តាំងពីយូរយារណាស់មកហើយ ល្ខោនចែវ (Cheo) ជាប្រភេទសិល្បៈល្ខោនប្រជាប្រិយ បានជ្រាបចូលជីវិតវប្បធម៌នៃប្រជាជនវៀតណាម...
ភូមិខ្វួក (Khuoc)ជាប្រភពដើមនៃសិល្បៈចែវ នៅវាលទំនាបទន្លេក្រហម រហូតដល់សព្វថ្ងៃនៅតែរក្សាបានទំនុកល្ខោនចែវប្រពៃណី។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
តាមការឧទ្ទេសនាមនៃមន្ទីរវប្បធម៌កីឡា និង ទេសចរណ៍ខេត្តថៃប៊ិញ (Thai Binh) យើងខ្ញុំបានទៅដល់ភូមិខ្វួក (Khuoc) ដើម្បីស្វែងយល់អំពីសិល្បៈចែវ (Cheo) ប្រពៃណី។ នៅចុងភូមិបានឮសំឡេងល្ខោនចែវ (Cheo) លាន់ឮ ខ្ញុំភ្ញាក់ផ្អើលសាកសួរ លោកយាយ កាវ ហុងបឹក (Cao Hong Bac) - សមាជិកនៃគណៈកម្មការទទួលបន្ទុកក្លឹបល្ខោនចែវ (Cheo) ភូមិខ្វួក (Khuoc) សើចរៀបរាប់ថា៖ “ចម្រៀងចែវ (Cheo) ជាវត្ថុពិសេស នៃភូមិខ្វួក (Khuoc) ឱ្យតែមានពេល តាំងពីក្មេងដល់ចាស់សុទ្ធតែស្តាប់ និង ច្រៀងចែវ (Cheo) ទាំងអស់។ ពូមីងទៅចំថ្ងៃបុណ្យភូមិ ទូទាំងភូមិអូអរដោយសំឡេងស្គរ ឆាកល្ខោនប្រណាំងគ្នាបញ្ចេញថ្វីដៃ សប្បាយណាស់”។
លោកយាយ បឹក (Bac) រៀបរាប់ថា ភូមិខ្វួក (Khuoc) ជាប្រភពដើមមួយក្នុងចំណោមប្រភពដើមនៃល្ខោនចែវ (Cheo) ទាំង៧ នៅដែនដីភូមិភាគខាងជើង មានតាំងពីសតវត្សរ៍ទី១៩។ សិល្បករ សិល្បការិនី គ្រប់ជំនាន់បាននាំយកល្ខោនចែវ (Cheo) របស់ភូមិ ទៅសម្តែងនៅតាមវិហារ បុណ្យទាន នៅគ្រប់តំបន់ទូទាំងប្រទេស។ ក្លឹបចែវ (Cheo) ប្រពៃណីភូមិខ្វួក (Khuoc) រហូតដល់សព្វថ្ងៃ មានសមាជិកចំនួន៦៤នាក់ រៀងរាល់ថ្ងៃអុជពន្លឺហាត់រក្សារបរល្ខោនចែវ (Cheo) ប្រពៃណី របស់ដូនតាបន្សល់ទុកមក។
នៅថ្ងៃចុងសប្តាហ៍ លោកយាយកាវ ហុងបឹក (Cao Hong Bac) - អនុប្រធានទទួលបន្ទុកក្លឹបចែវ (Cheo) ភូមិខ្វួក (Khuoc) តែងបង្រៀនប្អូនៗដែលចូលចិត្តទំនុកចែវ (Cheo) ដើម្បីបង្កើតក្រុមស្នងបន្តទៅមុខ។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
ថ្ងៃដែលយើងខ្ញុំធ្វើដំណើរទៅដល់ សិល្បករ សិល្បការិនី មិនជំនាញនៅភូមិចែវ (Cheo) ខ្វួក (Khuoc) កំពុងហាត់ក្នុងបរិយាកាសវិហារបូជាគ្រូដើមល្ខោនចែវ (Cheo) របស់ភូមិ។ បរិយាកាសហាត់ត្រូវដូចនឹងអ្វីៗដែលអ្នកភូមិតែងនិយាយអំពីភូមិខ្វួក (Khuoc) ជាទីកន្លែងរក្សាឆ្លុះបញ្ជាំងរូបភាពសម្តែងប្រពៃណីល្ខោនចែវ (Cheo) នៅទីលានវិហារ។ សិល្បករ សិល្បការិនី មិនជំនាញនៅទីនេះ បានចូលតួអង្គជា ធីម៉ូវ (Thi Mau) ធីគិញ (Thi Kinh) ស្លៀកសម្លៀកបំពាក់ប្រពៃណី ក្រាលកន្ទេលនៅទីលានវិហារ រួមនឹងតន្រ្តីករអង្គុយនៅសងខាង ប្រគំបម្រើទំនុកចម្រៀង ក្បាច់រាំ របស់សិល្បករ សិល្បការិនី។ ស្តាប់ និង គយគន់មើលរបៀបសមាជិកនៃក្លឹបសម្តែង យើងខ្ញុំអាចឃើញជាក់ល្ខោនចែវ (Cheo) ជាប្រភេទរូបភាពសិល្បៈចម្រុះនូវបទចម្រៀងប្រជាប្រិយ ក្បាច់រាំ តួសម្តែង រឿងល្ខោន។
តាមលោកប៊ូយ វ៉ាន់រ៉ (Bui Van Ro) - ប្រធានក្លឹបល្ខោនចែវ (Cheo) ប្រពៃណីភូមិខ្វួក (Khuoc) រៀបរាប់ថា៖ “ចែវភូមិខ្វួក (Khuoc) មានទំនុកពិសេសចំនួន១២ ដែលគ្មានទីណាមានដូចជា ក្តារអុកទេវតា ទំនុកចម្រៀង ដឿងទ្រឿងថូខោង (Duong Truong Thu Khong)។ល។ ឱ្យតែច្រៀងបានទំនុកទាំង១២នេះ នរណាក៏អាចច្រៀងបានទំនុកចែវ (Cheo) ទាំងអស់នៅគ្រប់ទីកន្លែង។ ទំនុកពិសេសនៃចែវ (Cheo) ភូមិខ្វួក (Khuoc) មិនដែលឃើញនៅទីណាមាន ពីព្រោះបទចម្រៀង និង ទំនុកច្រៀងខុសប្លែកដោយឡែក។ មានទំនុកខ្លះ ទោះបីដូចគ្នាមែន ប៉ុន្តែរបៀបកាត់ទំនុក វាយស្គរ នៃសិល្បករ សិល្បការិនីល្ខោនចែវ (Cheo) ខ្វួក (Khuoc) បែរជាខុសប្លែកទាំងស្រុង ពីព្រោះរៀនច្រៀងពិបាក ក៏ប៉ុន្តែបើរៀនវាយស្គររឹតតែពិបាកជាង”។
លោកក្វាច់ថាញឡឹប (Quach Thanh Lap) - សមាជិកនៃក្លឹបចែវភូមិខ្វួក (Khuoc) នៅទាំងជាអ្នកច្នៃឧបករណ៍តន្រ្តីសម្រាប់សម្តែងល្ខោនចែវ។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
ល្ខោនចែវមួយរឿងសម្តែងប្រហែលពីរម៉ោង។ ខ្លឹមសារល្ខោនចែវពណ៌នាអំពីជីវភាពរស់នៅសាមញ្ញរបស់ប្រជាជន ស្ងើចសរសើរគុណធម៌កម្ររបស់មនុស្ស ទីទៀនទម្លាប់អាក្រក់ ប្រឆាំងអសមភាព បង្ហាញមនោសញ្ចេតនា ចិត្តបើកទូលាយ មេត្តាធម៌។ ក្រៅពីសម្តែងល្ខោនចែវប្រពៃណី នៅមានល្ខោនចែវបង្កប់ដង្ហើបសម័យកាល ជាមួយខ្លឹមសារឆ្លុះបញ្ចាំងបរិបទទឹកដី ដូចជាទំនាក់ទំនងសង្គម។
រហូតដល់សព្វថ្ងៃ ភូមិខ្វួក (Khuoc) នៅរក្សាបានសភាពដើមនៃការសម្តែងដូចជា៖ “ទឺធឺក (Tu Thuc) ជួនទេវតា” “ត្រឿងវៀន (Truong Vien)” “ឡូប៊ិញ (Luu Binh) - យឿងឡែ (Duong Le)” “ពោធិសត្វធីគិញ (Kinh)” “ស៊ីវឹន (Suy Van)” “តុងចឹង (Tong Chan) - កុកហ្វ័រ (Cuc Hoa)” តែងមានគ្រប់តួអង្គសម្តែងឈ្មោះ ស៊ិញ (Sinh) ដាវ (Dao) ហែ (He) ឡាវ (Lao) មូ (Mu)។ ក្នុងល្ខោនចែវ (Cheo) សិល្បករ សិល្បការិនី ចូលតួសម្តែងក្រោមខ្លឹមសារ ជូនដំណឹងទៅដល់ទស្សនិកជន។ ពេលសម្តែងល្ខោនចែវ (Cheo) ទាមទារសិល្បករ សិល្បការិនី ត្រូវបង្ហាញគ្រប់បំណិនច្រៀង រាំ សម្តែងក្រោមភ្លេងតន្ត្រី ដែលតន្រ្តីករប្រគំដោយឧបករណ៍ដូចជាស្គរ ក្រាប់ ខ្លុយ ទ្រ ។ល។ បង្កើតផ្សាយជំនោរទំនុកបទចម្រៀង។
ឥឡូវទៅដល់ភូមិខ្វួក (Khuoc) ភូមិទាំង៤ ខ្វួកខាងជើង (Khuoc Bac) ខ្វួកខាងលិច (Khuoc Tay) ខ្វួកខាងកើត (Khuoc Dong) ខ្វួកខាងត្បូង (Khuoc Nam) សុទ្ធតែមានក្លឹបចម្រៀងចែវ ប្រមូលផ្តុំអ្នកគ្រប់ជំនាន់ចូលរួមសកម្មភាព។ នៅរដូវខែប្រាំង ឬចុងសប្តាហ៍សិល្បករ សិល្បការិនីមានកេរ្តិ៍ឈ្មោះនៅលើឆាកល្ខោនចែវ (Cheo) ខ្វួក (Khuoc) នៅតែបង្រៀននូវបំណិនមូលដ្ឋាន នៃសិល្បករចម្រៀងល្ខោនចែវ (Cheo) ប្រពៃណី សម្រាប់កុមារអាយុ៦ឆ្នាំដល់អាយុ ១៥ ឆ្នាំ។
ប្អូន ផាម ធីហាំង (Pham Thi Hang) (អាយុ១៤ឆ្នាំ) ជាសិល្បការិនីវ័យក្មេងម្នាក់ក្នុងចំណោមសិល្បករ សិល្បការិនីវ័យក្មេង ដែលធ្លាប់ទទួលបានរង្វាន់ ក្នុងពិធីប្រឡងល្ខោនចែវនៅខេត្តថៃប៊ិញ (Thai Binh)។ រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
ប្អូន ផាម ធីហាំង (Pham Thi Hang) (អាយុ១៤ឆ្នាំ)៖ “ពីអាយុ៥ឆ្នាំ បានឮជីតានិងឪពុកច្រៀង ដូចនេះប្អូនស្រឡាញ់ល្ខោនចែវ (Cheo) ពីព្រោះទំនុកបទភ្លេងរណ្តំចិត្ត។ ប្អូនទៅរៀនតែងបានអុំបង្រៀននូវទំនុកចែវ (Cheo) បុរាណ ប្អូនសង្ឃឹមថាជំនាន់យុវវ័យប្អូន អាចនាំយកល្ខោនចែវ (Cheo) ភូមិខ្វួក (Khuoc) ដើរទៅឆ្ងាយជាង”៕
អត្ថបទ៖ ងឹនហា រូបថត៖ ខាញឡុង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង