ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល ៦ ខែដំបូង មានភាពវិជ្ជមានបើប្រៀបធៀបទៅនឹងបរិបទពិភពលោក

 នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២០ នៅទីក្រុងហាណូយ អគ្គនាយកស្ថិតិ និង​ក្រសួង​ផែន​ការ​និង​វិនិយោគ​បាន​ទទួល​ជួប​ជាមួយអ្នកសារព័ត៌មាន ដើម្បីប្រកាស ពីស្ថានភាពសេដ្ឋកិច្ច-សង្គមត្រីមាសទី ២ និងរយៈពេល ៦ ខែដើ​មឆ្នាំ​​២០២០។
 
ស្ថាន​ភាព​សេដ្ឋកិច្ច-សង្គមក្នុងរយៈពេល ៦ ខែដើមឆ្នាំបានប្រព្រឹត្តទៅក្នុងបរិបទនៃការផ្ទុះឡើងជំងឺរាតត្បាត  COVID-19​។  យ៉ាងណាមិញ ប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក ជប៉ុននិងសហគមន៍អឺរ៉ុប សុទ្ធតែ​ប្រឈម​មុខនឹង​វិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។​ ថ្វីត្បិតដូច្នេះ ប៉ុន្តែសេដ្ឋកិច្ច​វៀតណាម នៅតែរក្សាសន្ទុះ​កំណើន​របស់​ខ្លួន​ មិនឱ្យធ្លាក់ចូលក្នុងស្ថានភាពកំណើនអវិជ្ជមាន។ ផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៦ ខែកន្លង​មក​នេះ ​បាន​កើនឡើង ១,៨១% បើធៀបនឹងឆ្នាំ ២០១៩ ដែលជាកម្រិតទាបបំផុតក្នុងដំណាក់កាល ២០១១-២០២០ ប៉ុន្តែនេះក៏​ជា​សញ្ញាវិជ្ជមានមួយនៅក្នុងបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។
 
ថ្វីត្បិតដូច្នេះ​ក៏ដោយ វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលធម្មតាថ្មីមួយ ដែលមាន​ទាំង​បញ្ហាប្រឈម​និងការលានុវត្តន៍ភាព​ ជាពិសេសនៅក្នុងបរិបទដែលពិភពលោកនៅតែ​រងផល​ប៉ះពាល់ ដោយសារជំងឺរាតត្បាត វៀតណាម​ប្តេជ្ញាមិន​ឲ្យកើតមានឡើងជារលក COVID លើកទី២ ឡើយ ដើម្បីបង្កើតបុព្វបទ​សម្រាប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top