ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើនខ្ពស់នៅឆ្នាំ២០២២

ជំងឺរាតត្បាតកូវីដ១៩បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែ វៀតណាមនៅតែខិតខំប្រឹងប្រែងដើម្បីរក្សាអត្រាកំណើន GDP វិជ្ជមាន សូម្បីតែសម្រេចបានកំណត់ត្រាថ្មីក្នុងការនាំចេញ ដោយស្ថិតក្នុងចំណោមខឿនសេដ្ឋកិច្ចនាំមុខគេទាំង ២០ ទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ។

កែច្នៃគ្រឿងសមុទ្រ សម្រាប់នាំចេញទៅកាន់សហភាពអឺរ៉ុប អង់គ្លេស ជប៉ុន អាមេរិក កូរ៉េ។ (រូបថត៖ TTXVN)


នៅក្នុងអត្ថបទដែលបានចេញផ្សាយថ្មីៗនេះ ទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី) បានដកស្រង់ការព្យាករណ៍ឆ្នាំ ២០២២ ពីធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រុមហ៊ុនភាគហ៊ុនមូលបត្រ VNDIRECT និងអ្នកជំនាញ វិនិយោគិននានា ដោយបានសម្តែងសុទិដ្ឋិនិយមចំពោះយថាទស្សន៍នៃកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដោយផ្អែកលើកម្លាំងចលករដែលជំរុញការស្តារឡើងវិញនៃ GDP ដ៏រឹងមាំ ដូចជាការនាំចេញការប្រើប្រាស់ក្នុងស្រុក ការទាក់ទាញ FDI គោលនយោបាយដ៏ទាន់ពេលវេលានិងមានប្រសិទ្ធភាពពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ អត្ថបទនេះបានដកស្រង់សម្តីរបស់នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅវៀតណាម លោក Andrew Jeffries ដោយបង្ហាញពីសុទិដ្ឋិនិយមរបស់លោកចំពោះយថាទស្សន៍នៃកំណើនសេដ្ឋកិច្ចវៀតណាម។ លោក Jefferies បានកត់សម្គាល់ថា នៅឆ្នាំ២០២២ តំបន់អាស៊ីនឹងមើលឃើញការស្តារឡើងវិញនៃការនាំចេញគួរឱ្យកត់សម្គាល់ ហើយវៀតណាមជាប្រទេសដែលបន្តទាញយកឱកាសដើម្បីពន្លឿនការនាំចេញ។ ដូច្នេះ សហគ្រាសវៀតណាម ត្រូវចាប់យកឱកាសនេះឲ្យបានឆាប់រហ័ស ដើម្បីជំរុញការនាំចេញនៅឆ្នាំ២០២២ លើកកំពស់គុណភាពទំនិញ ដើម្បីជ្រៀតចូលទីផ្សារធំៗ ដែលមានសក្តានុពលច្រើនជាង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top