រូបថត

សិល្បការិនី ត្រឹនលីលី (Tran Li Li) - សិល្បការិនីម្នាក់ជក់ចិត្តនឹងការរាំនៃសហសម័យវៀតណាម

ដោយ​ការ​រួមចំណែក​ និង​​បង្កើត​ភាព​ពិសេស​សំរាប់​​ការ​រាំ Ballet និង​ការរាំនៃ​សហសម័យ​វៀតណាម សិល្បការិនី ត្រឹន​លីលី (Tran Li Li) - បាន​ក្លាយទៅ​ជាអ្នក​ដឹក​នាំ​ស្រី​ដំបូង​ក្នុង​​ប្រវត្តិសាស្ត្រ ៦០ ឆ្នាំ​នៃ​​ការបង្កើត​និង​អភិវឌ្ឍន៍​រោង​ល្ខោន​​វៀតណាម​ ហើយ​ក៏គឺជា​ស្រ្តីម្នាក់​​ក្នុង​ចំណោម​ស្ត្រី ៥០ នាក់​ដែល​ឥទ្ធពល​​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​សារគមនាគមន៍ ​- ច្នៃប្រឌិត​​ នៅ​ប្រទេស​វៀតណាម​ ដែលបាន​ជ្រើស​តាំង​ដោយ​​ទស្សនាវដ្តី Forbes
       

ជាកូនស្រីក្នុងគ្រួសារមានម្តាយគឺសិល្បការិនីរាំ ballet  សិល្បការិនី ត្រឹនលីលី (Tran Li Li) ចាប់ផ្តើមនូវការៀនរាំ ballet តាំងពីគាត់មានអាយុ ១០ ឆ្នាំតែប៉ុណ្ណោះ។ ទេពកោសល្យបានបង្ហាញយ៉ាងច្បាស់លាស។ សិល្បការិនី ត្រឹនលីលី (Tran Li Li) បានជក់ចិត្តនឹងកាយវិការរាំដែលធ្វើឲ្យគេមានអារម្មណ៍ថា “ត្រឹនលីលី (Tran Li Li) ចូលចិត្តរាំយ៉ាងខ្លាំងណាស់ ជាងម្តាយរបស់គាត់ទៅទៀត ”។

ចាប់ពីរៀននៅអនុវិទ្យាល័យ  ត្រឹនលីលី (Tran Li Li) បានទទួលរង្វាន់ពីរអំពីទេពកោសល្យរាំសំរាប់វ័យក្មេងទូទាំងប្រទេស នាឆ្នាំ១៩៩២ និងឆ្នាំ១៩៩៤។ នេះគឺជាស្នាដៃដែលសិល្បករ សិល្បការិនីវ័យក្មេងភាគតិចអាចទទួលបាន។ បន្ទាប់ពីរយៈពេល ៨ ឆ្នាំរៀនរាំ ត្រឹនលីលី (Tran Li Li) បានជាប់និងឈរចំណាត់ថ្នាក់លេខមួយក្នុងការប្រឡងចូលផ្នែកនិពន្ធរាំនៃមហាវិទ្យាល័យវេទិកា និងភាពយន្ត។ ប៉ុន្តែ មិនទាន់ចូលរៀននៅមហាវិទ្យល័យនេះ សិល្បការិនី ត្រឹនលីលី (Tran Li Li) បានទទួលអាហារូបករណ៍ នៅមហាវិទ្យាល័យបច្ចេកវិទ្យា Queensland (ប្រទេសអូស្ត្រាលី)។



អ្នកនាដសាស្ត្រ ត្រឹនលីលី (Tran Li Li) ក្នុងសន្និសីទកាសែតអំពីរាំសហសម័យ ឆ្នាំ២០១៩។
រូបថត៖ ត្រឹនថាញយ៉ាង



សិល្បការិនី ត្រឹនលីលី (Tran Li Li) បានកោតសរសើរ ក្នុងកម្មវិធីជ្រើសតាំងរបស់ទស្សនាវដ្តី Forbes ក្នុងវិស័យសារទូគមនាគមន៍ ការច្នៃប្រឌិត។ រូបថត៖ ទស្សនាវដ្តី Forbes

បន្ទាប់ពីរយៈពេល ៧ ឆ្នាំរៀនសូត្រនិងធ្វើការនៅប្រទេសអូស្រ្តាលី និងប្រទេសបារាំង។ នាឆ្នាំ២០១៣ ទោះបីមានឱកាសធ្វើការនិងក្លាយទៅជាល្បីឈ្មោះនៅលោកខាងលិចក៏ដោយ។ ប៉ុន្តែលោកស្រី ត្រឹនលីលី (Tran Li Li) បានសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ និងរួមចំណែកក្នុងការរីកចំរើននៃសល្បៈរាំ។
 

ន្ទាប់ពីអំឡុងពេល ៣ ឆ្នាំ ត្រឡប់ទៅស្រុកកំណើតវិញ សិល្បការិនី ត្រឹនលីលី (Tran Li Li) បានដឹកនាំកម្មវិធីរាំដំបូង “One day” នាឆ្នាំ២០០៦។ កម្មវិធីរាំ “One day” បានទទួលភាពជោគជ័យហួសការរំពឹងទុក និងជាកម្មវិធីរាំធំៗ ដំបូងដែលបង្ហាញឈ្មោះសិល្បការិនីត្រឹនលីលី (Tran Li Li)។ កម្មវិធីរាំនេះបានជ្រើសរើសជានិមិត្តតំណាំងឲ្យប្រទេសវៀតណាម ដែលសម្តែងក្នុងព្រឹត្តិការណ៍បណ្តាថ្ងៃអឺរ៉ុបរៀបចំនៅប្រទេសវៀតណាម នាឆ្នាំ២០០៦។

“ខ្ញុំមិនដឹងថា មិត្តជនជាតិអ្វី? ប៉ុន្តែនៅពេលចូលរួមក្នុងការប្រកួតប្រឡងអន្តរជាតិ យើងត្រូវនិយាយភាសារបស់គេ។ យើងមិនអាចនិយាយភាសាវៀតណាមទេ និងបង្ខំគេយល់ភាសាដែលយើងកំពុងនិយាយទេ”។

អ្នកនាដសាស្ត្រ ត្រឹនលីលី (Tran Li Li)


បណ្តាកម្មវិធីរាំបន្តបានទទួលភាពជោគជ័យដូចជា “Living in the box” (នាឆ្នាំ២០០៨); “Zen” và “7X” (នាឆ្នាំ ២០១២); “yes yes no no” លើកទីពីរ (នាឆ្នាំ២០១៦),…

នាចុងឆ្នាំ២០១៨ សិល្បការិនីឆ្នើម ត្រឹនលីលី (Tran Li Li) ចាកចេញពីតំណែងចាងហ្វាងរងសាលារាំទីក្រុងហូជីមិញ (Ho Chi Minh) និងមកដល់រដ្ឋធានីហាណូយ (Ha Noi) ដើម្បីទទួលតំណែងជានាយិការោងល្ខោនតន្រ្តីរាំវៀតណាម (VNOB)។ លោកស្រី ត្រឹនលីលី (Tran Li Li) បានក្លាយទៅជានាយិកាដំបូងនៃប្រវត្តិសាស្ត្ររបស់រោងល្ខោនតន្រ្តីរាំវៀតណាម (VNOB)។

នាឆ្នាំ២០១៩ លោកស្រី ត្រឹនលីលី (Tran Li Li) បានដាក់ចេញផែនការធំៗ សំរាប់អបអរសាទរពិធីរំលឹកខួបអនុស្សាវរីយ៍ ៦០ ឆ្នាំនៃការបង្កើតរោងល្ខោនតន្រ្តីរាំវៀតណាម (VNOB) ដូចជា៖ កម្មវិធី ballet បឹងក្ងានសួគ៍ កម្មវិធី opera ជាងចម្លាក់រូបសំណាក់ និងកម្មវិធីចម្រុះមួយចំនួនទៀតដែលរៀបចំតាមរចនាបទរោងល្ខោនតន្ត្រីរាំល្បីល្បាញលើពិភពលោក./.




សិល្បការិនីឆ្នើម ត្រឹនលីលី (Tran Li Li) ដឹកនាំសិល្បករ សិល្បការិនីរាំ នាពេលហ្វឹកហាត់។
រូបថត៖ ត្រឹនថាញយ៉ាង



...ពិភាក្សការងារជាមួយអ្នករួមការងារយ៉ាងស្មោះត្រង់។
រូបថត៖ ត្រឹនថាញយ៉ាង



សិល្បការិនីឆ្នើម ត្រឹនលីលី (Tran Li Li) បានចែករំលែកបទពិសោធន៍ជាមួយសិល្បករ សិល្បការិនីវ័យក្មេង។
រូបថត៖ ត្រឹនថាញយ៉ាង



សិល្បការិនីឆ្នើម ត្រឹនលីលី (Tran Li Li) ត្រួតពិនិត្យកម្មវិធី មុនពេលសម្តែងនៅបរទេស។
រូបថត៖ ត្រឹនថាញយ៉ាង

 

សិល្បៈវៀតណាមមានសិល្បករ សិល្បការិនី និងសាស្ត្រាចារ្យជាច្រើននាក់ ប៉ុន្តែជាសិល្បការិនីផងនិងជាសាស្ត្រាចារ្យផង ដូចលោកស្រីត្រឹនលីលី (Tran Li Li) ដែលជាពិបាកនិងក្រមានណាស់…  លោកស្រីត្រឹនលីលី (Tran Li Li) អាចរាំនៅគ្រប់ទិសទី ។ សូម្បីតែ មានកាំបិតមួយឬជ្រុញមួយក្នុងដៃ លោកស្រីអាចរាំ ballet ឬរាំតាមរចនាបទទំនើប និងគិតវាជាធម្មតា។ គ្រប់មនោសញ្ចេតនា  គ្រប់ការគិតគូររបស់លោកស្រីត្រឹនលីលី (Tran Li Li) បានច្នៃប្រឌិតចេញកាយវិការ។ ក្នុងកែវភ្នែករបស់លោកស្រីរូបនេះ មនុស្សជុំវិញសុទ្ធតែធ្វើចលនា បើសិនជាគេឈរមានន័យថា គេត្រៀមខ្លួនដើម្បីរាំរបាំផ្សេងៗ…”។

អ្នកដឹកនាំភាពយន្ត ឡេ ហ័ង (Le Hoang) បាននិយាយឲ្យដឹងថា

 

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនថាញយ៉ាងនិងឯកសារ


top