ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមមានអត្រាកំណើនប្រកបដោយស្ថិរភាព

យោងតាមទិន្នន័យសេដ្ឋកិច្ចសម្រាប់ខែវិច្ឆិកានិងរយៈពេល ១១ខែនៃឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានស្ថិតិ ក្រសួងផែនការនិងវិនិយោគ បានប្រកាសនាថ្ងៃទី២៩ ខែវិច្ឆិកាបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមកំពុងមានអត្រាកំណើនស្ថិរភាព ជាមួយនឹងយថាសទស្សន៍អភិវឌ្ឍន៍ជាវិជ្ជមាននាពេលខាងមុខ។

យោងតាមទិន្នន័យសេដ្ឋកិច្ចសម្រាប់ខែវិច្ឆិកានិងរយៈពេល ១១ខែនៃឆ្នាំ២០២២ ដែលអគ្គនាយកដ្ឋានស្ថិតិ ក្រសួងផែនការនិងវិនិយោគ បានប្រកាសនាថ្ងៃទី២៩ ខែវិច្ឆិកាបានឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមកំពុងមានអត្រាកំណើនស្ថិរភាព ជាមួយនឹងយថាសទស្សន៍អភិវឌ្ឍន៍ជាវិជ្ជមាននាពេលខាងមុខ។

សកម្មភាពនាំចេញក្នុងខែវិច្ឆិកា ឈានដល់ជាង ២៩ ពាន់លានដុល្លារ ការនាំចូលត្រូវបានប៉ាន់ប្រមាណថា មានចំនួន ២៨,៤ ពាន់លានដុល្លារ។ ភ្ញៀវអន្តរជាតិមកវៀតណាមកើនឡើង ២៣% បើធៀបនឹងខែមុន ដែលបង្ហាញថាសេដ្ឋកិច្ចវៀតណាមរក្សាអត្រាកំណើនស្ថិរភាព ក្នុងបរិបទនៃសេដ្ឋកិច្ចអន្តរជាតិមានការប្រែប្រួលជាច្រើន។ សេដ្ឋវិទូបណ្ឌិត Le Duy Binh នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច Economica Vietnam បានអះអាងថា ៖ ទំនុកចិត្តរបស់វិនិយោគិន ទំនុកចិត្តរបស់ធុរកិច្ចក្នុងស្រុក និងបរទេសចំពោះសេដ្ឋកិច្ចនៅតែត្រូវបានពង្រឹងនិងពង្រីក។ គិតត្រឹមដំណាច់ខែវិច្ឆិកាមានសហគ្រាសប្រមាណ ១២.០០០ ទើបបានបង្កើតថ្មី ដើមទុនវិនិយោគពីបរទេសបន្តហូរចូលវៀតណាម ដោយមានដើមទុនចុះបញ្ជីប្រមាណ ២៥ ពាន់លានដុល្លា។ ការលក់រាយសរុបកើនឡើងប្រហែល ២% បើប្រៀបធៀបនឹងខែមុន។ ខ្ញុំគិតថាព័ត៌មានទាំងនេះគឺចាំបាច់ខ្លាំងណាស់សម្រាប់ខឿនសេដ្ឋកិច្ច ហើយជាពិសេសសម្រាប់វិនិយោគិនក្នុងទីផ្សារមូលបត្របំណុល និងទីផ្សារភាគហ៊ុនក្នុងបរិបទបច្ចុប្បន្ន

តាមអ្នកជំនាញសេដ្ឋកិច្ចថា ដើម្បីសេដ្ឋកិច្ចមានកំណើននិងស្ថិរភាពជាង វៀតណាមត្រូវមានដំណោះស្រាយឲ្យបានខ្លាំងក្លា ដើម្បីធ្វើពិពិធកម្មទីផ្សារ; ព្យាករណ៍ពីការប្រែប្រួលនៃទីផ្សារធំៗមួយចំនួន ដើម្បីចាត់វិធានការផលិតកម្ម និងអាជីវកម្មសមស្រប; ធានាសុវត្ថិភាពប្រព័ន្ធធនាគារ សុវត្ថិភាពប្រព័ន្ធហិរញ្ញវត្ថុ៕


top