ព័ត៌មាន

សឹង្ហបុរីមានបំណងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម

តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishman ចាប់ពីថ្ងៃទី ១៧ ដល់ ២២ ខែកុម្ភៈ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយលោក Phan Dinh Trac ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងបានអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសិង្ហបុរីតាមរយៈកម្មវិធី “មិត្តរបស់ S R Nathan”។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីលោក Lee Hsien Loong និងថ្នាក់ដឹកនាំសំខាន់ៗ របស់សឹហ្ហបុរីច្រើនរូបទៀត។ នៅបណ្តាជំនួបនេះ នាយករដ្ឋមន្រ្តីលោក Lee Hsien Loong និងថ្នាក់ដឹកនាំសំខាន់ៗសឹង្ហបុរីបានសង្កត់ធ្ងន់លើបំណងជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយវៀតណាម ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ​វៀតណាម​ នៅបណ្តាវេទិកាក្នុងតំបន់និងអន្តរជាតិ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងអាស៊ាននិងរួមដៃទប់ទល់ជាមួយរាល់បញ្ហាប្រឈមក៏ដូចជាដោះស្រាយបញ្ហាតំបន់នាបច្ចុប្បន្ន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top