ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមវៀតណាម-បេឡារុសក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋ​លោក​ Tran Dai Quang​


 ថ្នាក់ដឹកនាំវៀតណាមនិងបេឡារុសចុះហត្ថលេខាលើសេចក្តីថ្លែងការរួម (រូបថតៈ AN NGUYÊN)

ទទួលសេចក្តី​អញ្ជើញរបស់ប្រធានាធិ​បតី​បេឡេរុស លោក Alexander Lukashenko ប្រធានរដ្ឋ វៀតណាម លោក Tran Dai​ Quang បានអញ្ជើញទៅបំ​ពេញ​ទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋបេឡារុស ចាប់ពីថ្ងៃ​ទី២៦ ដល់ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧​។ 

ប្រធានរដ្ឋលោក Tran Dai Quang បានអញ្ជើញជួបចរចារជាមួយប្រធានា ធិបតីបេឡេរុស លោក Alexander Lukashenko ជួបសវនាការ ជាមួយ​ប្រធាន​បណ្ឌិត សមាជិក​សភាសាធារណរដ្ឋបេឡារុស និង​នាយក​រដ្ឋមន្ត្រី​បេឡារុស​ផង​ដែរ។ បញ្ចប់ ដំណើរទស្សនកិច្ច ថ្នាក់ដឹកនាំទាំងពីររូបបាន​ចុះហត្ថលេខាលើ សេចក្តីថ្លែងកា​រណ៍រួម ស្តែងចេញនូវ​ទស្សនៈ​ស្រដៀង​គ្នាលើបណ្តាទំនាក់ទំនងទ្វេភា​គីនិ​ងអន្តរជាតិ អះអាង គោល​មាគ៌ាមុន​ក៏ដូចជា​ក្រោយ ​ពង្រឹងនិង​ពង្រីក​ទំនាក់ទំនង​មិត្តភាពប្រពៃណីរវាង វៀ​តណាម​ជាមួយ​បេឡារុស។ ភាគីទាំងពីរ​អះអាងនូវ​គោលបំណង​បង្កើនកិច្ចសហប្រ តិបត្តិ​ការលើវិស័យសេដ្ឋកិច្ច​ពាណិជ្ជ កម្មនិង​វិស័យ​សេដ្ឋកិច្ចមួយ​ចំនួន​ទៀត​។

ភាគីទាំងពីរអះអាងនូវទស្សនៈស្រដៀងចំពោះរាល់បញ្ហាតំបន់និងអន្តរជាតិ និង​សម្តែង​នូវការ​ត្រៀម​ជាស្រេច​រឹត​បន្តឹង​កិច្ច​សហប្រតិបត្តិការ​ក្នុងក្រប​ខ័ណ្ឌបណ្តា​អង្គការ​អន្តរជាតិ​និង​អះអាងការ​សន្យាជម្រុញ​អនុវត្តរាល់​កិច្ចព្រមព្រៀ​ង សកលលោក ដូចជា​ របៀបវារៈ២០៣០ដើម្បីការ​អភិវឌ្ឍ​និរន្តរភាព និងកិច្ច​ព្រមព្រៀង​ស្តីពី​បម្រែ បម្រួល​អាកាសធាតុ​។

​ភាគីទាំងពីរគាំទ្រការដោះស្រាយជម្លោះដែនដី ក្នុងនោះមានជម្លោះនៅសមុទ្រខា​ងកើតដោយស​ន្តិវិធី និងមានកា​រចូលរួម​របស់ភាគីទាក់ទិន​នានានិង​គាំទ្ររាល់ការ ខិតខំប្រឹងប្រែង​សំដៅចង​ក្រង់និង​អនុម័ត​យ៉ាឆាប់​ៗ ក្រម​ប្រតិបត្តិសម្រាប់ភាគីនានា​នៅសមុទ្រ​ខាងកើត (COC)។

​ភាគីទាំងពីរ​បានប្រកាសគាំទ្រគោលនយោបាយធ្វើសមាហរណក​ម្មអន្តរ ជាតិ សកម្មរបស់​វៀតណាម និងបេឡារុស។ ភាគីវៀតណាម​អះអាងថា ត្រៀមជាស្រេច គាំទ្រនូវ​គោលបំណង​របស់បេឡារុស ដែលពង្រឹ​ងកិ​ច្ចស​ហប្រតិបត្តិ​ការ លើគ្រប់ វិស័យជាមួយបណ្តាប្រទេសអាស៊ីអាគ្នេ​យ៍។ ភាគីបេឡារុ​ស​សម្តែងនូវ​ការត្រៀមជា ស្រេចគាំទ្រវៀត​ណាម អភិវឌ្ឍន៍កិច្ច​សហប្រតិបត្តិការមានផលប្រយោជន៍ រួម​ជាមួយ ប្រទេស​ជាសមាជិក​សហភាព​សេដ្ឋកិច្ច​អាស៊ីស៊ី-​អឺរ៉ុបនិងសហគម​ន៍ បណ្តាប្រទេស ឯករាជ្យ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top