ព័ត៌មាន

សេចក្តី​ប្រកាស​ព័ត៌មានពានរង្វាន់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសលើកទី៩

នាថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ គណៈកម្មាធិការដឹកនាំ ការងារព័ត៌មានកិច្ចការបរទេស គណៈឃោសនាអប់រំមជ្ឈិម ទីភ្នាក់ងារសារព័ត៌មានវៀតណាម និងស្ថាប័នពាក់ព័ន្ធបានរៀបចំសន្និសីទកាសែត ដើម្បីបើក​ដំណើរការពានរង្វាន់ជាតិស្តីពី​ព័ត៌មាន​កិច្ចការបរទេស​លើកទី ៩ ។ ពានរង្វាន់នេះមានគោលបំណងទទួលស្គាល់ និងផ្តល់កិត្តិយសដល់អ្នកនិពន្ធ ស្នាដៃ និងផលិតផលឆ្នើមក្នុងវិស័យព័ត៌មានកិច្ច​ការបរទេស និងរួមចំណែកលើកកម្ពស់សមិទ្ធិផលអភិវឌ្ឍន៍របស់ប្រទេសលើ​វស័យជាច្រើន។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម គឺជាទីភ្នាក់ងារអចិន្ត្រៃយ៍នៃពានរង្វាន់ជាតិស្តីពីព័ត៌មាន​កិច្ច​ការ​បរទេសលើកទី៩។

 

ថ្លែងមតិក្នុងសន្និសីទកាសែត សមមិត្ត Le Hai Binh សមាជិកបំរុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការងារព័ត៌មានកិច្ចការបរទេសបានត្រួតពិនិត្យឡើងវិញនូវសមិទ្ធិផលលេចធ្លោមួយចំនួនរបស់ប្រទេសលើវិស័យមួយចំនួន ក្នុងឆ្នាំ២០២២។ ទន្ទឹមនឹងនេះសមមិត្ត Le Hai Binh បានសង្កត់ធ្ងន់ថា៖ ពានរង្វាន់ជាតិស្តីពីព័ត៌មានកិច្ចការបរទេសលើកទី ៩  បានរៀបចំឡើង ក្នុងបរិបទដែលឆ្នាំ ២០២៣ គឺជាឆ្នាំដ៏សំខាន់ ដែលមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី XIII របស់បក្ស។ ពានរង្វាន់គួរតែឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការរួមចំណែកយ៉ាងសកម្ម និងមានប្រសិទ្ធភាពនៃការងារព័ត៌មានកិច្ចការបរទេស ក្នុងការកសាង និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន និងមិត្តអន្តរជាតិនៅវៀតណាម កៀរគរគ្រប់ធនធានខាងក្រៅដែលរួមផ្សំនឹងកម្លាំងផ្ទៃក្នុង ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសនៅឆ្នាំ ២០២៣។

 សមមិត្ត Le Hai Binh ថ្លែងមតិក្នុងសន្និសីទកាសែត

ពានរង្វាន់ជាតិស្តីពីព័ត៌មានកិច្ចការបរទេសលើកទី ៩ បានគេរំពឹងថា នឹងជាចំណុច​សំខាន់ក្នុងការងារឃោសនាជាទូទៅ ការងារព័ត៌មានកិច្ចការបរទេសនិយាយដោយឡែកដើម្បីនាំរូបភាពរបស់ប្រទេស ប្រជាជន វប្បធម៌និងការអភិវឌ្ឍន៍របស់វៀតណាមទៅកាន់ពិភពលោក ។

ពានរង្វាន់ជាតិស្តីពីកិច្ចការបរទេសជាតិលើកទី៩ ត្រូវបានពិចារណាការជូបពានរង្វាន់ដល់ស្នាដៃ និងផលិតផលជាភាសាវៀតណាម និងភាសាបរទេស តាមវិញ្ញាសាដូចខាងក្រោម៖ (1) កាសែតបោះពុម្ពវៀតណាម; (2) កាសែតអេឡិចត្រូនិក និងគេហទំព័រជាភាសាវៀតណាម។ (3) កាសែតជាភាសាបរទេស; (4) កាសែតអេឡិចត្រូនិក និងគេហទំព័រជាភាសាបរទេស។ (5) ការផ្សាយជាសម្លេង; (6) ទូរទស្សន៍; (7) រូបថត (រួមទាំងរូបភាពសារព័ត៌មាន និងរូបថតទេសភាព); (8) សៀវភៅ; (9) ឈុតវីដេអូ  (10) គំនិតផ្តួចផ្តើម និងផលិតផលដែលមានតម្លៃព័ត៌មានកិច្ចការបរទេស ប្រកាស ផ្សពផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ; បោះពុម្ព ចេញផ្សាយ  និងអនុវត្តក្នុងប្រទេស និងក្រៅប្រទេសក្នុងអំឡុងពេល ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ  ដល់ចុងថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣។

កាលបរិច្ឆេទចុងក្រោយនៃការទទួលស្នាដៃគឺថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣(តាមប្រៃសណីយ៍)

អាស័យដ្ឋានទទួលស្នាដៃ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បន្ទប់លេខ ៣០១, លេខ ១១ ផ្លូវ Tran Hung Dao ខណ្ឌ Hoan Kiem រដ្ឋធានី Ha Noi

ទូរស័ព្ទ៖ ០២៤. ៣៩៣៣០៥៤០

អ៊ីមែល៖ giathongtindoingoailan9@gmail.com

នៅខាងក្រៅស្រោមសំបុត្រសរសេរយ៉ាងច្បាស់៖ សំណុំរឿងចូលរួមពានរង្វាន់ជាតិស្តីពីព័ត៌មានកិច្ច​ការបរទេសលើកទី ៩​។

ក្នុងឱកាសបើក​ដំណើរការពានរង្វាន់ជាតិស្តីពីព័ត៌មានកិច្ចការបរទេសលើកទី ៩ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឧទ្ទេសនាមនូវកម្រងរូបថត ភាពកក់ក្តៅរបស់មនុស្សនៅកន្លែង​ដែល​កើត​ឡើងការរញ្ជួយដីទួរគី ដែលថតដោយក្រុមអ្នកយកព័ត៌មាន VNA បាន​ធ្វើ​ឡើង នៅខេត្ត Hatay នៃប្រទេសទួរគី៕


top