ព័ត៌មាន

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន៖ អបអរសាទរ​គំនិតផ្ដួចផ្ដើម​ជំរុញ​ការចរចារ​លើ COC

បណ្តាប្រទេសអាស៊ានក៏បានអះអាងសារជាថ្មីអំពីសារសំខាន់ក្នុងការប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ាន។ រូបថត៖ VNA

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដែលបានប្រកាស់នារសៀលថ្ងៃទី ១២ ឧសភា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ឧសភានៅទីរួមស្រុក Labuan Bajo ឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើតម្រូវការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក និងមានភាពអត់ធ្មត់ចំពោះរាល់សកម្មភាពដែលអាចញាំងឲ្យស្មុគស្មាញដល់សន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។

បណ្តាប្រទេសអាស៊ានក៏បានអះអាងសារជាថ្មីអំពីសារសំខាន់ក្នុងការប្រកាន់ខ្ជាប់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ថ្នាក់ដឹកនាំអាស៊ានបានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងសង្កត់ធ្ងន់លើការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

បណ្តាប្រទេសអាស៊ានក៏បានអបអរសាទរចំពោះរាល់កិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈរ សំដៅបង្កើនកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយចិនជាមួយនឹងវឌ្ឍនភាពក្នុងការចរចាជាក់ស្ដែង ឆ្ពោះទៅការសម្រេចរួចរាល់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិស្ដីច្បាប់សមុទ្រឆ្នាំ ១៩៨២។ (UNCLOS 1982) ក្នុងរយៈពេលដែលត្រូវបានភាគីពាក់ព័ន្ធនានាឯកភាពគ្នា។ បណ្ដាប្រទេសអាស៊ានបានអបអរសាទរចំពោះគំនិតផ្ដូចផ្ដើមជំរុញការចរចា COC។ បណ្ដាប្រទេសអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់ត្រូវរក្សា និងពង្រីកបរិយាកាសអំណោយផលសម្រាប់ការចរចា ព្រមទាំងបន្តសន្ទនាដោយសន្តិវិធីរវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅសម្រេចឲ្យបានសន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់៕


top