ព័ត៌មាន

សុក្រិតរបៀបរបប ដើម្បីកសាងបក្សឱ្យកាន់តែរឹងមាំ

ឆ្នាំ ២០២២ គឺជាឆ្នាំទីពីរដែលប្រទេសជាតិទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងចំណោមភារកិច្ចដែលបានដាក់ចេញនោះ ភារកិច្ចកសាង និងកែទម្រង់បក្សត្រូវបានកំណត់ថា ជាការងារគន្លឹះ និងសំខាន់ជួរមុខ។ ដោយមានកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ការងារកសាង និងកែទម្រង់បក្សក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកបានបន្សល់ទុកនូវសញ្ញាណគួរឲ្យកត់សម្គាល់ ជាមួយនឹងលទ្ធផលលោតផ្លោះជាច្រើន ជាពិសេសការងាររៀបចំកម្មាភិបាល ការងារប្រឆាំងអំពើពុករលួយ ដោយស្មារតីស្រុះចិត្តគំនិតពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។
សាស្ត្រាចារ្យរងបណ្ឌិត Vu Van Phuc អនុប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃបណ្ តាស្ថាប័នមជ្ឈិមបក្ស។

នៅឆ្នាំ២០២២ ការសុក្រិតរបៀបរបប គឺជាចំណុចលេចធ្លោមួយក្នុងការកសាងបក្ស ជាមួយនឹងការដែលបក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីណែនាំ និងដំណោះស្រាយសំខាន់ៗជាច្រើនភ្លាមៗ ដើម្បីបំពេញតម្រូវការរបស់បក្ស។ ជាក់ស្តែងគឺ បទប្បញ្ញត្តិលេខ ៦៥ របស់ការិយាល័យនយោបាយ ស្តីពីការផ្ទេរកម្មាភិបាល បទប្បញ្ញត្តិលេខ ៦៩ ស្តីពីវិន័យរបស់អង្គការបក្ស និងបក្ខជនដែលបំពានច្បាប់; បទប្បញ្ញត្តិលេខ ៨០ ស្តីពីវិមជ្ឈការក្នុងការគ្រប់គ្រងកម្មាភិបាល និងការតែងតាំងកម្មាភិបាលជាបេក្ខជន  ផ្សាភ្ជាប់ជាមួយនោះគឺសេចក្តីសន្និដ្ឋានលេខ ២០ របស់ការិយាល័យនយោបាយ ស្តីពីគោលនយោបាយរៀបចំការងារសម្រាប់កម្មាភិបាល ស្ថិតក្រោមការគ្រប់គ្រងរបស់ការិយាល័យនយោបាយនិងគណៈលេខាបន្ទាប់ពីរងការដាក់វិន័យ។ ក៏ក្នុងឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីសម្រេចចិត្តចំនួនពីរ ទាក់ទងនឹងការកសាង និងកែទម្រង់បក្ស រួមទាំងសេចក្តីសម្រេចចិត្តលេខ ២១ ស្តីពីការពង្រឹង និងពង្រីកស្ថាប័នបក្ស និងលើកកម្ពស់គុណភាពបក្ខជនក្នុងដំណាក់កាលថ្មី...។ ទាំងអស់នេះគឺជាការងារដែលមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំមុនៗ។

សាស្ត្រាចារ្យរង លោកបណ្ឌិត Pham Van Linh អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិមបានចាត់ទុកថា៖ សេចក្តីសម្រេចចិត្ត និងបទប្បញ្ញត្តិរបស់បក្សក្នុងឆ្នាំ ២០២២ គឺជាជំហានដំបូងក្នុងការបង្កើតមូលដ្ឋាននយោបាយ និងច្បាប់សម្រាប់បក្សកុម្មុយនិស្ត ការដឹកនាំបដិវត្តន៍ និងបុព្វហេតុនៃការកសាង និងការពារជាតិ លើកកំពស់តួនាទីរបស់បក្សកាន់អំណាចក្នុងសម័យកាលថ្មី៖ បក្សកុម្មុយនិស្តវៀតណាមចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយនូវឯកសារសំខាន់ៗជាច្រើន ទាក់ទងនឹងខ្លឹមសារគោលគន្លឹះនៃការងារកសាងបក្ស។ ខ្លឹមសារទាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ស្របតាមស្ថានភាពនៃការងារកសាងនិងការកែសម្រួលបក្សក្នុងដំណាក់កាលថ្មី

ក្នុងឆ្នាំ ២០២២ បក្សកុម្មុយនិស្តវៀតណាមក៏មានសកម្មភាពខ្លាំងក្លាជាច្រើនសំដៅធ្វើការផ្លាស់ប្តូរថ្មីការងារកម្មាភិបាលក្នុងបក្ស។ មានករណីកម្មាភិបាលមួយចំនួន ត្រូវបញ្ឈប់ពីមុខតំណែង ដោយសារសេចក្តីប្រាថ្នាផ្ទាល់ខ្លួន តាមតម្រូវការការងារ ឬកំហុស និងរឿងអាស្រូវក្នុងវិស័យដែលខ្លួនទទួលបន្ទុក។ តាមអ្នកជំនាញជាច្រើន នេះជាសញ្ញាល្អក្នុងការងារត្រៀមរៀបចំកម្មាភិបាលរបស់បក្ស ក៏ដូចជាការងារចាំបាច់ដើម្បីពង្រឹងការដឹកនាំរបស់បក្សក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen Thi Bao សាស្ត្រាចារ្យជាន់ខ្ពស់នៃបណ្ឌិត្យសភានយោបាយជាតិហូជីមិញបានអធិប្បាយថា៖ ការផ្លាស់ប្តូរមុខតំណែងឲ្យសមស្របជាង  ដែលផ្តល់ផលប្រយោជន៍ដល់បក្ស និងរដ្ឋ ហើយថែមទាំងរីកសុះសាយទៅកាន់ក្រសួង ស្ថាប័នផ្សេងៗទៀត។ អ្នកដែលត្រូវបានតែងតាំងរួចហើយ  នៅពេលដែលប្រតិបត្តិការដឹងថា ខ្លួនមិនទាន់បំពេញបានភារកិច្ចនោះទេ ប៉ុន្តែនៅតែព្យាយាមធ្វើ ទីបំផុតដល់លទ្ធផល មិនប្រុងប្រយ័ត្ន នៅតែបរាជ័យ និងប៉ះពាល់យ៉ាងខ្លាំងដល់បក្សនិងរដ្ឋ

ឆ្នាំ ២០២២ ក៏ជាឆ្នាំដែលមើលឃើញនូវព្រឹត្តិការណ៍ដំបូងដែលកើតឡើងក្នុងការងារកសាងបក្ស នៅពេលដែល គណៈកម្មាធិការមជ្ឈិមបក្សសម្រេចឱ្យកម្មាភិបាលជាច្រើនឈប់ជាសមាជិកគណៈកម្មាធិការមជ្ឈិម ឬឈប់កាន់តំណែងសមាជិកការិយាល័យនយោបាយ។ សមាជិកមជ្ឈិមបក្សនីតិកាលទី ១៣។ នៅតាមមូលដ្ឋាន ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏ត្រូវបានបញ្ឈប់ចេញពីមុខតំណែង តាមបទប្បញ្ញត្តិស្តីពីការលាលែង និងការរៀបចំកម្មាភិបាល បន្ទាប់ពីត្រូវបានដាក់វិន័យ។ លោកស្រី Nguyen Thi Ngoc Tram ប្រធានគណៈកម្មាធិការឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុក Nghi Xuan ខេត្ត Ha Tinh បានឲ្យដឹងថា៖         “យើងប្រតិបត្តិការងារទន្ទឹមគ្នាពោលគឺកសាងផងនិងបង្ការប្រឆាំងផង។  កសាងគឺបង្កើតក្របខ័ណ្ឌនយោបាយច្បាប់តាមស្តង់ដារសមស្របសម្រាប់ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងល្អ។ ពិនិត្យសមាសភាពកម្មាភិបាល បក្ខជននិងសមាជិកកាន់មុខតំណែងដែលបំពានលក្ខន្តិកៈបក្ស ឬច្បាប់រដ្ឋក្នុងអំឡុងប្រតិបត្តិការការងារ។ ជាមួយគ្នានោះ ដកចេញពីមុខតំណែងឬចេញពីការងារកម្មាភិបាលណាដែលគ្មានសមត្ថភាពប្រតិបត្តិការការងារ

ក្នុងឆ្នាំកន្លងទៅ កម្មាភិបាលជាបន្តបន្ទាប់កាន់តំណែងជាសមាជិកគណៈកម្មាធិការប្រតិបត្តិបក្ស; អតីតលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជន ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រូវបានតុលាការកាត់ទោសជាបន្តបន្ទាប់។ ក៏ក្នុងអំឡុងឆ្នាំនេះ ថ្នាក់ដឹកនាំចំនួន ២១ នាក់ត្រូវបានដាក់ពិន័យពីបទខ្វះការទទួលខុសត្រូវទុកឲ្យកើតមានឡើងអំពើពុករលួយ អវិជ្ជមានក្នុងនោះ ១០ នាក់ត្រូវបានកាត់ទោសព្រហ្មទណ្ឌ; មនុស្សម្នាក់ត្រូវបណ្តេញចេញពីមុខតំណែង ព្រមាន ៥ នាក់ និងថ្កោលទោស ៣ នាក់។

សាស្ត្រាចារ្យរងបណ្ឌិត Vu Van Phuc អនុប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃបណ្តាស្ថាន័នមជ្ឈិមបក្សបានលើកឡើងថា៖ លើកនេះ សេចក្តីសម្រេចចិត្តមជ្ឈិមទី ៦ បានគូសបញ្ជាក់ថា ការងារនីមួយៗ របស់បក្ស ត្រូវប្រគល់ដល់ម្នាក់ៗ កម្មាភិបាលទទួលខុសត្រូវជាប្រមុខ ហើយប្រមុខម្នាក់នោះ សិទ្ធិអំណាចកាន់តែខ្ពស់ ការទទួលខុសត្រូវកាន់តែធំ ហើយកាតព្វកិច្ចកាន់តែធំដែរ។ សេចក្តីសម្រេចចិត្តមជ្ឈិមក៏បញ្ជាក់យ៉ាងច្បាស់ថា អង្គការបក្សអាចធ្វើកិច្ចការបានច្រើន ប៉ុន្តែកិច្ចការមួយអាចប្រគល់ឱ្យអង្គការបក្សតែមួយ និងបុគ្គលម្នាក់ទទួលខុសត្រូវចម្បងតាំងពីដើមដល់ចប់ ហើយគាត់ខ្លួនឯងនោះ មិនបន្ទោសអ្នកដទៃបានឡើយ

ច្បាស់លាស់ថា ឆ្នាំ ២០២២ ជាឆ្នាំដែលការងារកសាងបក្សបានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏សំខាន់មួយ ក្រោមបាវចនានៃការកសាងបក្ស។ បក្សបានផ្តោតសំខាន់លើការកសាង និងសុក្រិតរបៀបរបប ដើម្បីកសាងសមាសភាពកម្មាភិបាលដែលមានចរិយាសម្បត្តិ មានជំនាញវិជ្ជាជីវៈ  មានគុណធម៌ និងទេពកោសល្យ ហើយទន្ទឹមនឹងនោះ មានការតាំងចិត្តលុបបំបាត់អ្នកមិនអាចយកឈ្នះលើខ្លួនឯងបាន។ ការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងការងារកសាងបក្សបាននាំមកនូវលទ្ធផលច្បាស់លាស់ ជាក់ស្តែង និងគួរឱ្យជឿជាក់។ កម្មាភិបាល បក្ខជន និងប្រជាជនរំពឹង និងជឿជាក់លើបុព្វហេតុបដិវត្តន៍ដែលត្រូវបានដឹកនាំដោយបក្ស ជាមួយនឹងការប្តេជ្ញាចិត្តជាឯកច្ឆ័ន្ទរបស់ប្រជាជាតិទាំងមូលដើម្បីប្រទេសវៀតណាមដែលមានការអភិវឌ្ឍន៍ និងសម្បូររុងរឿង៕


top