ចំណុចសំខាន់ៗ

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សគឺជាកម្លាំងចលករសម្រាប់ខេត្តឡាវកាយអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រាល់គោលនយោបាយនិងគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ បានជួយខេត្តឡាវ កាយ ដែលជាខេត្តក្រីក្រមួយជាប់ព្រំដែនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ស្របតាមសន្ទុះអភិវឌ្ឍន៍របស់ប្រទេសជាតិ។ 


តំបន់តាំងទីលំនៅថ្មីសម្រាប់ប្រជាជននៅភូមិនូ  (Nu) (ខេត្ត ឡាវកាយ) កំពុងលេចចេញជារូបរាងបន្តិចម្តងៗ។ រូបថត៖ VNA

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បាននិងកំពុងត្រូវបានប្រជាជន ឡាវកាយទទួលយកនិងរំពឹងទុកថា នឹងនាំមកនូវការផ្លាស់ប្តូរដ៏ធំធេងសម្រាប់ សហគមន៍បណ្តាជនជាតិនៅទីនេះ។

ភ្លាមៗ បន្ទាប់ពីមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស ខេត្តឡាវកាយបានកំណត់ការជ្រួតជ្រាប និងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតគឺជាភារកិច្ចសំខាន់។

តាន់ហប  គឺជាឃុំមួយក្នុងចំណោមឃុំដំបូងគេនៅក្នុងខេត្តឡាវកាយបានជ្រួតជ្រាបយ៉ាងឆាប់រហ័សអំពីស្មារតីនៃមហាសន្និបាតបក្ស។ លោកហា ជុង គៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំ បានឲ្យដឹងថា៖  “ជាមួយនឹងភារកិច្ចសំខាន់ៗ ដែលត្រូវបានកំណត់ គណៈកម្មាធិការបក្ស និងប្រជាជននៃឃុំតាន់ហប កំពុងរៀបចំផែនការ ដោយប្តេជ្ញាអនុវត្តន៍រាល់សេចក្តីណែនាំ និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស និងរបស់ខេត្ត ដោយផ្សារភ្ជាប់ទៅនឹងបញ្ហាជាក់ស្តែង  ដើម្បីឱ្យគោលនយោបាយ ឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយប្រជាជនលុបបំបាត់ភាព អត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ”។

ការដាក់បញ្ចូលសេចក្តីសម្រេចចិត្តរបស់បក្សទៅដល់ប្រជាជន ត្រូវបានឃុំតាន់ហប តាមរយៈកិច្ចប្រជុំសាខាបក្ស និងកិច្ចប្រជុំភូមិ ដោយភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងបញ្ហាបន្ទាន់បំផុតនៃជីវភាពប្រចាំថ្ងៃនិងផលិតកម្ម។ លោក យឿង វ៉ាន់មិញ លេខាសាខាបក្សភូមិឌោន គេត  ឃុំតាន់ហប បានចែក រំលែកថា៖ “បន្ទាប់ពីទទួលបានសេចក្តីសម្រេចចិត្តរបស់មជ្ឈិម ឃុំនិងភូមិនានា នឹងផ្សព្វផ្សាយ យ៉ាងទូលំទូលាយដល់ប្រជាជន។ យើងដាក់ទំនុកចិត្តទាំងស្រុងទៅលើការដឹកនាំរបស់បក្ស ដើម្បីនាំយកសេចក្តីសម្រេចនេះឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ និងបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាជននៅតំបន់ជនជាតិភាគតិច”។

មិនត្រឹមតែនៅថ្នាក់មូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅគ្រប់មន្ទីរ និងវិស័យនានានៅក្នុងខេត្តឡាវកាយ ក៏កំពុងអភិវឌ្ឍន៍យ៉ាងសកម្មនូវកម្មវិធីសកម្មភាព  ដោយភ្ជាប់សេចក្តីសម្រេចនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ និងសេចក្តីសម្រេចនៃគណៈកម្មាធិការបក្សខេត្តលើវិស័យជាច្រើន។

ខេត្ត ឡាវកាយ ផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសេចក្តីសម្រេចនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ ដល់ប្រជាជន (រូបថត៖ VOV)
 
ដោយប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវខ្លឹមសារស្នូល នៃសេចក្តីសម្រេចចិត្ត និងស្មារតីបញ្ជាណែនាំរបស់អគ្គលេខាបក្ស លោកតូ ឡឹម គណៈកម្មការគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចខេត្តឡាវកាយ   ក៏បានផ្តល់យោបល់លើដំណោះស្រាយដ៏លេចធ្លោ ដើម្បីផ្លាស់ប្តូរថ្មីនូវវិស័យនាំចូល-នាំចេញ ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួន នៃសេដ្ឋកិច្ចរបស់មូលដ្ឋាន។  លោកវឿង ទ្រីញ ក្វុក ប្រធានគណៈកម្មការគ្រប់គ្រងនៃមជ្ឈមណ្ឌលសេដ្ឋកិច្ចខេត្តឡាវកាយបានឲ្យដឹងថា៖ “យើងកំពុងផ្តល់យោបល់ដល់គណៈកម្មាធិការប្រជា ជនខេត្ត ឲ្យអនុវត្តផែនការនៃតំបន់សេដ្ឋកិច្ចព្រំដែនរហូតដល់ឆ្នាំ ២០៤៥ ជាពិសេសការកសាងគំរូច្រកទ្វារព្រំដែនឆ្លាតវៃ។ នេះគឺជាដំណោះស្រាយមួយដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនទំនិញឆ្លងតាមគយ កាត់បន្ថយការចំណាយ និងពេលវេលាសម្រាប់អាជីវកម្ម និងប្រជាជនដែលចូលរួមក្នុងសកម្មភាពនាំចូល-នាំចេញ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិឡាវកាយ”។

លោក យឿង ឌឹក ហ៊ុយ ប្រធាននាយកដ្ឋានឃោសនាការ និងចលនាមហាជន នៃគណៈកម្មាធិការបក្សខេត្ត ឡាវ កាយ បានថ្លែងថា ការប្តេជ្ញាចិត្តរបស់អាជ្ញាធរមូលដ្ឋាន មិនត្រឹមតែស្ថិតនៅក្នុងវិស័យ និងកម្រិតនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងកម្មវិធីសកម្មភាពដ៏ទូលំទូលាយ និងឯកភាពនៅទូទាំងខេត្ត ដែលរួមបញ្ចូលទិដ្ឋភាពសេដ្ឋកិច្ច វប្បធម៌ សង្គម រហូតដល់សន្តិសុខការពារជាតិ៖

“រាល់សេចក្តីសម្រេចទាំងនេះ យើងនឹងអណុវត្តន៍យ៉ាងទូលំទូលាយតាមរយៈវិធានការផ្សេងៗ ដោយសង្ឃឹមថា កម្មាភិបាល បក្ខជនម្នាក់ៗ និងប្រជាពលរដ្ឋទាំងអស់ សុទ្ធតែត្រូវបានយល់ជាជ្រាប។  ពីទីនោះ មនុស្សគ្រប់គ្នានឹងធ្វើឱ្យកម្មវិធីសកម្មភាពកាន់តែច្បាស់លាស់មិនត្រឹមតែសម្រាប់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ភ្នាក់ងារ អង្គភាព និងមូលដ្ឋាននីមួយៗផងដែរ”។

ខេត្ត ឡាវកាយ ផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវសេចក្តីសម្រេចនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ ដល់ប្រជាជន (រូបថត៖ VOV)
 

ពីសេចក្តីសម្រេចរហូតដល់សកម្មភាពជាក់ស្តែង ឡាវ កាយ កំពុងបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់ និងវិធីសាស្រ្តមានលក្ខណៈរៀបរាយក្នុងការនាំយកសេចក្តីសម្រេចនៃមហាសន្និបាតបក្សជាតិលើកទី ១៤ ឈានចូលជីវភាពរស់នៅប្រចាំថ្ងៃ។  នេះមិនត្រឹមតែជាឯកភាពនៃការយល់ដឹងប៉ុណ្ណោះទេ ថែមទាំងជាជំនឿជាក់លើគោលនយោបាយរបស់បក្ស ដោយមានគោលបំណងកសាងឡាវ កាយ ឱ្យក្លាយជាប៉ូលកំណើនដ៏សំខាន់មួយរបស់បណ្តាខេត្តភាគពាយ័ព្យក្នុងដំណាក់កាលថ្មី៕


top