ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមអាចសម្រេចបានកំណើន ៦,៧% នៅឆ្នាំ ២០២១

កំណើន GDP របស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនខ្ពស់ជាងនេះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ  (រូបថត: nld.com.vn)
 

យោងតាមរបាយការណ៍លម្អិតស្តីពីកំណើនសេដ្ឋកិច្ច ក្នុងត្រីមាសទី ២ នៃឆ្នាំនេះរបស់ធនាគារ United Oversea Bank ដែលជាធនាគារមួយ ឈានមុខគេនៅប្រទេស សឹង្ហបូរីបានអោយដឹងថា សេដ្ឋកិច្ចរបស់វៀតណាម ទោះបីជួបនឹង រលក នៃការឆ្លងរាលដាលជំងឺ កូវីដ-១៩ ក៏ដោយ ក៏នៅតែស្ថិតលើផ្លូវ ឆ្ពោះទៅរកកំណើនវិជ្ជមានផងដែរ។ របាយការណ៍បានបញ្ជាក់ថា សេដ្ឋកិច្ចវៀត ណាម សម្រេចបានកំណើនយ៉ាងឆាប់រហ័ស នៅត្រីមាសទី ២ ហើយមានសក្តានុពលក្នុងការបន្តកើនឡើងនៅឆមាសទី ២ នៃឆ្នាំនេះ។

យោងតាមរបាយការណ៍បានបង្ហាញថា នៅក្នុងឆមាសទី ១ នៃឆ្នាំនេះ សេដ្ឋកិច្ចរបស់វៀត ណាមបានកើនឡើងច្រើនជាងបីដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាពិសេសនៅក្នុងត្រីមាសទី ២ ទោះបីមានការផ្ទុះឡើងនៃរលករាតត្បាតលើកទី ៤ ក៏ដោយ ក៏ផលិតផលក្នុងស្រុកសរុបនៅតែស្ថិតក្នុងកម្រិតមួយល្អដដែលពោលគឺឈានដល់ ៦,៦%។ ការនាំចេញបានកើនឡើងយ៉ាងខ្លាំង ការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែស្ថិតក្នុងកម្រិតវិជ្ជមាន ដែលបញ្ជាក់យ៉ាងច្បាស់នូវទំនុកចិត្តរបស់វិនិយោគិនចំពោះសារសំខាន់របស់វៀត ណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ កត្តាទាំងនេះ នឹងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច។ ដូច្នេះ ធនាគារ United Oversea Bank រក្សាការព្យាករណ៍របស់ខ្លួនថាសេដ្ឋកិច្ចវៀតណាមនឹងកើនឡើង ៦,៧% នៅឆ្នាំនេះជាពុំខាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top