ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមនិងជំនឿជាក់អំពីកំណើន


 GDP ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨របស់វៀតណាមបានកើន៦,៩៨%។ នេះជា កម្រិតកំណើនគួរឲ្យចាប់អារម្មណ៍បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃអំឡុងពេល១០ឆ្នាំកន្លងទៅ។ 

 យោងតាម​របាយការណ៍ស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៨និងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩ដែលបាន​ថ្លែងដោយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅក្នុង​កិច្ច​ប្រជុំពេញ​អង្គ​ដំបូង​នៃ​សម័យ​ប្រជុំ​លើក​ទី​៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាថ្ងៃទី២២ ខែតុលា អោយដឹងថា GDP ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨​របស់វៀត ណាមបានកើន៦,៩៨%។ នេះជា កម្រិតកំណើនគួរ​ឲ្យចាប់​អារម្មណ៍​បើប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នៃអំឡុងពេល១០ឆ្នាំកន្លងទៅ។
 
សមាជិក​សភាភាគច្រើនបានយល់ព្រមថា ល្បឿនកំណើនសេដ្ឋកិច្ចក្នុងដំណាក់កាលពីឆ្នាំ ២០១៦ដល់ឆ្នាំ២០១៨ គឺខ្ពស់​ជាងបើប្រៀបធៀបនឹងដំណាក់កាលពីឆ្នាំ២០១០ដល់ឆ្នាំ២០១៥។ ក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០១៦ដល់​ឆ្នាំ​​២០១៨ វៀតណាមទទួលបានការអភិវឌ្ឍដ៏ត្រឹមត្រូវតាមទិសដៅលើគ្រប់វិស័យ ចាប់តាំងពីសេដ្ឋកិច្ច វប្បធម៌ សង្គម​ រហូតដល់ បរិស្ថាន ការពារជាតិសន្តិសុខ និងកិច្ចការបរទេស។ ទ្រង់ទ្រាយ​នៃ​ខឿន​សេដ្ឋកិច្ច​បាន​កើន​ឡើង​១,៣ដង GDP ជាមធ្យមក្នុងមនុស្សម្នាក់បាន កើន៤៤០ដុល្លាអាមេរិក បើប្រៀប​ធៀប​នឹង​រយៈ​ពេល​ដើម​អាណត្តិ​ ជីវ​ភាពរស់នៅរបស់ប្រជាជនត្រូវបានលើកស្ទួយដោយឥតឈប់ឈរ។ ស​មិទ្ធផល​ទាំងនោះគឺ​ជាសញ្ញាគួរ​ឲ្យ​សុទិដ្ឋិនិយម​ដើម្បីវៀតណាមអាចសម្រេចបាននូវគោល​ដៅទាំងអស់ ក្នុងឆ្នាំ២០១៨និងផែនការ​៥ឆ្នាំពីឆ្នាំ២០១៦​ដល់ឆ្នាំ២០២០។
 
សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវតាមទិសដៅ
 
ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨ GDP របស់វៀតណាមបានកើនឡើង៦​,៩៨%។ ក្នុងនោះ វិស័យទាំង៣រួ​មមាន​កសិកម្ម​ ឧស្សាហកម្មនិងសេវាកម្មសុទ្ធតែមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ជាពិសេស ផ្នែកឧស្សាហ​កម្ម​កែច្នៃ​ផលិត​ទទួល​បានកំណើនចំនួន១២,៦៥% ដែលជាកម្លាំងចលករ​ស្នូលនៃកំណើន GDP ជាតិ។ រួមជាមួយគ្នានោះ ម៉ា​ក្រូ​សេដ្ឋកិច្ច​បន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង។ ស​ន្ទស្សន៍ CPI ជាមធ្យមក្នុងរយៈពេល៩ឆ្នាំ​ដើម​ឆ្នាំ​២០១៨​ ក៏កើនឡើង៣,៥៧% ផងដែរ។ លោក Nguyen Huu Duc សមាជិកសភាមណ្ឌលខេត្ត Binh Dinh បាន​ចាត់​​ទុកថា៖
 
“នេះ​ជាស្នាដៃដ៏ធំធេងមួយដែលសរឲ្យឃើញនូវប្រសិទ្ធភាពក្នុងការងារបញ្ជាណែនាំ ប្រតិ​បត្តិ​របស់​រដ្ឋាភិបាល​នាពេល​កន្លងទៅ។ ទន្ទឹមនឹងនោះ យើងក៏រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់​គ្រង​អតិផរណា​យ៉ាង​ល្អ​ដែរ​ ហេតុដូច្នេះហើយសភាពការណ៍សេដ្ឋកិច្ចរហូតដល់ចុងឆ្នាំ២០១៨និងក្នុងឆ្នាំ២០១៩ នឹង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ល្អប្រសើរ​ណាស់”។
 
តាមមជ្ឈដ្ឋាន​អ្នកជំនាញអោយដឹងថា ប្រសិនបើ GDP ក្នុងរយៈពេល៣ខែចុងឆ្នាំ២០១៨កើនឡើង៦,១%បើប្រៀបធៀប​នឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញគឺសេដ្ឋកិច្ចវៀត​ណាម នឹងសម្រេចគោលដៅកំណើនប្រមាណ​៦,៧% ក្នុង​ឆ្នាំ២០១៨។ លោក Dinh Van Nha អនុប្រធានគណៈកម្មការហិរញ្ញវត្ថុថវិកានៃ​រដ្ឋសភា បាន​ចាត់​ទុក​ថា​៖
 
“ចាប់​តាំងពីឆ្នាំ២០១១កន្លងមក នេះ​ជា​ឆ្នាំ​ដែល​វៀត​ណាម ទទួល​បាន​កំណើន​សេដ្ឋ​កិច្ច​ដ៏ខ្ពស់​បំផុត​គ្រប់​ជ្រុង​ជ្រោយ​។ ជាធម្មតា ប្រសិនបើកំណើនពី៦,៥ដល់៧%នោះគឺសសរទ្រូងត្រូវជាវិស័យឧស្សាហកម្ម ប៉ុន្តែក្នុងឆ្នាំនេះ វិស័យក​សិកម្ម​មានការរួមវិភាគទានដ៏ធំធេង។ ខ្ញុំចា​ត់ទុកថា ពេលបញ្ចប់ឆ្នាំ២​០១៨គឺវិស័យ​កសិកម្ម​នឹង​រួមវិភាគ​ទានប្រមាណ៣,៥%​ទៅក្នុង GDP ជាតិ”។
 
ខិ​តខំប្រឹងប្រែងសម្រេចផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០
 
របាយការណ៍របស់រដ្ឋាភិបាលបានបញ្ជាក់ការ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងដំណាក់កាល២០១៦-២០២០ កំពុងត្រូវបានអនុវត្តន៍ប្រកបដោយភាពងាយស្រួល។ ក្នុងឆ្នាំ២០១៨ វៀតណាម​អាច​សម្រេច​បាន​នូវគោល​ដៅអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមទាំង១២ដែលរដ្ឋស​ភាប្រគល់ជូន​។
 
ប្រការនេះនឹង​រួមចំណែក​ទៅក្នុងការ​អនុវត្ត​ប្រកប​ដោយជោគ​ជ័យ​នូវគោល​ដៅអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​រយៈពេល​៥ឆ្នាំប្រមាណ៦,៧%ដែលត្រូវបានដាក់ចេញ។​ លោក Cao Dinh Thuong សមាជិកសភាមណ្ឌល​ខេត្ត​ Phu Tho​ បានចាត់ទុកថា ដោយការប្ដេជ្ញាចិត្តរបស់ប្រព័ន្ធន​យោបាយ​ទាំងមូល ការបញ្ជា​ណែនាំនិង​ការប្រតិបត្តិ​យ៉ាងខ្លាំង​ក្លានិងប្រកបដោយ​ប្រសិទ្ធភាពរបស់រដ្ឋាភិបាលនិងនាយករ​ដ្ឋមន្រ្តីរដ្ឋាភិបាល ក៏ដូច​ជាកិច្ច​ខិតខំប្រឹង​ប្រែងរបស់​ក្រសួង ស្ថាប័ន ខេត្តក្រុងនិងសហគ្រា​សទាំងឡាយនោះ គឺវៀតណាម​នឹង​សម្រេច​ជាមិន​ខាន​នូវ​ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុ​ងដំណាក់កាល ២០១៦-២០​២០​។
 
“យើងខ្ញុំមានគោលបំណងថា កំណើនសេដ្ឋកិច្ចនឹងទៅទន្ទឹមគ្នាជាមួយភាពជឿនលឿនសង្គម កិច្ច​ការ​ពារ​បរិស្ថាន​ ហើយមិនមែនជាវៀតណាមត្រូវទទួលបានកំណើនដោយគ្រប់តម្លៃទេ ប៉ុន្តែត្រូវ​ទទួល​បាន​កំណើន​ប្រកប​ដោយ​ចីរភាព។ នៅក្នុងស្ថានភាពជាក់ស្ដែងនាបច្ចុប្បន្ន រួមជាមួយដំណោះស្រាយរបស់រដ្ឋាភិបាលនោះ គឺប្រទេស​ជាតិ​នឹងទទួលបានកំណើនពី៦,៧ដល់៦,៨% ឬសម្បីតែខ្ពស់ជាងទៀត។ ប៉ុន្តែ រដ្ឋាភិបាល​ត្រូវមាន​វិធាន​ការដ៏​វិជ្ជមាន​ថែមទៀត​នាពេល​ខាងមុខ​ដើម្បីបន្ធូ​របន្ថយ​ផល​ប៉ះពាល់​នៃកត្តាមួយ​ចំនួន​នៅក្រៅ​ប្រទេស”​។
 
ដោយឈ​រលើលទ្ធផល ដែលទទួលបាននាពេលពាក់កណ្ដាលអាណត្តិ បណ្ដាសមាជិកសភាសុទ្ធតែជឿជាក់ថា វៀតណា​ម​នឹងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទាំងអស់ក្នុងឆ្នាំ២០១៨និងផែនការ៥ឆ្នាំដំណាក់​កាល២០១៦-២០២០ ដែលសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១២និងសេចក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋសភាបានដាក់ចេញ៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top