ប្រទេសជាតិកំពុងឈានចូលសករាជថ្មីនៃការអភិវឌ្ឍ ដែលដាក់ចេញនូវតម្រូវការបន្ទាន់ក្នុងការលើកកម្ពស់តួនាទីរបស់វប្បធម៌ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព។
ប្រទេសជាតិកំពុងឈានចូលសករាជថ្មីនៃការអភិវឌ្ឍ ដែលដាក់ចេញនូវតម្រូវការបន្ទាន់ក្នុងការលើកកម្ពស់តួនាទីរបស់វប្បធម៌ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឱ្យបានឆាប់រហ័ស និងប្រកបដោយចីរភាព។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ការិយាល័យនយោបាយ បានចេញសេចក្តីសម្រេចលេខ 80 - NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម ដោយបញ្ជាក់យ៉ាងច្បាស់ថា៖ ការវិនិយោគលើវប្បធម៌ ជាការវិនិយោគសម្រាប់អនាគតនៃប្រជាជាតិ។
សេចក្តីសម្រេចលេខ 80 - NQ/TW មិនត្រឹមតែចាត់ទុកវប្បធម៌ជាវិស័យសង្គម - ស្មារតីប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ឱ្យក្លាយជាសសរស្តម្ភនៃការអភិវឌ្ឍ ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលដៅកំណើនសេដ្ឋកិច្ចឆាប់រហ័ស និងប្រកបដោយចីរភាពនៃប្រទេសជាតិ។ នេះជាជំហានអភិវឌ្ឍន៍ ដែលមានលក្ខណៈរបកគំហើញ ទាំងគំនិតទ្រឹស្តី និងវិធីសាស្ត្រដឹកនាំ ក្នុងវិស័យវប្បធម៌ បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍវប្បធម៌ឱ្យបានសមស្របនឹងឋានៈរបស់វៀតណាម ក្នុងសករាជថ្មី។
ក្រុមតន្ត្រីករនៃអគារមហោស្រពរាជវាំងហ្វេ សម្តែងតន្ត្រីរាជវាំងហ្វេ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
នៅក្នុងបរិបទនៃសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ សេចក្តីសម្រេចលេខ 80 - NQ/TW បានសង្កត់ធ្ងន់ ជាពិសេសលើតម្រូវការម្ចាស់ការ និងសកម្ម ក្នុងសមាហរណកម្មអន្តរជាតិផ្នែកវប្បធម៌។ ការអភិវឌ្ឍវប្បធម៌បានផ្សារភ្ជាប់ជាមួយនឹងការកសាង និងផ្សព្វផ្សាយពាណិជ្ជសញ្ញាជាតិ ក្នុងនោះការនាំចេញផលិតផល និងសេវាកម្មវប្បធម៌ ដែលមានអត្តសញ្ញាណវៀតណាម រួមជាមួយយុទ្ធសាស្ត្រទំនាក់ទំនងផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងប្រជាជន ទៅកាន់ពិភពលោក បានកំណត់ជាដំណោះស្រាយដ៏សំខាន់ ដើម្បីបង្កើន "អំណាចទន់" ជាតិ។
ប្រសិនបើ "អំណាចរឹង" បានយល់ថា ជាសមត្ថភាពក្នុងការប្រើប្រាស់យោធូបករណ៍ និងសេដ្ឋកិច្ច ដើម្បីបង្កើតឥទ្ធិពល រីឯ "អំណាចទន់" បែរជាបានមកពីភាពទាក់ទាញ និងសមត្ថភាពសាយភាយ នៃតម្លៃវប្បធម៌ ប្រពៃណី និងសង្គម។ ចំពោះប្រទេសវៀតណាម ប្រភពធនធាននេះ មានប្រភពចេញពីជម្រៅប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ភាពចម្រុះនៃសហគមន៍ ៥៤ ជនជាតិ រួមជាមួយប្រព័ន្ធតម្លៃមនុស្សធម៌ និងស្មារតីស្រឡាញ់សន្តិភាព។
ការណែនាំអំពីបេតិកភណ្ឌវប្បធម៌ពិភពលោក គំនូរប្រជាប្រិយដុងហូ នៅប្រទេសបារាំង។ រូបថត៖ VNA
យុវជនវៀតណាមពុះកញ្ជ្រោល ក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រី "មាតុភូមិក្នុងបេះដូង"។ រូបថត៖ ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម
នៅក្នុងដំណើរការនោះ វប្បធម៌ដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ ជួយណែនាំអំពីប្រទេសវៀតណាមមួយ ដែលសម្បូរបែបដោយអត្តសញ្ញាណ ការច្នៃប្រតិដ្ឋ គុណធម៌ និងទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។ សេចក្តីសម្រេចលេខ 80 - NQ/TW បើកបង្ហាញនូវទស្សនៈថ្មីមួយ៖ សមាហរណកម្មវប្បធម៌ មិនមែនគ្រាន់តែជាការទទួលយកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមដោយម្ចាស់ការ ទៅក្នុងចរន្តវប្បធម៌នៃមនុស្សជាតិ ក្នុងនាមជាម្ចាស់ដែលមានអត្តសញ្ញាណ និងសមត្ថភាពច្នៃប្រតិដ្ឋ។
រាល់ផលិតផលវប្បធម៌នីមួយៗ នៅពេលបានណែនាំទៅកាន់ពិភពលោក មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែកដល់ជីវភាពវប្បធម៌រួមនៃមនុស្សជាតិផងដែរ។ តាមស្មារតីនោះ សមាហរណកម្មវប្បធម៌ក៏ជាយុទ្ធសាស្ត្រផ្សព្វផ្សាយរូបភាពជាតិក្នុងទ្រង់ទ្រាយធំ ទីកន្លែងដែលផលិតផលវប្បធម៌នីមួយៗ អាចក្លាយជា "រដ្ឋទូត" ផ្សព្វផ្សាយតម្លៃវៀតណាម រួមចំណែកកសាងទំនុកចិត្ត និងសេចក្តីស្រឡាញ់ពីមិត្តភក្តិអន្តរជាតិ។
ដើម្បីតថូបនីយកម្មគោលដៅនេះ សេចក្តីសម្រេចលេខ 80 - NQ/TW បានដាក់ចេញនូវតម្រូវការកំណត់ទីតាំង និងអភិវឌ្ឍផលិតផលវប្បធម៌ ដែលមានពាណិជ្ជសញ្ញាជាតិ ជំរុញការនាំចេញវប្បធម៌ ព្រមទាំងកសាងយុទ្ធសាស្ត្រទំនាក់ទំនង និងផ្សព្វផ្សាយរូបភាពវៀតណាម ឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងមានប្រសិទ្ធភាព។
ពិធីបុណ្យនៅទីក្រុងចាស់ហូយអាន បានទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងច្រើនកុះករ។ រូបថត៖ ខាញ់ហ្វារ/VNA
ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយស្នូល គឺអភិវឌ្ឍដោយមានការជ្រើសរើសនូវបណ្តាឧស្សាហកម្មវប្បធម៌ ដែលមានគុណសម្បត្តិប្រកួតប្រជែង ឈានទៅរកការបង្កើតបណ្តុំច្នៃប្រតិដ្ឋ និងសហគ្រាសវប្បធម៌ខ្នាតធំ។ ទន្ទឹមនឹងនោះ គឺការបង្កើនសុក្រិតហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ជាតិ រួមមានប្រព័ន្ធស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល បង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា នៃឧស្សាហកម្មវប្បធម៌ ក្នុងខ្សែច្រវាក់តម្លៃសកល។
ព្រឹត្តិការណ៍ "ទិវាវប្បធម៌ហូយអាន" នៅប្រទេសអាល្លឺម៉ង់ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជន និងសាធារណជនអាល្លឺម៉ង់។ រូបថត៖ ឯកសារ
នៅក្នុងបរិបទនៃការប្រកួតប្រជែងអន្តរជាតិកាន់តែខ្លាំងក្លា អំណាចនៃប្រទេសមួយមិនត្រឹមតែបានវាស់វែងដោយសក្តានុពលសេដ្ឋកិច្ច ឬយោធាប៉ុណ្ណោះទេ ថែមទាំងតាមរយៈសមត្ថភាពសាយភាយតម្លៃ និងការបង្កើតឥទ្ធិពលតាមរយៈវប្បធម៌ផងដែរ។ វប្បធម៌ក្លាយជា "ស្ពានចម្លងដ៏ទន់ភ្លន់" ដើម្បីឱ្យពិភពលោកយល់កាន់តែច្បាស់ អំពីប្រទេសវៀតណាមមួយ ដែលសម្បូរដោយអត្តសញ្ញាណ មនុស្សធម៌ បើកចំហ និងមានការទទួលខុសត្រូវ។
ចេញពីស្មារតីនៃសេចក្តីសម្រេចលេខ 80 - NQ/TW ការម្ចាស់ការក្នុងសមាហរណកម្មអន្តរជាតិផ្នែកវប្បធម៌ ការលើកកម្ពស់តម្លៃប្រពៃណី ទន្ទឹមនឹងការស្រូបយកនូវខ្លឹមសារដ៏ល្អឯកនៃមនុស្សជាតិ ត្រូវបានកំណត់ជាជំហាន ដែលស្របតាមសម័យកាល។ នេះមិនត្រឹមតែរួមចំណែកលើកកម្ពស់ជីវភាពស្មារតីនៃសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងរូបភាពវៀតណាមដោយផ្ទាល់ បង្កើនអំណាចទន់ និងបញ្ជាក់ពីឋានៈជាតិ នៅលើឆាកអន្តរជាតិ៕
អត្ថបទ៖ ថាញ់ហ្វ័រ រូបថត៖ ថាញ់ហ្វ័រ កុងដាត និងត្រឹន ថាញ់យ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង