ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមងើបឡើងវិញជាវិជ្ជមាន ក្នុងរយៈពេល ៦ ខែកន្លងមក GDP អាចកើនឡើង ៦,៤២%

ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Minh Chinh សន្និសីទអនឡាញរបស់រដ្ឋាភិបាលជាមួយមូលដ្ឋាន និងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២២ ស្តីពីស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែមិថុនា និង ៦ខែដើមឆ្នាំ២០២២ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ៤ កក្កដា។ សន្និសីទ្ធបានតភ្ជាប់បណ្តាញពីទីក្រុងហាណូយ ជាមួយខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេស។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ចើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Duong Giang/TTXVN)  

ថ្លែងមតិក្នុងសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងខែមិថុនា និងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ មានការរីកចម្រើនលើវិស័យជាច្រើន និងបង្កើតចំណុចលោតផ្លោះគួរឲ្យកត់សម្គាល់។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រងទោះបីជារងសម្ពាធជាច្រើន ជាពិសេសតម្លៃប្រេងសាំងឡើងខ្ពស់ សមតុល្យធំត្រូវបានធានា ដូចជា ចំណូលនិងចំណាយថវិកា ការនាំចូល នាំចេញ ការផ្គត់ផ្គង់កម្លាំងពលកម្ម និងតម្រូវការ ថាមពល ម្ហូបអាហារជាដើម។ ឧស្សាហកម្មរីកចម្រើន សេវាកម្មបានស្តារឡើងវិញ ហើយកសិកម្មមានស្ថិរភាព។ អត្រាកំណើនសេដ្ឋកិច្ចគឺខ្ពស់ណាស់ ជាពិសេសត្រីមាសទីពីរមានអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំកន្លងមក។ សកម្មភាពវប្បធម៌ សង្គម និងសេវាកម្មមានភាពរស់រវើកឡើងវិញ ជាពិសេសបន្ទាប់ពីថ្ងៃទី ១៥ ខែមីនា ជាពេលដែលទេសចរណ៍អន្តរជាតិត្រូវបានបើក។ កិច្ចការបរទេសត្រូវបានលើកកម្ពស់យ៉ាងទូលំទូលាយ និងមានតុល្យភាព ការការពារជាតិ និងសន្តិសុខត្រូវបានរក្សា។

នាពេលខាងមុខ ទំនងជានៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន ដូច្នេះចាំបាច់ត្រូវមានការតាំងចិត្តខ្ពស់ជាង ខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំង អនុវត្តន៍ការទទួលខុសត្រូវ និងមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីសម្រេចបាននូវគោលដៅ និងភារកិច្ចដែលបានកំណត់សម្រាប់ឆ្នាំ២០២២ និងដំណាក់កាល ២០២១ - ២០២៥ ទាំងមូល។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា៖ “ស្មារតីគឺជាការពិភាក្សាដោយស្មោះត្រង់ ដោយបញ្ជាក់នូវអ្វីដែលបានធ្វើ និងអ្វីដែលមិនទាន់បានធ្វើនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ; ធ្វើការវាយតម្លៃដោយបរានុម័ត អំពីលទ្ធផល មូលហេតុ ជាពិសេសមូលហេតុអត្តនោម័ត មេរៀនបទពិសោធន៍ ការលំបាក និងបញ្ហាប្រឈមសំខាន់ៗនាពេលបច្ចុប្បន្ននេះ។ ជាពិសេស មូលដ្ឋានត្រូវចែករំលែកបទពិសោធន៍ល្អៗ ក៏ដូចជាស្នើដំណោះស្រាយ ដើម្បីជំនះការលំបាក ឧបសគ្គ និងបញ្ហាសំខាន់ៗត្រូវអនុវត្តន៍នាពេលខាងមុខ”។

ធ្វើការបង្ហាញរបាយការណ៍នៅសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង ដែលទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ សេដ្ឋកិច្ចមានការងើបឡើងវិញជាវិជ្ជមានកំណើន GDP លើសពី សេណារីយ៉ូខ្ពស់ដែលបានស្នើឡើង ដែលក្នុងនោះ GDP ក្នុងត្រីមាសទីពីរត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៧,៧២% ក្នុងរយៈពេលដូចគ្នា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២១មក។ ជាទូទៅក្នុងរយៈពេល ៦ ខែ GDP ត្រូវបានប៉ាន់ប្រមាណថា កើនឡើង ៧,៧២% ក្នុងរយៈពេលដូចគ្នា កើនឡើង ៦,៤២% ក្នុងរយៈពេលដូចគ្នា ខ្ពស់ជាងសេណារីយ៉ូដែលរំពឹងទុក ស្មើនឹងកម្រិតមធ្យមនៃឆ្នាំមុនពេលកើតមានជំងឺរាតត្បាតកូវីដ ១៩៕


top