ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមនឹងយកឈ្នះលើជម្ងឺរាតត្បាតកូវីដ ១៩ យ៉ាងដូចម្ដ៉េច?

លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មថ្លែងនៅសិក្ខាសាលា។
 

នៅសិក្ខាសាលា លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មបាន ចែករំលែកថា នាបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងអនុវត្តន៍ដោយព្រមៗគ្នានូវដំណោះ ស្រាយដ៏ខ្លាំងក្លាក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាត តាមបាវចនាគួបផ្សំ “គោលដៅ ដើរទន្ទឹមគ្នាទាំង២” ដោយបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ការពារសុខភាពរបស់ប្រជាជន ផង ហើយស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។

នេះជាប្រធានបទនៃសិក្ខាសាលាដែលត្រូវបាននាយកដ្ឋានពន្លឿនពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) សហការជាមួយទីភ្នាក់ងារពន្លឿនពាណិជ្ជកម្ម-វិនិយោគកូរ៉េខាងត្បូង (KOTRA) អង្គការសុខភាពពិភពលោកនៅវៀតណាម នាយក ដ្ឋានសុខាភិបាលរោគរាតត្បាត (ក្រសួងសុខាភិបាល) មន្ទីរផែនការនិងវិនិយោគខេត្ត Vinh Phuc និងមជ្ឈមណ្ឌលពន្លឿនពាណិជ្ជកម្មនិងវិនិយោគទីក្រុងហូជីមិញ រៀបចំ ឡើងតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៤ សីហា។

នៅសិក្ខាសាលា លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មបាន ចែករំលែកថា នា បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងអនុវត្តន៍ដោយព្រមៗគ្នានូវដំណោះ ស្រាយដ៏ខ្លាំងក្លាក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាត តាមបាវចនាគួបផ្សំ “គោលដៅ ដើរទន្ទឹមគ្នាទាំង២” ដោយបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ការពារសុខភាពរបស់ប្រជាជន ផង ហើយស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។

រួមជាមួយគ្នានោះ បណ្ដាខេត្តក្រុងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយគណៈ អភិបាលកិច្ចមណ្ឌលឧស្សាហកម្មនិងវិនិយោគិនដើម្បីអនុវត្តន៍ដំណោះស្រាយធានា ប្រតិបត្តិការផលិតកម្ម អាជីវកម្មផងដែរ។

នៅសិក្ខាសាលា លោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការ WHO ប្រចាំវៀតណាមបានលើកឡើងអនុសាសន៍និងដំណោះស្រាយនានា ដើម្បីជួយអង្គ ភាពអាជីវកម្មកូរ៉េខាងត្បូងអាចរក្សាប្រព័ន្ធផលិតកម្មប្រកបដោយសុវត្ថិភាពនៅវៀត ណាម ដោយឈរលើការប្រតិបត្តិយ៉ាងគ្រប់គ្រាន់តាមបទបញ្ញត្តិនៃរដ្ឋអំណាចមជ្ឈឹម ក្រសួងសុខាភិបាលនិងបណ្ដាខេត្ត ក្រុងនៅវៀតណាម។      

ចំណែកឯលោក Lee Jong Seob ប្រធាន KOTRA តំបន់អាស៊ីអាគ្នេយ៍និងទ្វីប អូសេអានី និងជាអគ្គនាយក KOTRA ប្រចាំទីក្រុងហាណូយ បានសម្ដែងក្ដីសង្ឃឹមថា ប្រតិបត្តិការសេដ្ឋកិច្ចនឹងស្ដារឡើងវិញ ហើយជីវភាពរស់នៅនឹងវិលត្រឡប់ទៅរក ប្រក្រតីភាពក្នុងពេលឆាប់ៗតាមរយៈការចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័សនិងការគ្រប់គ្រងកការឆ្លងមេរោគយ៉ាងតឹងរឹង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top