ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមទទួលបានកំណើនយ៉ាងខ្លាំង ទោះបីមានការសាកល្បងក្ដី


 ទិដ្ឋភាពនៃសន្និសីទកាសែតប្រកាសរបាយការណ៍សេដ្ឋកិច្ចស្ដីពីយថាទស្សន៍អភិវឌ្ឍនៅទ្វីបអាស៊ី (ADO) ឆ្នាំ២០១៨ (រូបថត៖ dantri)

 សេដ្ឋកិច្ច​វៀតណាមបន្តទទួលបានកំណើនដ៏​ខ្លាំង​ក្លាក្នុងឆមាសទីមួយឆ្នាំ ២០១៨ ទោះបីជាមាន​ការសាក​ល្បង​នៅក្នុង​និងក្រៅប្រទេស​ដែលអាចប៉ះ ពាល់ដល់យថាទស្សន៍កំ​ណើនក្នុងឆ្នាំនេះនិងឆ្នាំក្រោយ។​ នេះជា​ខ្លឹមសារ​នៅក្នុង ​របាយការណ៍សេដ្ឋកិច្ចស្ដីពីយថាទស្សន៍អភិ​វឌ្ឍនៅទ្វីបអាស៊ី (A​DO) ឆ្នាំ២០១៨​ ដែលត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​ទ្វីប​អាស៊ី (ADB) ប្រកាសនា​ថ្ងៃទី២៦ ខែកញ្ញានៅរដ្ឋ​ធានីហាណូយ​។
 
ក្នុងរបាយការណ៍​នេះ ADB បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរប​ស់វៀត ណាមនឹងស្ថិតនៅកម្រិត​៦,៩%​ក្នុង​ឆ្នាំ២០១៨ ​និង៦,៨%ក្នុងឆ្នាំ២០១៩។ វិ​ភាគ អំពីកម្លាំងចលករ​ស្នូលៗនៃសេដ្ឋកិច្ចវៀ​​ត​ណាមក្នុងឆមាសទី១ឆ្នាំ២០១​៨ ​លោក Nguyen Minh Cuong អ្នកជំនាញការសេដ្ឋកិ​ច្ចនៃ ADB បានវាយតំលៃថា សេដ្ឋ​ កិច្ច​វៀត​ណាម​នឹង​ទទួល​បាន​កំណើន​គ្រប់ជ្រុងជ្រោយ​ ក្នុងនោះផ្នែកឧស្សាហកម្ម ក​សិកម្ម​និង​សេវាកម្មជា​ចំណុច​លេច​ធ្លោ។​

“វិស័យ​ផលិតកម្ម​ឧស្សាហកម្ម​ជាចំណុច​មួយក្នុង​ចំណោម​ចំណុច​លេចធ្លោនៅក្នុង​គំនូរកំណើន​សេដ្ឋកិច្ចរបស់​វៀត​ណាម​។ វិស័យនេះទទួលបានកំណើ​ន ប្រមាណ៩,៣% ដែ​លកើន​ឡើងជា​ច្រើនបើ​ប្រៀបរយៈ​ពេលដូច​គ្នា​នៃឆ្នាំទៅមិ​ញ គឺ៥,៤%។ វិស័យកសិកម្មក៏ជាចំណុច​លេចធ្លោមួយនៃកំណើនសេដ្ឋកិច្ចដែ​រ ដោយទទួល​បាន​កម្រិតកំណើនប្រមាណ៣​,៩% បើប្រៀបនឹងកម្រិតតែ២,៧%​ក្នុង​ រយៈពេល​ដូចគ្នា​នៃឆ្នាំទៅមិ​ញ​។ មួ​យទៀត​គឺផ្នែក​សេវាកម្ម នេះជាសសរ​ទ្រូងនៃ កំណើនសេដ្ឋកិ​ច្ចក្នុង​ឆមាសទី១​ឆ្នាំ២០​១៨​។ ផ្នែក​សេវាកម្មទ​ទួលបាន​កំណើន​ ប្រមាណ៧% ក្នុងនោះបរិមាណភ្ញៀវទេសច​របាន​កើន២៧%​។ នេះជា​តួរលេខ គួរឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​ណាស់​”​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


top