សេដ្ឋកិច្ច

សេដ្ឋកិច្ចវៀតណាមកំពុងស្ថិតក្នុងដំណើរស្តារឡើងវិញ

បច្ចុប្បន្ននេះ សេដ្ឋកិច្ចកំពុងឈានចូលដំណើរការនៃការស្តារឡើងវិញ ដោយបន្សាំខ្លួនជាបន្តិចម្តងៗ ទៅនឹងជំងឺរាតត្បាត។

សេចក្តីសម្រេចចិត្តលេខ ១២៨ គឺជាកម្លាំងជំរុញ "ការរស់រាន​វិញមានជីវិតនៃសេដ្ឋកិច្ច

 

កម្រមានឆ្នាំណា សេដ្ឋកិច្ចបានឆ្លងកាត់នឹងអារម្មណ៍ច្រើន ដូចឆ្នាំ ២០២១។ គ្រាន់តែក្រឡេកមើលអត្រាកំណើន GDP ក្នុងត្រីមាសនិមួយៗ គឺគ្រប់គ្រាន់ ដើម្បីយល់យ៉ាងច្បាស់អំពីសន្និដ្ឋានខាងលើ។ នៅក្នុងត្រីមាសទី ១ កំណើន GDP គឺ ៤.៧២%; ត្រីមាសទីពីរកើនឡើង ៦.៧៣%; ត្រីមាសទីបីថយចុះ ៦.០២%; ហើយត្រីមាសទីបួនបានកើនឡើង ៥.២២% ដូច្នេះពេញមួយឆ្នាំ តួលេខសម្រេចបានគឺ ២.៥៨%

រដ្ឋសភាបានសម្រេចថា គោលដៅកំណើនសម្រាប់ឆ្នាំ ២០២១ គឺ ៦% ប៉ុន្តែរដ្ឋាភិបាលប្តេជ្ញាសម្រេចឱ្យបាន ៦,៥% ដោយពោរពេញទៅដោយក្តីសង្ឃឹមសម្រាប់ការស្តារឡើងវិញនៃសេដ្ឋកិច្ច។

ទោះជាយ៉ាងណាក៏ដោយ ការរីករាលដាលនៃជំងឺ Covid -19 បាន "វាយប្រហារដោយផ្ទាល់" លើមជ្ឈមណ្ឌលសេដ្ឋកិច្ច និងតំបន់ឧស្សាហកម្មសំខាន់ៗ។ ខេត្ត បាក់យ៉ាង (Bac Giang) ត្រូវបិទទ្វារតំបន់ឧស្សាហកម្មក្នុងមួយរយៈពេល។ បន្ទាប់ពីខេត្ត បាក់យ៉ាង (Bac Giang) គឺ ខេត្ត បាក់និញ (Bac Ninh) ប៉ុន្តែធ្ងន់ធ្ងរបំផុតគឺ ទីក្រុងហូជីមិញ (Ho Chi Minh)  ខេត្ត ដុងណៃ (Dong Nai) ខេត្តប៊ិញយឿ (Binh Duong) ... - "មជ្ឈមណ្ឌល" ឧស្សាហកម្មរបស់ប្រទេស។

ជាបន្តបន្ទាប់ក្នុងរយៈពេលយូរ វិធានការរក្សាគម្លាតសង្គមបានអនុវត្ត។ រោងចក្រជាច្រើនត្រូវបិទទ្វារ។ ខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានផ្អាក។ ពលករបាត់បង់ការងារ ប្រជាជនជាច្រើននាក់ចាកចេញពីទីក្រុងធំៗ និងធ្វើមាតុភូមិនិវត្តន៍វិញ។ កម្លាំងទិញធ្លាក់ចុះយ៉ាងខ្លាំង ផលិតកម្មបានផ្អាក... ហើយអ្វីត្រូវកើតឡើងដែលនឹងមកដល់ កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី ៣ គឺអវិជ្ជមាន ៦.០២% (ប៉ាន់ស្មានជាមុនគឺ ៦.១៧%)

«យានជំនិះសេដ្ឋកិច្ច» មានពេលដែលដើរថយក្រោយ ក្នុងក្តីបារម្ភរបស់រដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយមិនត្រឹមតែប៉ុណ្ណោះទេ ថែមទាំងប្រជាជនទៀតផង។ ថែមមួយថ្ងៃ​ទៀត​អនុវត្តវិធានការរក្សាគម្លាតសង្គម រោងចក្រ​ថែមមួយថ្ងៃទៀត​ត្រូវ​បិទទ្វារ ដែលមានន័យថា ​ជីវភាពរបស់​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់។

យុទ្ធនាការចាក់វ៉ាក់សាំងបានទទួលលទ្ធផលជាវិជ្ជមាន រដ្ឋាភិបាលបានសម្រេចចិត្តប្តូរទិសយុទ្ធសាស្ត្រទប់ស្កាត់នឹង ជំងឺរាតត្បាត និងបានចេញសេចក្តីសម្រេចលេខ ១២៨/NQ-CP ស្តីពីការបន្សាំប្រកបដោយសុវត្ថិភាព បត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការរាតត្បាត Covid-19 ។ សេចក្តីសម្រេចចិត្តនេះបាន​​ប្រៀប​​នឹង​ចំណុច​សំខាន់​មួយ​ដែល​គូសចំណាំសម្គាល់ ​ការ​រស់​ឡើង​វិញ​នៃ​សេដ្ឋកិច្ច។

ទោះបីជាកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២១ គឺទាបបំផុតក្នុងរយៈពេលជាង ៣ ទសវត្សរ៍ក្នុង​បុព្វហេតុផ្លាស់ប្តូរថ្មីក៏ដោយ ក៏វានៅតែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូលក្នុងឆ្នាំ ២០២១។ លើសពីនេះ សមិទ្ធិផលក៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ នោះ​គឺឯកទគ្គកម្ម​​នាំ​ចូល - ​នាំ​ចេញ​ជាង​ ៦៦៨​ ពាន់​លាន​ដុល្លារ​ ដែលជា​អព្ភូតហេតុ​មួយ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ជាង ៣១ ពាន់​លាន​ដុល្លារ។ ចំណូលថវិកានៅតែលើសពីការប៉ាន់ស្មាន

ចាប់ពីប៉ុន្មានថ្ងៃនៃដើមនិទាឃរដូវ ឆ្នាំ២០២២ ចំនួនបន្ត្រី បុគ្គលិចនិងកម្មករ ១០០% នៃក្រុមហ៊ុនគីមីនិងតម្បាញ ហាតី (Ha Tay) បានចាប់ផ្តើមធ្វើការ បន្ទាប់ពីការឈប់សំរាកក្នុងបុណ្យតេត។ ក្រុមហ៊ុនខិតខំផលិតស្បែកជើង និងស្បែកជើងប៉ាតាចំនួន ១.៨ លានគូនៅ ឆ្នាំ ២០២២ ដែលមានប្រាក់ចំណូលប្រហែល ៣២០ ពាន់លានដុង ហើយងបង្កើតការងារធ្វើឱ្យមានស្ថេរភាពសម្រាប់ពលករចំនួន ៦០០ នាក់ ។ រូបថត៖ ត្រឹនវៀត - VNA

ទោះបីជាកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២១ គឺទាបបំផុតក្នុងរយៈពេលជាង ៣ ទសវត្សរ៍ក្នុង​បុព្វហេតុផ្លាស់ប្តូរថ្មីក៏ដោយ ក៏វានៅតែជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូលក្នុងឆ្នាំ ២០២១។ លើសពីនេះ សមិទ្ធិផលក៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ នោះ​គឺឯកទគ្គកម្ម​​នាំ​ចូល ​នាំ​ចេញ​ជាង​ ៦៦៨​ ពាន់​លាន​ដុល្លារ​ ដែលជា​អព្ភូតហេតុ​មួយ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បរទេស​ជាង ៣១ ពាន់​លាន​ដុល្លារ។ ចំណូលថវិកានៅតែលើសពីការប៉ាន់ស្មាន

សំខាន់ជាងនេះទៅទៀត សេដ្ឋកិច្ចកំពុងឈានចូលដំណើរការនៃការស្តារឡើងវិញ ដោយបន្សាំខ្លួនជាបន្តិចម្តងៗ ទៅនឹងជំងឺរាតត្បាត។

"ជំនិះសេដ្ឋកិច្ចឆ្នាំ ២០២២"៖ ចំណុចភ្លឺដែលរំពឹងទុកជាច្រើន

លោក Tim Evans អគ្គនាយកក្រុមហ៊ុន HSBC វៀតណាមបានមានប្រសាសន៍ថា នៅឆ្នាំ ២០២២ សេដ្ឋកិច្ចវៀតណាមអាចទទួលបានអត្រាកំណើន GDP គឺ ៦.% នៅឆ្នាំ ២០២០ ដោយកម្លាំងជំរុញចម្បងគឺមកពីលំហូរទុនវិនិយោគផ្ទាល់ពីបរទេស។ រីឯលោកស្រី ង្វៀន​ ធី​ហឿង (Nguyen Thi Huong) វិញ អគ្គនាយិការនៃនាយកដ្ឋានស្ថិតិបានលើកឡើងអំពីតម្រូវការក្នុងស្រុក ការនាំចេញ ការវិនិយោគផ្ទាល់ពីបរទេស និងគោលនយោបាយគាំទ្រពីរដ្ឋាភិបាល។

បច្ចុប្បន្ននេះ រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ ០១ និង ០២ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីកែលម្អបរិយាកាសធ្វើ​អាជីវកម្ម និងលើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិនៅឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ប្រធានបទគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល នៅឆ្នាំ ២០២២ គឺ ស្ថិរភាព វិន័យ សុវត្ថិភាព ភាពបត់បែន និងប្រសិទ្ធភាព។ ទាំងនេះគឺជាពាក្យគន្លឹះសំខាន់ៗសម្រាប់ការស្តារឡើងវិញនៃសេដ្ឋកិច្ច ដូច្នេះកំណើនសេដ្ឋកិច្ចអាចសម្រេចបាន ៦% ។

អាស្រ័យហេតុនេះ រដ្ឋាភិបាលកំពុងកសាងកម្មវិធីសម្រាប់ការស្តារៈឡើង​វិញ និងអភិវឌ្ឍសដ្ឋកិច្ចសង្គម ក្នុងរយៈពេល ២០២២-២០២៣ ដោយមានគោលដៅនាំសេដ្ឋកិច្ចត្រឡប់ទៅរកកំណើនខ្ពស់ និងនិរន្តរភាព ក្នុងពេលឆាប់ៗនេះ។

នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីកញ្ចប់គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុសម្រាប់កម្មវិធីអភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចសង្គមឡើង​វិញ ក្នុងរយៈពេល ២០២២ ២០២៣។ រដ្ឋសភាក៏កំពុងបើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិចារណា និងអនុម័តកម្មវិធីនេះផងដែរ។ នេះគឺជាកត្តា​សំខាន់​សម្រាប់​ការស្តារឡើងវិញ​នៃសេដ្ឋកិច្ច។

យានជំនិះសេដ្ឋកិច្ច ឆ្នាំ២០២២ កំពុងដំណើរការ តាមកម្មវិធីស្តារឡើង​វិញ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលរដ្ឋាភិបាលកំពុងដំណើរកា។ ជាលើកដំបូងហើយ ដែលសេដ្ឋកិច្ចវៀតណាមមានកញ្ចប់ដំណោះស្រាយដ៏ទូលំទូលាយ និងទ្រង់ទ្រាយធំបែបនេះ! ឆ្នាំថ្មី ឆ្នាំ២០២២  - ឆ្នាំនៃការចាប់ផ្តើមដំណើរការ​ស្តារឡើងវិញ​នៃសេដ្ឋកិច្ច - បាន​ចាប់ផ្តើម​អនុវត្ត​ ក្នុង​រយៈពេល ៣ ខែ​ហើយ ដោយ​ប្រើ​ប្រាស់​គោលនយោបាយ​បើក​ទ្វារ​ខឿន​សេដ្ឋកិច្ច៕

អត្ថបទ៖ សរុប​ដោយផងធូ សរទរដូវសំយោគ។ រូបថត៖ VNA

បច្ចេកទេស និងក្រាហ្វិក៖ ត្រាង​ញុង



top