ព័ត៌មាន

សំណុំឯកសាររបស់វ៉ាក់សាំងណាណូកូវ៉ាសត្រូវបានផ្ទេរទៅក្រុមប្រឹក្សាពិគ្រោះយោបល់សម្រាប់ការចេញវិញ្ញាបនប័ត្រចុះបញ្ជីចរាចរឱសថ

នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា ក្រុមប្រឹក្សាសីលធម៌គ្រប់គ្រងការស្រាវជ្រាវជីវវេជ្ជសាស្ត្រជាតិ (ក្រុមប្រឹក្សាសីលធម៌) បានបើកកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើវ៉ាក់សាំងបង្ការកូវីដ ១៩ ណាណូកូវ៉ាស (Nano Covax)។

ការចាក់វ៉ាក់សាំងពិសោធន៍ណាណូកូវ៉ាស  (រូបថត៖ TTXVN)

ឈរលើមូលដ្ឋាននៃការពិនិត្យសំណុំឯកសារ លទ្ធផលស្រាវជ្រាវនិងមតិយោបល់របស់សមាជិកដែលចូលរួមកិច្ចប្រជុំ, ក្រុមប្រឹក្សាសីលធម៌បានអនុម័តលើរបាយការណ៍នៃការស្រាវជ្រាវសាកល្បងគ្លីនិករយៈពេលពាក់កណ្តាលដំណាក់កាលទី ៣ សម្រាប់វ៉ាក់សាំង Nano Covax។ វ៉ាក់សាំង Nano Covax ក៏បំពេញតាមតម្រូវការសុវត្ថិភាពនិងការបង្កើតភាពស៊ាំផងដែរ។

ត្រូវបានដឹងថា រាល់សំណុំឯកសារនិងទិន្នន័យនៃវ៉ាក់សាំងណាណូកូវ៉ាស ត្រូវបានផ្ទេរទៅឱ្យក្រុមប្រឹក្សាពិគ្រោះយោបល់សម្រាប់ការចេញវិញ្ញាបនប័ត្រចុះបញ្ជីចរាចរថ្នាំនិងគ្រឿងផ្សំឱសថ (ក្រុមប្រឹក្សាពិគ្រោះយោបល់)។ ក្រសួងសុខាភិបាលបន្តពិនិត្យបន្ថែមមុននឹងបញ្ជូនសំណើសម្រាប់ការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់។

នេះជាលើកទី ២ ហើយដែលក្រុមប្រឹក្សាសីលធម៌បានបើកកិច្ចប្រជុំគ្នាដើម្បីវាយតម្លៃលទ្ធផលនៃការសាកល្បងគ្លីនិកលើវ៉ាក់សាំង Nano Covax ដំណាក់កាលទី ៣។

មុននោះ នៅព្រឹកថ្ងៃទី ២៧ ខែសីហា ក្រុមប្រឹក្សាសីលធម៌បានឲ្យដឹងថា បានយល់ព្រមលើលទ្ធផលនៃការសាកល្បងគ្លីនិកដំណាក់កាលទី ៣a ចំពោះវ៉ាក់សាំង Nano Covax៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top