ពីដីឥដ្ឋឆៅមួយដុំ សិប្បករប្រើដំបងឫស្សី ដើម្បីបង្កើតរូបរាងរូបតុក្កតាដីឥដ្ឋបន្តិចម្តងៗ
ដែលជាដំណើរការទាមទារជំនាញ និងការអត់ធ្មត់។ រូបថត៖ ខាញ់ ឡុង/ VNP
សិប្បករ ភូង ឌិញយ៉ាប (Phung Dinh Giap) រៀបចំ និងហាលរូបតុក្កតាដីឥដ្ឋនៅក្នុងទីធ្លាផ្ទះ។ ការរក្សាដំណាក់កាល ផលិតដោយដៃ ជួយឱ្យសិប្បកម្មសូនរូបតុក្កតាដីឥដ្ឋ ប្រពៃណីត្រូវបានថែរក្សាបន្ត។
រូបថត៖ ខាញ់ឡុង/ VNP
ពីល្បាយ មកពីម្សៅក្រដាសលាយជាមួយម្សៅដី ដែលបានបុកម៉ត់ សិប្បកម្មចាប់ផ្តើមសូនរូបតុក្កតានីមួយៗ ។ ដំណាក់កាលនេះ ត្រូវការមានភាពម៉ត់ចត់ និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីឱ្យគ្រប់ផ្នែកលម្អិតនៃរូបតុក្កតារក្សាបាននូវភាពពិសេស ។ ក្រោយពេលសូនរូបរួច ផលិតផលត្រូវបានយកទៅហាលឱ្យស្ងួតតាមបែបធម្មជាតិ ក្រោមពន្លឺព្រះអាទិត្យ ដោយមិនឆ្លងកាត់ដំណើរការដុតឡើយ។
នៅពេលរូបតុក្កតាស្ងួតល្អហើយ សិប្បករនឹងគ្របដណ្តប់ក្រដាសពណ៌សមួយស្រទាប់ បន្ទាប់មកលាបកាវមួយស្រទាប់ទៀត។ នៅពេលផ្ទៃរូបមានពណ៌ស និងស្ងួតតាមកម្រិតដែលត្រូវការ សិប្បករចាប់ផ្តើមលាបពណ៌ និងគូរ។ ពណ៌ប្រពៃណីត្រូវបានប្រើប្រាស់ ដើម្បីបង្កើតភាពរស់រវើក និងលក្ខណៈពិសេសដល់រូបតុក្កតានីមួយៗ។ ជាចុងក្រោយ ផលិតផលត្រូវបានលាបស្រទាប់ថ្នាំរលោងមួយទៀត ដើម្បីបង្កើនភាពធន់ និងធ្វើឱ្យផលិតផលមានភាពស្រស់ស្អាត។
តាមលោក ភូង ឌិញយ៉ាប (Phung Dinh Giap) ជាមួយកម្រងរូបតុក្កតាដីឥដ្ឋប្រពៃណី រួមមាន រូបតុក្កតាចំនួនប្រាំ ។ រូបតុក្កតានីមួយៗ មានអត្ថន័យ និងសារអប់រំរៀងៗខ្លួន។
សិប្បករ ភូង ឌិញយ៉ាប (Phung Dinh Giap) ណែនាំយុវជនអំពីរបៀបសូនរូបតុក្កតាដីឥដ្ឋ។ រូបថត៖ ខាញ់ឡុង / VNP
ក្រៅពីការបង្កើតរូបតុក្កតាដីឥដ្ឋ លោក ភូង ឌិញយ៉ាប ក៏ចូលរួមក្នុង workshop ដើម្បីផ្សព្វផ្សាយសិប្បកម្មសូនរូបតុក្កតាដីឥដ្ឋដោយដៃរបស់ភូមិដុងហូ។ រូបថត៖ ខាញ់ឡុង/ VNP
យុវជនកំពុងយកចិត្តទុកដាក់លើការសូន និងបង្កើតរូបតុក្កតាដីឥដ្ឋ។ រូបថត៖ ខាញ់ឡុង/ VNP
ស្ថិតនៅចំកណ្តាលគឺព្រះពុទ្ធ
ដែលជានិមិត្តរូបឱ្យការរំឭកមនុស្សឱ្យរស់នៅ ដោយមានចិត្តល្អ ប្រកាន់ខ្ជាប់នូវគុណធម៌ និងតម្រង់ឆ្ពោះទៅរកអំពើល្អ។
រូបទីពីរតំណាងឱ្យមនុស្សចាស់ដែលមានបទពិសោធន៍ជាច្រើន និងមានតួនាទីចែករំលែកនូវចំណេះដឹង
បទពិសោធន៍ និងគោលធម៌ដល់មនុស្សជំនាន់ក្រោយ។
បន្ទាប់គឺរូបភាពកុមារម្នាក់កាន់ផ្កា
ដែលតំណាងឱ្យការបន្តវេនរវាងមនុស្សជំនាន់ចាស់ និងជំនាន់ថ្មី ស្របតាមគំនិតថា ទំពាំងស្នងឫស្សី។
រូបភាពទីបួនពាក់ព័ន្ធនឹងរូបសត្វស្លាប ក្នុងនោះមានសត្វព្រាប ដែលជានិមិត្តរូបនៃសេចក្តីប្រាថ្នាចង់បានសន្តិភាព
ព្រមទាំងបង្កប់នូវសារអំពី ភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីស្រឡាញ់។ ចំណែកតួរូបភាពចុងក្រោយគឺអណ្តើក
ដែលតំណាងឱ្យភាពអត់ធ្មត់ ការព្យាយាម ព្រមទាំងរំឭកមនុស្សកុំឱ្យងាយបោះបង់ចោលគោលដៅ នៅពេលជួបការលំបាក
និងឧបសគ្គ។
សិប្បករ ភូង ឌិញយ៉ាប (Phung Dinh Giap) ណែនាំ និងនិយាយជាមួយអ្នកចូលចិត្តសិប្បករសូនរូបតុក្កតាដីឥដ្ឋ។ រូបថត៖ ខាញ់ឡុង / VNP
ទន្ទឹមនឹងការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង
ចំពោះតម្លៃវប្បធម៌ប្រពៃណី រូបតុក្កតាដីឥដ្ឋរបស់លោក ភូង ឌិញយ៉ាប ត្រូវបានភ្ញៀវក្នុងស្រុក និងភ្ញៀវទេសចរបរទេសជាច្រើននាក់ស្គាល់
និងចាប់អារម្មណ៍។ ពួកគេក៏បានស្វែងរកទិញផលិតផលនេះ។
រូបតុក្កតាដីឥដ្ឋមួយចំនួន
ដែលលោកបានសូន និងយកទៅណែនាំ និងដាក់តាំងបង្ហាញ នៅសារមន្ទីរមួយចំនួន នៅសហរដ្ឋអាមេរិក
និងកូរ៉េខាងត្បូង។ នៅឆ្នាំ២០២៥ លោកក៏មានឱកាសធ្វើដំណើរទៅប្រទេសបារាំង ដើម្បីផ្សព្វផ្សាយផលិតផល
និងណែនាំសិប្បកម្មប្រពៃណីរបស់ស្រុកកំណើតផងដែរ។
សិប្បករ ភូង ឌិញយ៉ាប (Phung Dinh Giap) ថតរូបជាមួយអ្នកដែលចូលចិត្តផលិតផលវប្បធម៌ប្រជាប្រិយ ក្នុង workshop ណែនាំនូវការសូនរូបតុក្កតាដីឥដ្ឋ ដែលក្រុម «ហាណូយ បទពិសោធន៍ថ្មី» រៀបចំ។ រូបថត៖ ខាខាញ់ឡុង / VNP
លោក ភូង ឌិញយ៉ាប (Phung
Dinh Giap) បានចែករំលែកថា៖ «ខ្ញុំក៏បានចូលរួមក្នុង
workshop ជាច្រើន
ណែនាំ និងពិភាក្សាជាមួយអ្នក ដែលចាប់អារម្មណ៍លើសិប្បកម្មសូនរូបតុក្កតាដីឥដ្ឋ។
មកដល់ពេលនេះ មនុស្សកាន់តែច្រើន បានស្គាល់ផលិតផលទាំងនេះ ដែលធ្វើឱ្យខ្ញុំមានកម្លាំងចលរបន្តផលិត និងថែរក្សាសិប្បកម្មដ៏មានលក្ខណៈពិសេសរបស់ភូមិដុងហូ »៕
អត្ថបទ៖
ង៉ឹនហា — រូបថត៖
ខាញ់ឡុង/ VNP