ព័ត៌មាន

“សិល្បៈដើម្បីបរិស្ថាន” - លើកកំពស់ការយល់ដឹងអំពីការការពារបរិស្ថាន

កម្មវិធីគឺសំដៅលើកកំពស់ការយល់ដឹងអំពីការការពារបរិស្ថាន ក៏ដូចជាចែករំលែកបទពិសោធន៍របស់ចក្រភពអង់គ្លេសអំពីការសម្របខ្លួននិងកាត់បន្ថយផលវិបាកបណ្ដាលមកពីការប្រែប្រួលអាកាសធាតុនៅវៀតណាម។
សកម្មភាពនៅក្នុងក្របខ័ណ្ឌកម្មវិធី “សិល្បៈដើម្បីបរិស្ថាន”។ (រូបថត៖ Toquoc.vn)
នាថ្ងៃទី១៩ ខែកុម្ភៈ កម្មវិធី “សិល្បៈដើម្បីបរិស្ថាន” នៅទីក្រុង Hoi An ខេត្ត Quang Nam។ ព្រឹត្តិការណ៍ នេះស្ថិតនៅក្នុងក្របខ័ណ្ឌសកម្មភាពជួយឧបត្ថម្ភការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម ដែលត្រូវបានស្ថានទូតអង់គ្លេសនិងសមាគមន៍ទេសចរណ៍ខេត្ត Quang Nam សហការរៀបចំឡើង។

កម្មវិធីគឺសំដៅលើកកំពស់ការយល់ដឹងអំពីការការពារបរិស្ថាន ក៏ដូចជាចែករំលែកបទពិសោធន៍របស់ចក្រភពអង់គ្លេសអំពីការសម្របខ្លួននិងកាត់បន្ថយផលវិបាកបណ្ដាលមកពីការប្រែប្រួលអាកាសធាតុនៅវៀតណាម។ ព្រឹត្តិការណ៍នេះ រួមមានសកម្មភាពសិល្បៈជាច្រើនដូចជា ការសម្ដែងរបាំអំពីបរិស្ថាន ការតាំងពិព័រណ៍ឧទ្ទេសនាមអំពីសត្វសមុទ្រ ការតាំងពិព័រណ៍លទ្ធផលនៃការប្រឡង “ប្រែក្លាយសំរាមទៅជាស្នាដៃសិល្បៈ” ការបញ្ចាំងភាពយន្តនិងកិច្ចពិភាក្សាអំពីបរិស្ថាន។ ល។ លោក Nguyen Minh Ly អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានឲ្យដឹងថា៖

"Hoi An តែងតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដល់ការការពារបរិស្ថាន ដោយចាត់ទុកនេះជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ទាំង៣ក្នុងដំណើរការអភិវឌ្ឍនៃទីក្រុង។ ធ្វើយ៉ាងណាដើម្បីខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចផង ព្រមទាំងថែរក្សាបរិស្ថាន Hoi An ឲ្យបានល្អផង។ យើងខ្ញុំប្រើប្រាស់ប្រភពចំណូលពីការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីត្រឡប់ទៅវិនិយោគលើការងារការពារបរិស្ថានវិញ”៕


top