ព័ត៌មាន

សេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០២២ត្រូវបានរំពឹងទុកថា នឹងស្ដារឡើងវិញនិងរីកចម្រើន

យោងតាមសេដ្ឋវិទូចាត់ទុកថា អាស្រ័យលើអត្រាខ្ពស់នៃការគ្របដណ្ដប់វ៉ាក់សាំងនាចុងឆ្នាំ២០២១ រួមជាមួយល្បឿនចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័សនោះ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថា នឹងមានការស្ដារឡើងវិញ ជាមួយនឹងសញ្ញាវិជ្ជមាននិងសុទិដ្ឋិនិយមនានា។
 

ការប្រើប្រាស់ក្នុងស្រុកជាកម្លាំងចលករស្នូលមួយសម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២។ (រូបថត៖ VOV)


ក្នុងឆ្នាំ២០២១ ទោះបីជាសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបានកំណើន ២,៥៨% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល៣០ឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែសេដ្ឋវិទូជាច្រើននៅតែមានសុទិដ្ឋិនិយមលើការស្ដារនិងអភិវឌ្ឍឡើងវិញក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយ ដំណើការនេះនឹងពឹងផ្អែកជាច្រើនទៅលើសមត្ថភាពគ្រប់គ្រងជម្ងឺរាតត្បាត។

យោងតាមសេដ្ឋវិទូចាត់ទុកថា អាស្រ័យលើអត្រាខ្ពស់នៃការគ្របដណ្ដប់វ៉ាក់សាំងនាចុងឆ្នាំ២០២១ រួមជាមួយល្បឿនចាក់វ៉ាក់សាំងយ៉ាងឆាប់រហ័សនោះ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថា នឹងមានការស្ដារឡើងវិញ ជាមួយនឹងសញ្ញាវិជ្ជមាននិងសុទិដ្ឋិនិយមនានា។

សេដ្ឋវិទូលោក Le Duy Binh បានវាយតម្លៃថា ការផ្លាស់ប្ដូរយុទ្ធសាស្ត្របង្ការទប់ស្កាត់ជម្ងឺរាតត្បាតនាពេលកន្លងមក បានជះឥទ្ធិពលជាវិជ្ជមានទៅលើសហគមន៍ធុរកិច្ចនិងខឿនសេដ្ឋកិច្ចទាំងមូល។ ដោយឡែកក្នុងខែវិច្ឆិកាឆ្នាំ២០២១ មានមានអាជីវកម្មថ្មីចូលរួមទីផ្សារចំនួនជិត១២ពាន់អង្គភាព ដោយមានដើមទុនចុះបញ្ជីសរុបជិត១៥០ទ្រីលានដុង និងចំនួនអាជីវកម្ម វិលត្រឡប់មកប្រតិបត្តិការឡើងវិញជិត៥ពាន់អង្គភាព ដែលជាការកើនឡើងខ្ពស់បើធៀបនឹងខែមុនៗ។

ចំណែកឯតាមសេដ្ឋវិទូលោក Ngo Tri Long ថា កម្លាំងចលករស្នូលសម្រាប់កំណើនសេដ្ឋកិច្ចក្នុងស្រុក ក្នុងឆ្នាំ២០២២ នៅតែជាសសរស្តម្ភចំនួន៣នោះគឺ៖ ការនាំចេញ ការវិនិយោគនិងការប្រើប្រាស់ក្នុងស្រុក។ ក្នុងនោះ ការវិនិយោគសាធារៈនឹងជាកត្តាគន្លឹះ ដែលជំរុញការវិនិយោគនៃសង្គមទាំងមូល រួមចំណែកក្នុងការរក្សាសន្ទុះកំណើននៃខឿនសេដ្ឋកិច្ច៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top