន្តរជាតិ។ ទីភ្នាក់ងារព័ត៌មាន AFP បានសង្កត់ធ្ងន់ថា៖ អត្តពលិករបស់វៀតណាមមានវីរភាពបង្ហាញពីភាពលេចធ្លោក្នុងការរត់ប្រណាំងក្នុងតំបន់។ សារព័ត៌មានអន្តរជាតិក៏បានពណ៌នាអំពីពេលវេលាក្នុងរយៈពេលកន្លះម៉ោងដែល Nguyen Thi Oanh ដណ្ដើមបានមេដាយមាសទ្វេរដង ជាសមិទ្ធិផលនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។ ជាមួយនឹងមេដាយមាសចំនួន៣គ្រឿង ក្នុងរយៈពេល២៤ម៉ោងនៅស៊ីហ្គេមលើកទី៣២ Oanh ទទួលបានមេដាយមាសសរុបចំនួន១១ នៅក្នុងអាជីពកីឡារបស់ខ្លួន៕


top