ពាណិជ្ជសញ្ញាវៀតណាម

សុខហ្វាម (Sokfarm): រឿងរ៉ាវស្តីពី “កសិកម្មសុភមង្គល”

នៅក្នុងផ្ទាំង​គំនូរ​កសិកម្មវៀតណាម ដែលកំពុងផ្លាស់ប្តូរ​យ៉ាងខ្លាំង សុខហ្វាម (Sokfarm) បាន​លេចធ្លោឡើង ដូច​ជារឿងនិទានបែបទំនើប...

នៅក្នុងផ្ទាំង​គំនូរ​កសិកម្មវៀតណាម ដែលកំពុងផ្លាស់ប្តូរ​យ៉ាងខ្លាំង សុខហ្វាម (Sokfarm) បាន​លេចធ្លោឡើង ដូច​ជារឿងនិទានបែបទំនើប។ មិនមែនត្រឹមតែជាសហគ្រាសមួយនោះទេ សុខហ្វាម (Sokfarm) នៅ​ជានិមិត្តរូប​នៃភាពរឹងមាំ ភាពច្នៃប្រតិដ្ឋ​ និងក្តីស្រឡាញ់​យ៉ាងជ្រាលជ្រៅ ចំពោះតម្លៃភូមិ​ស្រុក​ នាំយក​បុព្វហេតុស្ថាបនិក​ “កសិកម្ម​សុភមង្គល”​ និងភាពថ្លៃថ្នូរ​នៃប្រទេស​វៀតណាមទៅកាន់ពិភពលោក។

រឿងរ៉ាវរបស់សុខហ្វាម (Sokfarm) បានចាប់ផ្តើមពីក្តីកង្វល់ធម្មតាៗ។ នៅពេលឃើញការពិតក្នុងភូមិស្រុកត្រាវិញ (ចាស់) ដែលខ្លួនរស់នៅ បង​ស្រី ថាច់ ធីចន្ធី (Thach Thi Chal Thi) និងប្តី បង ផាម ឌិញង៉ាយ (Pham Dinh Ngai) ជា​អនុបណ្ឌិត​មានចំណេះដឹងជំនាញរឹងមាំ (ម្នាក់ជំនាញបច្ចេកវិទ្យាស្បៀង​អាហារ​ ម្នាក់ទៀត​ជំនាញបចេ្ចកទេស​​អគ្គិសនី​) បានសម្រេចចិត្តចាកចេញពី​ទីក្រុងហូជីមិញ​ដ៏អ៊ូអរ ដើម្បីត្រឡប់ទៅកាន់​ស្រុកកំណើតត្រាវិញ (ចាស់) វិញ ដោយបេ្តជ្ញាចិត្ត​ផ្តើម​ធុរកិច្ច​ ជាមួយ​​គោល​បំណងចង់ជួយឪពុកម្តាយ និងបងប្អូន​កសិករ​ខ្មែរ។ បង​ស្រី មិនបានជ្រើសរើសផ្លូវចាស់នោះទេ តែគាត់​ស្វែងរក​មកជាមួយ​​តម្លៃប្រពៃណី ដែលហាក់ដូចជាបាត់បង់​ទៅហើយ នោះ​គឺមុខ​របរប្រមូលទឹកផ្កា​ដូង​ពីជនជាតិខ្មែរនៅភូមិស្រុក​។ ដំបូង គំនិតនេះបានជួបប្រទះការសង្ស័យ សូម្បីតែអ្នកភូមិខ្លួនឯងក៏​មិនយល់ស្របដែរ​ ព្រោះ “កាលដើម​ឡើយ​ កសិករ​​ដាំដូងយកផ្លែ មិនដែល​មានអ្នកណាម្នាក់​ដាំដូង​យក​ទឹកផ្កានោះ​​ទេ"។


ត្រាវិញជា​តំបន់​ដូង​ធំ​ទី​ពីរ​របស់វៀតណាម​។​

កាលនោះ បងស្រី ចន្ធី​ បានបញ្ចុះបញ្ចូលឪពុក​ឱ្យខ្ចីដើមដូង២០ដើម ដើម្បី​ស្រាវជ្រាវប្រមូលយក​ទឹកផ្កាដូង​។ ជាមួយ​ប្រៀបខ្លាំង ជាអនុបណ្ឌិត​សិក្សាជំនាញ​បច្ចេកវិទ្យាស្បៀង​អាហារ​ ​គាត់​បានស្រាវជ្រាវ​ឯកសារវិទ្យាសាស្ត្រអំពីទឹក​ផ្កាដូង​។ ប៉ុន្តែពេលអនុវត្ត​ រយៈ​ពេល​៦ខែក្រោយមក បងចន្ធី​នៅតែមិនអាចប្រមូលយក​បានទឹកផ្កាដូង​សូម្បី​មួយ​ដំណក់​។ អ្នកជិតខាងពេលនោះ បានពោល​ទៅកាន់ខ្ញុំថា៖ “​លោកម៉ី (My) (ឈ្មោះ​ឪពុក​បង​ចន្ធី​) ឆ្កួត​ហើយ ឱ្យកូនទៅរៀនត្រឡប់មកបំផ្លាញទ្រព្យ​” បង​ចន្ធី​ លាន់មាត់សើច នៅពេលចែករំលែកអនុស្សាវរីយ៍ កាលពីមុនចាប់ផ្តើមធុរកិច្ច​សុខហ្វាម (Sokfarm)​។

បន្ទាប់មក ឪពុក និងកូនទាំងបីនាក់ បានអង្គុយមើលវីដេអូ អំពីរបៀបដែលកសិករ នៅបណ្តាប្រទេសដទៃម៉ាស្សា និងគោះដើម្បីយកទឹកផ្កាដូង តើ​គេធ្វើដូចម្តេច​។ ចំណាយពេល ១ឆ្នាំក្រោយ​មក ទើបបច្ចេកទេសម៉ាស្សាដើម្បីយកទឹកផ្កាដូងបានសម្រិតសម្រាំង។ បន្តធ្វើអ្វីដែលមានអត្ថន័យ ជាមួយ​គោល​បំណងចង់ជួយឪពុកម្តាយ និងបងប្អូនទល់តែបានសម្រេច បានជួយឱ្យ​បងចន្ធី​ជំនះរាល់ការរើសអើង និងការលំបាកក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមធុរកិច្ច​។

ការប្រមូលផលទឹកផ្កា​ដូង គឺជាវិធីសាស្ត្រមួយ ដែលសម្របខ្លួនបានយ៉ាងមានប្រសិទ្ធភាពទៅនឹងការប្រែប្រួលអាកាសធាតុ និងការ​ជ្រាបចូលនៃទឹកប្រៃ នៅតំបន់វាលទំនាប​ទន្លេគឺវឡុង​ ដែលជួយឱ្យដើមដូង​នៅតែអាចផ្តល់ទិន្នផលបានល្អ ទោះបីជាផ្លែមាន​ការ​​ប៉ះពាល់ក៏ដោយ។

នៅ​ខែកញ្ញា ឆ្នាំ២០១៩ ក្រុមហ៊ុនទទួល​ខុសត្រូវ​មានកម្រិត​ត្រាវិញហ្វាម (Tra Vinh Farm) ដោយពាណិជ្ជសញ្ញា​ Sokfarm បានបង្កើតឡើង​ជាផ្លូវការ​។ ឈ្មោះ "Sokfarm" មិនមែនត្រឹមតែជាពាណិជ្ជសញ្ញា​ធម្មតាទេ នៅទាំង​ជា​សេចក្តីប្រកាសដ៏ពោរពេញ​អត្ថន័យផង​ដែរ។ ក្នុងភាសាខ្មែរ "សុខ" មានន័យ​ថា "សុភមង្គល"។ ដូច្នេះ "Sokfarm" គឺជា​ "កសិកម្ម​សុភមង្គល"។

សុខហ្វាម (Sokfarm) មានមោទនភាពចំពោះដំណើរការផលិតតែមួយគត់ ជាទីកន្លែង​ប្រពៃណីនិងបច្ចេកវិទ្យា ស៊ីចង្វាក់​ល្អឥតខ្ចោះ។ ទឹកផ្កាដូងបានប្រមូលផលដោយដៃដោយប្រើបច្ចេកទេសម៉ាស្សាផ្កាដូង តាមបែបប្រពៃណីនៃ​ជនជាតិខ្មែរត្រាវិញ។ បន្ទាប់មក ទឹកផ្កាដូងស្រស់ត្រូវបានចម្រាញ់​ដោយបច្ចេកវិទ្យាសុញ្ញាកាសក្នុងសីតុណ្ហភាពទាប ៥៥C ធានាថារក្សាបានរសជាតិធម្មជាតិ ជាតិ​បំប៉ន​ និងសារធាតុរ៉ែមានតម្លៃ។ លក្ខណៈពិសេសនៃផលិតផលសុខហ្វាម (Sokfarm) គឺធម្មជាតិ ១០០% មិនបន្ថែមជាតិស្ករ មិនមានសារធាតុរក្សា ឬគ្រឿង​ផ្សំ​អាហារផ្សេងឡើយ។


ខ្សែ​សង្វាក់​ផលិតកម្ម​ផលិតផល​របស់​ Sokfarm។

បច្ចុប្បន្ន ផលិតផលរបស់សុខហ្វាម (Sokfarm) មានភាពសម្បូរបែប​ណាស់៖ តាំង​ពីទឹកផ្កាដូងខាប់​សរីរាង្គ ស្ករផ្កាដូងសរីរាង្គ ទឹកខ្មេះផ្កាដូងសរីរាង្គ រហូតដល់ភេសជ្ជៈទឹកផ្កាដូង គ្រាប់​កាកាវ ទឹកផ្កាដូង ស្រា cider ទឹកផ្កាដូង ជាពិសេសគឺទឹកស៊ីអ៊ីវផ្កាដូង។

ឆ្នាំ២០២៣ អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) បានទទួលស្គាល់ស្ករផ្កាដូង ថាជាសារធាតុផ្អែមប្រកបដោយនិរន្តរភាពបំផុត នៅលើពិភពលោក ដោយផ្អែកទៅ​លើសមត្ថភាពកែលម្អជីវភាពរស់នៅ បន្ស៊ាំ​នឹងបម្រែសម្រួល​អាកាស​ធាតុ និងភាព​រឹង​មាំ​នៃនិន្នាការ​ប្រើប្រាស់។ នេះគឺជាភាពប្រៀប​មួយ​សម្រាប់ការ​ប្រកួត​ប្រជែងខ្លាំងក្លា អះអាង​តម្លៃប្រកបដោយចីរភាព នៃផលិតផលសុខហ្វាម (Sokfarm)​។



ផលិតផល​ Sokfarm បាន​ទៅ​ដល់​ដៃ​អ្នកប្រើប្រាស់ក្នុងស្រុក​ និង ក្រៅ​ស្រុក​។

សកម្មភាព​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ សុខហ្វាម (Sokfarm) បានឆក់យកទីផ្សារអន្តរជាតិជាច្រើនដែលមានការប្រកួតប្រជែងខ្លាំង។ ផលិតផលរបស់គាត់​ មានវត្តមាននៅប្រទេសជប៉ុន ហូឡង់ អាល្លឺម៉ង់ សហរដ្ឋអាមេរិក កាណាដា លីបង់ និងកម្ពុជា។ គួរកត់សម្គាល់ថានៅដើមខែធ្នូ ឆ្នាំ២០២៤ ស្ករផ្កាដូងសរីរាង្គសុខហ្វាម (Sokfarm) ជិត១តោន បាននាំចេញទៅសហរដ្ឋអាមេរិក ដើម្បីផលិត snack healthy។ នៅខែកញ្ញា ឆ្នាំ២០២៤ ឡូ​ទឹកផ្កាដូងដំបូងបង្អស់ ក៏បាននាំចេញទៅកាន់ប្រទេសកាណាដាជាផ្លូវការផងដែរ។

ដើម្បីបង្កើនការសម្គាល់​ពាណិជ្ជសញ្ញា​ និង​ពង្រីកបណ្តាញដៃគូលើពិភពលោក សុខហ្វាម (Sokfarm) បានចូលរួម​យ៉ាងសកម្មនូវបណ្ដាព្រឹត្តិការណ៍ពាណិជ្ជកម្ម​អន្តរជាតិធំៗ​។ ពួកគាត់​បាន​ចូលរួមពីរលើក​ "ទិវា​សរីរាង្គ​អន្តរជាតិ" Biofach 2024 នៅ​ប្រទេសអាល្លឺម៉ង់ និង​មាន​គម្រោង​ចូលរួម THAIFEX – Anuga Asia 2025


ផលិតផល​ Sokfarm ទទួល​បាន​ពានរង្វាន់​ក្នុងស្រុក​ និង អន្តរជាតិ​។​

ជំហានយុទ្ធសាស្ត្រទាំងនេះ មិនត្រឹមតែពង្រីកទីផ្សារប៉ុណ្ណោះទេ នៅទាំង​អះអាង​​ទីតាំងរបស់សុខហ្វាម (Sokfarm) ក្នុងនាមជាឯកអគ្គរដ្ឋទូតមួយ សម្រាប់កសិកម្មវៀតណាមនៅលើឆាកអន្តរជាតិ​។ ជាមួយនឹងប្រាក់ចំណូលគួរឱ្យចាប់អារម្មណ៍ជាង ៣០ពាន់លានដុងក្នុងមួយឆ្នាំ សុខហ្វាម (Sokfarm) កំណត់គោលដៅក្លាយជាសហគ្រាសឈានមុខក្នុងវិស័យ​ផលិតទឹកផ្កាដូងនៅវៀតណាម ហើយ​ឈានដល់សហគ្រាសមួយ​ក្នុង​ចំណោម​សហគ្រាស​កំពូល​ទាំង៥ ដែល​ផលិតទឹកផ្កាដូងធំជាងបំផុតនៅលើពិភពលោក។

ផលិតផល​គំរូ​មួយ​ចំនួន​របស់​ Sokfarm។​

ការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សុខហ្វាម (Sokfarm) បានតបស្នង​ដោយ​​រង្វាន់ និងវិញ្ញាបនបត្រទទួល​ស្គាល់​​​កិត្យានុភាពជាបន្តបន្ទាប់។ ឆ្នាំ២០២៣ ផលិតផល​សំខាន់ៗចំនួនបីរបស់គាត់​ (ទឹកផ្កាដូង ស្ករផ្កាដូង ទឹកខ្មេះផ្កាដូង) បាន​ឈ្នះពានរង្វាន់កិត្តិនាម​ Great Taste (ប្រទេស​អង់គ្លេស) ដែលបានប្រៀបធៀបទៅនឹង "ពានរង្វាន់អូស្ការ" នៃពិភព​ម្ហូបអាហារ​សកលលោក​។ ក្នុងឆ្នាំដដែល ទឹកផ្កាដូង និងស្ករផ្កាដូង​សុខហ្វាម (Sokfarm) ក៏​បានទទួលស្គាល់ជាផលិតផល OCOP ផ្កាយ៥ ថ្នាក់ជាតិផងដែរ៕

  • អត្ថបទ៖ ថាវវី  រូបភាព៖ សុខហ្វាម (Sokfarm)
  • ប្រែសម្រួល៖ រីកើង​

top