
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញជួបចរចាជាមួយប្រធានាធិបតីហ្វីលីពីន
លោក Rodrigo Duterte
ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩កញ្ញាឆ្នាំ២០១៦។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានាធិបតី លោក Rodrigo Duterte បានអញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋលោក Tran Dai Quang ជួបសម្តែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងសារជាថ្មីនូវស្មាតីនៃសេចក្តីថ្លែងការណ៍រួមជាប្រវត្តិសាស្ត្រ ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៧៦ស្តីពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងអះអាងឡើងវិញការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាមនិងហ្វីលីពីននាខែវិច្ឆិកា ឆ្នាំ២០១៥ សំដៅលើកកំពស់និងបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ស្តីពីវិស័យសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពរក្សាយន្តការសហប្រតិបត្តិការទ្វេភាគីនិងអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាស្រាប់។ ថ្នាក់ដឹកនាំនៃប្រទេសទាំង
ពីរបាន អះអាងសន្យានិងជម្រុញសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវិធីឈរលើមូលដ្ឋាន គោលការណ៍សារវន្តនៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ ថ្នាក់ដឹកនាំទាំងពីរក៏បានទទួលនូវតួនាទីរបស់ប្រទេសទាំងពីរនៅបណ្តាវេទិកាសហប្រតិបត្តិការតំបន់ឆ្នាំ២០១៧ តាមនោះ ភាគីនីមួយៗ សន្យាបំពេញល្អនូវតួនាទីជាប្រធានអាស៊ានរបស់ហ្វីលីពីននិងប្រធាន APEC របស់វៀតណាម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏មានបំណងភាគីទាំងពីរនឹងផ្លាស់ប្តូរប្រកបដោយប្រសិទ្ធិភាពរាល់ដំណើរទស្សនកិច្ចក្នុងឆ្នាំជាន់ខ្ពស់អាស៊ាននិង APEC នាពេលខាងមុខ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម