ព័ត៌មាន

សេចក្តីអំពាវនាវរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong អំពីការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩

លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ ថា វៀតណាមនឹងឈ្នះជំងឺរាតត្បាតកូវីដ ១៩ ហើយត្រូវតែឈ្នះទាល់តែបាន។

អគ្គលេខាបក្ស លោក Nguyen Phu Trong

នៅក្នុងសេចក្តីអំពាវនាវរបស់លោកជូនចំពោះជនរួមជាតិនិងយុទ្ធជនទូទាំងប្រទេសរួមទាំងជនវៀតណាមនៅក្រៅប្រទេសអំពីការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ អគ្គលេខាបក្ស លោក Nguyen Phu Trong  បានលើកច្បាស់ថា៖ បច្ចុប្បន្ននេះ ស្ថានភាពនៃជំងឺកូវីដ-១៩ នៅ តែមានភាពស្មុគស្មាញ ហើយល្បឿនឆ្លងយ៉ាងឆាប់រហ័ស បង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពនិងអាយុជីវិតរបស់ប្រជាជន និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គមនិងគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅ។ ដោយស្មារតី “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចប្រយុទ្ធជាមួយសត្រូវ” ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជនគឺសំខាន់បំផុត លោកអគ្គលេខាបក្សបានអំពាវនាវឲ្យបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ក៏ដូចជាជនរួមជាតិវៀតណាមនៅឯបរទេសខិតខំប្រឹងប្រែងថែមទៀត ដោយស្រុះចិត្តគំនិតជាមួយបក្ស រដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដើម្បីស្វះស្វែងរកគ្រប់មធ្យោបាយរាំងស្កាត់និងកំចាត់ជំងឺរាតត្បាតមិនទុកឲ្យជំងឹឆ្លងសាលដាលក្នុងសហគមន៍។

លោកអគ្គលេខាបក្ស Nguyen Phu Trong ជឿជាក់ថា ដោយមានការរួមកម្លាំងកាយចិត្តរបស់ប្រទេសទាំងមូល បក្សទាំងមូលនិងប្រជាជនទាំងមូល ការស្រុះចិត្តគំនិត មានឆន្ទៈមោះមុត រួមទាំងការជួយឧបត្ថម្ភរបស់ជនរួមជាតិវៀតណាមនៅឯបរទេស ក៏ដូចជាមិត្តភក្តិអន្តរជាតិ វៀតណាមនឹងយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩ និងត្រូវតែយកឈ្នះឲ្យទាល់តែបាន ដើម្បីសក្តិសមនឹងកិច្ចខិតខំប្រឹងប្រែងរួមរបស់មនុស្សជាតិ ដើម្បីពិភពលោកមានសុវត្ថិភាព សន្តិភាព មិត្តភាពនិងសុខដុមរមនា សក្តិសមនឹងប្រពៃណីវីរភាពដ៏រុងរឿងរបស់ប្រទេសជាតិ របស់ប្រជាជាតិវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 


top