រូបថត

សិប្បករចម្លាក់ពន្លឺរស្មី ប៊ូយ វ៉ាន់ទឺ (Bui Van Tu)

មិនសូវមាននរណា​ដឹងថា​ ពីសាច់ឈើ​គគ្រាតគគ្រើម ​ ​ចួនកាលគ្រាន់តែជាសំរាម​ ឬកាក់​​សំណល់​​​​ក្នុង​ការ​ប្រើប្រាស់​​ប្រចាំ​ថ្ងៃ​ ឆ្លងកាត់​ថ្វី​​ដៃ​​សិប្បករ ​ប៊ូយ​ វ៉ាន់​ទឺ (Bui Van Tu) បាន​ក្លាយ​ជា​ស្នាដៃ​​ពន្លឺ​រស្មី​​​អស្ចារ្យ​ មាន​​ព្រលឹង​​បង្កប់​ដោយ​សារ​អត្ថន័យ​ច្រើន​​បែប​ច្រើន​យ៉ាង​។​

មិនសូវមាននរណា​ដឹងថា​ ពីសាច់ឈើ​គគ្រាតគគ្រើម ​ ​ចួនកាលគ្រាន់តែជាសំរាម​ ឬកាក់​​សំណល់​​​​ក្នុង​ការ​ប្រើប្រាស់​​ប្រចាំ​ថ្ងៃ​ ឆ្លងកាត់​ថ្វី​​ដៃ​​សិប្បករ ​ប៊ូយ​ វ៉ាន់​ទឺ (Bui Van Tu) បាន​ក្លាយ​ជា​ស្នាដៃ​​ពន្លឺ​រស្មី​​​អស្ចារ្យ​ មាន​​ព្រលឹង​​បង្កប់​ដោយ សារ​អត្ថន័យ ​ច្រើន​​បែប​ច្រើន​យ៉ាង​។​

ច្នៃដន្យ​ថ្ងៃ​​មួយ បង​​ប៊ូយ​ វ៉ាន់ទឺ​ (Bui Van Tu) បង្កើត​និង​តុបតែង​អនុទិដ្ឋភាព​ព្រៃភ្នំ​ ពេល​​ដំឡើង​ពន្លឺ​​ដើម្បី​រំលេច​​អនុទិដ្ឋភាព​​ឱ្យ​បានល្អ​​ស្អាត​ ពេល​​នោះ បង​​កំពុងនៅ​​​ជា​និស្សិត​​​ម្នាក់​ ស្រាប​តែ​ឃើញ​ស្រមោល​​​នៃ​អនុទិដ្ឋភាព​ព្រៃភ្នំ​ ចោល​​ស្រមោល​ទៅ​​លើ​ជញ្ជាំង​ មាន​​រូបភាព​​ដូចជា​​សត្វ​ខ្លា​ឃ្មុំ​។ ទាក់ទាញ​​ដោយ​កាលៈទេសៈ​នោះ​ ដូច​​ពាក្យដែល​​បងបាន​​ពោល ​​រកឃើញ​ភាព​អស្ចារ្យ​មួយ​ ​​​​បាន​​​ជំរុញនិស្សិត​ ប៊ូយ​ វ៉ាន់​ទឺ (Bui Van Tu) ​​​ត្រិះរិះ​ថា​​ ហេតុ​អ្វី​មិន​​​ផ្សំ ​រវាង​ស្នាដៃ​សិល្បៈ​ និង ពន្លឺ​​រស្មី​ដើម្បី​បង្កើត​​ជា​ស្នាដៃ​មួយផ្សេង ​តាម​​គោល​គំនិត​​របស់​​ខ្លួនឯង​? គំនិត​​នោះ​​ចេះតែអន្ទោល​តាមគាត់​ រហូតដល់​ពេលគាត់​​ចេញ​​សាលា​ មាន​ការ​ងារ​​​ជា​​​ស្ថេរភាព​ក្នុងស្ថាប័នរដ្ឋ។

 

កាលៈ​ទេសៈ​អស្ចារ្យ​​ ​ដែល​​បងបាន​​រក​ឃើញដោយ​ចៃដន្យ​​នោះ ដូចមានបំណង​ចង់​​ឱ្យបង​ធ្វើ​ជា​ អ្នក​មានទំនួលខុសត្រូវ​​។ អំឡុង​ពេល​ជាង​មួយ​ទសវត្សរ៍ ​តាម​ស្វែង​​យល់​​​រូបភាព​សិល្បៈ​ថ្មី​នេះ សិប្បករ 9x ​ប៊ូយ​ វ៉ាន់​ទឺ (Bui Van Tu) បាន​​​​ឆ្លង​កាត់​​តំណែងការងារ​ជាច្រើន​​ដូចជា៖ វិស្វករ​សាងសង់​ នាយក​ច្នៃ​ប្រតិដ្ឋរបស់​​ក្រុមហ៊ុន​ខាង​​សិប្បកម្ម​វិចិត្រសិល្បៈ​ មុនពេល​ប្រឡោកខ្លួន​ចូល​វិស័យចម្លាក់​​ពន្លឺរស្មី​​​នេះ​។​

ប៊ូយ​ វ៉ាន់ទឺ​ (Bui Van Tu) បានដាក់ឈ្មោះ​ប្រភេទ​សិល្បៈ​ ដែល​រូបបង​ខិតខំស្វែងយល់​​ ជា​​សិល្បៈ កាលៈ​ទេសៈ​ ពន្លឺរស្មី​។ នេះ​ជាមុខវិជ្ជាសិល្បៈ​គួបផ្សំ ​រវាង​កាលៈ​ទេសៈ​និង ពន្លឺ​រស្មី​ ផ្តួច​ផ្តើម​បង្កើត​បាន​ជា​រូបភាពពិសេស​ ដោយ​​ស្រមោល​​​វត្ថុរូបី​។ ដំណើរការបង្កើត​​បាន​ជា​ស្នាដៃ​មួយ​ គឺចាប់​ផ្តើម​ចេញពី​គោល​គំនិត​ និងការ​ជ្រើស​វត្ថុធាតុ​។ សិប្បករ​ ប៊ូយ​ វ៉ាន់​ទឺ (Bui Van Tu) ជា​អ្នក​ចម្លាក់​​ ជា​អ្នក​កែសម្រួល​ពន្លឺ​ដើម្បី​កំណត់​​ច្បាស់​ជ្រុង ​និង ​ភិន​ភាគ​វត្ថុរូបី​។ ស្នាដៃ​ចុងក្រោយ ​​បាន​រៀប​ចំដាក់​​នៅ​មុខ​ពន្លឺ​ចង្កៀង​ បង្កើត​បាន​ជារូបភាព​ តាម​គោល​គំនិត​របស់​អ្នកចម្លាក់​។​

 

នេះ​ជាប្រភេទ​រូបភាព​សិល្បៈបែប​ថ្មី​ ពីព្រោះ​ គ្មានការណែនាំ​ គ្មានអ្នក​ដើរ​មុន​ សម្រាប់​សិប្ប​ករ​ សិប្ប​ការិនី​​វ័យក្មេង​នេះរៀន​សូត្រ​ និង​ច្នៃប្រតិដ្ឋ​។ រាល់​ការ​​​ស្វែងយល់​សុទ្ធតែ​​ថ្មីទាំង​ស្រុង​ ការស្វែងយល់​​ពិភព​ខាងក្នុងមាន​​ចិត្ត​ពោរពេញដោយ​​អារម្មណ៍​លង់​ ស៊ី​ជម្រៅ ​ប៉ុន្តែ​ក៏ពិបាក​នឹង​យល់​វា​ផង​ដែរ​។ សិប្ប​ករ​ ប៊ូយ​ វ៉ាន់​ទឹ​ (Bui Van Tu) រៀប​រាប់​​ សង្ឃឹម​ថា​ការប្រ​​ឡោកខ្លួន​​ ស្វែងរករបស់​បង​សម្រាប់​​ប្រភេទ​​សិល្បៈ​បែប​ថ្មី​នេះ នឹង​រំញោច​អារម្មណ៍​ដល់​មិត្ត​យុវវ័យ​ ​មានបំណងចង់​ស្វែង​រក​ផ្លូវ​ដោយ​ឡែកមួយ​ សម្រាប់​ខ្លួន​ឯង​។

 

ដើម្បី​បង្កើត​បាន​ស្នាដៃ​មួយ​មិន​ងាយ​ស្រួលនោះទេ ទាមទារ​សិប្ប​ករ​ សិប្បការិនី​​ត្រូវ​មានភាព​អត់ធ្មត់​ និង​ការ​ផ្ចិត​ផ្ចង់​ប្រាកដប្រជា​។ ឧទាហរណ៍​ វត្ថុដើមជាឈើ​ ដែល​ជា​វត្ថុដុំ​តម្លៃ​ខ្ពស់។ ក្នុង​​ដំណើរ​ការ​ធ្វើ​ គ្រាន់​តែ​ជ្រុល​ដៃ​ ជួនកាលត្រូវ​ចោល​ទាំង​ស្រុង​។ រីឯ​ចំពោះ​វត្ថុធាតុ​​កុលាលភាជន៍​ បង​ទឺ (Tu) ​ត្រូវ​ច្របាច់ញី​ រួច​យកទៅ​ហាល​ស្ងួត​​រាប់​ខែ​ មុន​ពេល​​យកទៅ​ដុត​។ ពេល​ដុត​​ត្រូវ​តាម​ដាន​មើល​ជាប្រចាំ​ និង​កែ​សម្រួល​ ពីព្រោះ​វត្ថុធាតុ​នេះ​មាន​កម្រិត​ប្រែ​​រូបអាស្រ័យទៅ​សីតុណ្ហភាព​ខ្ពស់​។​ 

 

នៅ​ឆ្នាំ​២០២២ ពិធីតាំងពិព័រណ៍​ពន្លឺ​បញ្ញា​ ជា​ព្រឹត្តិការណ៍មួយ​​ក្នុង​ចំណោម​ព្រឹត្តិការណ៍​​ដ៏ធំ​​របស់​បងប៊ូយ​ វ៉ាន់​ទឺ​ (Bui Van Tu) បន្ទាប់ពី​មួយ​ទសវត្សរ៍​ស្វែងយល់​រូបភាព​សិល្បៈ​ពិសេសមួយ​នេះ​។ ការតាំងពិព័រណ៍នោះបាន​ប្រមូលផ្តុំ​ស្នាដៃ​ចំនួន​១២​ គឺ​ជា​រូបថតរបស់​​អ្នក​វិទ្យាសាស្រ្តទាំង​១២រូប​​ មាន​​វិចិត្រករ​ តន្រ្តី​ករ​ល្បីៗ​លើ​ពិភពលោក​​ដូចជា៖​​ Albert Einstein, Nikola Tesla, Leonardo da Vinci, Ludwig van Beethoven ។ល។ ក្នុងពិធីតាំងពិព័រណ៍នោះ​ សិប្បករ​ ប៊ូយ​ វ៉ាន់​ទឺ​ (Bui Van Tu) រៀបរាប់​ថា៖ ខ្ញុំ​តែង​ស្វែង​យល់​បង្ហាញ​បែប​​ថ្មី​ សម្រាប់​​រឿងរ៉ាវ​នីមួយ​ៗ។ ខ្ញុំ​រក​ឃើញ​អារម្មណ៍​​នៅពន្លឺ​រស្មី​ ជា​វត្ថុដែល​នាំឱ្យ​​ខ្ញុំ​លង់​ចិត្ត​លង់គំនិត​។ បណ្ដាស្នាដៃ​នៅក្នុងពិធីតាំងពិព័រណ៍​លើកនេះ មួយចំណែក​គឺជា​ព្រលឹង​របស់​ខ្ញុំ​។​

សិប្បករ​យុវវ័យ​ ប៊ូយ​ វ៉ាន់​ទឺ​ (Bui Van Tu) បកស្រាយ​ រូបថត​មនុស្ស​ម្នាក់​ៗ​ ជា​ស្នាដៃ​តែមួយ​គត់​ ប្រមូល​ផ្តុំ​ចរន្តទាំង៣៖ ពេលវេលា​ បរិយាកាស និង​អារម្មណ៍​។ ហេតុនេះ​ការ​បង្ហាញ​ស្នាដៃ​រូបថត​មួយ​ មិនត្រឹមតែ​សាមញ្ញ​គឺ​ ពណ៌នា​តួលេខ​ភិនភាគនៅលើ​ផ្ទៃមុខ​។ សិប្បករ​ត្រូវការ​បង្ហាញ​បាន​​លក្ខណៈ​ឯកត្តភាព​របស់​តួអង្គ បង្ហាញបានភាព​ដុន​ដាប់​ និង ​រុង​រឿងនៃ​ជីវិត​ពួកគាត់​។​

 
ស្នាដៃ​ចម្លាក់ពន្លឺ​​រស្មី​ បង្កើត​បាន​ជា​រូបថត​ Archimedes។ រូបថត៖ ត្រឹន​ថាញ​យ៉ាង​
កកើត​ចំណុច​ថ្មី​មួយ​ សម្រាប់​ផែនទី​សិល្បៈ​ពិភពលោក​ ជា​ចក្ខុវិស័យ​ដែល​សិប្បករ ​ប៊ូយ​ វ៉ាន់​ទឺ​ (Bui Van Tu) កសាង​​ពាណិជ្ជសញ្ញា​ចម្លាក់ពន្លឺ​​រស្មី​​ដាយ​វៀត (Dai Viet)៕​

តាម​​សម្តី​​សិប្បករ​ ប៊ូយ​ វ៉ាន់ទឺ (Bui Van Tu) ចម្លាក់ពន្លឺ​​រស្មី ​ជា​ឈ្មោះ​ដែល​​សិប្បករ​វ័យ​ក្មេង​ 9X នេះ ដាក់សម្រាប់​ប្រភេទ​រូបភាព​សិល្បៈ​ដែល​ថ្មី​​​ និង​ប្លែក​ទាំង​ស្រុង​។ ប៊ូយ​ វ៉ាន់ទឺ​ (Bui Van Tu) ក៏ជា​ស្ថាបនិកតែមួយគត់​​នៅវៀតណាម​ ស្រាវ​ជ្រាវ​​អភិវឌ្ឍ​សិល្បៈ​​ចម្លាក់​ពន្លឺ​រស្មី​។

 អត្ថបទ៖ ថាវ​វី រូបថត៖ ត្រឹន​ ថាញ​យ៉ាង​

ប្រែសម្រួល៖ រីកើង​


top