ព័ត៌មាន

សិទ្ធិមនុស្សដែលមានអត្ថន័យមនុស្សសាស្ត្របំផុតនៅវៀតណាមគឺការថែទាំដល់សុភមង្គលរបស់ប្រជាជនទាំង១០០លាននាក់

អញ្ជើញថ្លែងនៅសម័យប្រជុំពេញអង្គនៃវេទិកាជាន់ខ្ពស់អំពីបដិវត្តន៍ឧស្សាហកម្មលើកទី៤ ដែលទើបបានរៀបចំឡើងនៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាម លោក Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់ថា សិទ្ធិមនុស្សដ៏ធំបំផុតនៅ វៀតណាមនោះ គឺការថែទាំជូនប្រជាជនទាំង១០០លាននាក់មានជីវភាពគ្រប់គ្រាន់ សុភមង្គលនិងសុខសាន្តត្រាណ។ ប្រមុខរដ្ឋាភិបាលវៀតណាម ក៏ដាក់ឲ្យដំណើរការ យ៉ាងខ្លាំងក្លានូវជំហរអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅធានាសិទ្ធិមនុស្សបានយ៉ាងល្អបំផុត ក្នុងបរិបទដែលប្រទេសជាតិកំពុងរុញថយផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩ ស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញក្នុងយុគសម័យនៃបដិវត្តន៍លើកទី៤ផងដែរ។
 

នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh ថ្លែងនៅសម័យប្រជុំពេញអង្គនៃវេទិកាជាន់ខ្ពស់អំពីបដិវត្តន៍ឧស្សាហកម្មលើកទី៤។ (រូបថត៖ TTXVN) 


មនុស្សជាកត្តាដ៏សំខាន់បំផុតក្នុងការសម្របខ្លួននិងការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក្នុងយុគសម័យឌីជីថល ហើយកាត់បន្ថយផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩។ ដូច្នេះ បើតាមលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថា ប្រការសំខាន់បំផុតនោះ គឺការពង្រីកឲ្យបានជាអតិបរមានូវកត្តាមនុស្ស ព្រមទាំងរក្សារឹងមាំស្ថិរភាពនយោបាយ កសាងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម មិនលះបង់សន្តិសុខសង្គម បរិស្ថាន វឌ្ឍនភាពនិងសមភាពសង្គមដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះឡើយ។

ជម្ងឺរាតត្បាតកូវីដ-១៩ បានបង្កឡើងផលវិបាកដ៏ធ្ងន់ធ្ងរ មិនត្រឹមតែចំពោះវៀត ណាមប៉ុណ្ណោះទេ ថែមទាំងពិភពលោកទាំងមូលទៀតផង ហើយប៉ះពាល់តាមពហុ ទិសដល់លទ្ធភាពទទួលបានផលពីសិទ្ធិមនុស្ស ក៏ដូចជាប៉ះពាល់យ៉ាងខ្លាំងដល់កិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការធានាសិទ្ធិរបស់ប្រជាជនផងដែរ។ រហូតមកដល់ពេលនេះ វៀតណាមបានគ្រប់គ្រងជម្ងឺរាតត្បាតជាស្ថាពរ ជំនះលើ ដំណាក់កាលដ៏លំបាកបំផុត ម្ចាស់ការបំលាស់ប្ដូរស្ថានការណ៍ បង្កើតបុព្វបទដ៏សំខាន់ សម្រាប់ជំរុញការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ។ សន្តិសុខសង្គម ត្រូវបាន ធានា; ជីវភាពរស់នៅរបស់ប្រជាជនបានវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញជាបណ្ដើរៗ ជំនឿជឿជាក់របស់ប្រជាជននិងអាជីវកម្ម វិនិយោគិន មិត្តភក្តិអន្តរជាតិ បន្តត្រូវបាន រក្សារឹងមាំ ពង្រឹងនិងពង្រីក។ រួមជាមួយគ្នានោះ ស្ថិរភាពនយោបាយ សន្តិសុខការពារ ជាតិ ត្រូវបានរក្សារឹងមាំ; ស្មារតីមហាសាមគ្គីជាតិទាំងមូល ត្រូវបានពង្រីកយ៉ាង ខ្លាំងក្លា។

ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព ធានាសិទ្ធិមនុស្សក្នុងបរិបទនៃ បដិវត្តន៍ឧស្សាហកម្ម ៤.០ និងជំនះលើផលវិបាកដោយជម្ងឺរាតត្បាតកូវីដ វៀតណាម បានចេញផ្សាយកម្មវិធីជាតិអំពីការផ្លាស់ប្ដូរឌីជីថលដល់ឆ្នាំ២០២៥ តម្រង់ទិសដល់ ឆ្នាំ២០៣០ ដោយឆ្លៀតយកសមិទ្ធផលនៃបដិវត្តន៍ឧស្សាហកម្ម៤.០ ដើម្បីជំរុញខ្លាំង នូវការអនុវត្តវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការផ្លាស់ប្ដូរឌីជីថល ឆ្ពោះទៅរកគំរូអភិវឌ្ឍប្រកប ដោយប្រសិទ្ធភាព ចីរភាព ដើម្បីជួយប្រជាជនអនុវត្តន៍ឲ្យបានល្អជាងទៀតនូវសិទ្ធិ សុខាភិបាល អប់រំ វប្បធម៌ សង្គម សេដ្ឋកិច្ច និងសិទ្ធិចូលរួមកសាងច្បាប់ នីតិរដ្ឋផង ដែរ។ សមិទ្ធផលគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើសមាហរណកម្មអន្តរ ជាតិ បានរួមចំណែកបង្កើតឡើងប្រភពធនធានដើម្បីធានាការទទួលបានផលពីសិទ្ធិ មនុស្ស របស់ប្រជាជន ហើយលើកកំពស់គុណភាពកំណើន ជាមួយនឹងការសន្យាអំពី ពលករនិងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះគឺជាសក្ខីភាពនៃគោលនយោបាយដ៏ ឥតងាករេអំពីការធានានិងជំរុញសិទ្ធិមនុស្ស ដូចនឹងទស្សនៈក្នុងសេចក្ដីសម្រេចចិត្តនៃ មហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមដែលចែងថា៖ “ប្រជាជនជាមជ្ឈ ភាពផង ជាម្ចាស់កម្មវត្ថុផង”; ព្រមទាំងជាកម្លាំងចលករ គោលដៅខិតខំប្រឹងប្រែងរបស់ សង្គមទាំងមូល សំដៅកសាងពិភពលោកមួយឲ្យកាន់តែល្អប្រសើរឡើងក្រោយវិបត្តិ កូវីដ-១៩ ផងដែរ។

ចំពោះកម្មវិធីជាក់លាក់សម្រាប់ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម លោកនាយក រដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់លើសសរស្តម្ភមួយចំនួនរបស់វៀតណាម ដូចជាការលើកកំពស់សមត្ថភាពសុខាភិបាល ការធានាសន្តិសុខសង្គម ការជួយ ទ្រទ្រង់អាជីវកម្ម ដោះស្រាយការលំបាកសម្រាប់ការធ្វើផលិតកម្ម អាជីវកម្ម; កសាង ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថល; កសាងនិងសុក្រិត របៀបរបប; ពង្រីកជាអតិបរមានូវប្រភពធនធានមនុស្ស ដែលជាមជ្ឈភាព ម្ចាស់កម្មវត្ថុ ជាកម្លាំងចលករនិងគោលដៅនៃការអភិវឌ្ឍ លើកកំពស់ដោយឥតឈប់ឈរជីវភាព រស់នៅខាងសម្ភារៈ ស្មារតីរបស់ប្រជាជន រក្សារឹងមាំស្ថិរភាពនយោបាយ សង្គម ពង្រឹង ការពារជាតិ សន្តិសុខ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចការបរទេសនិងសមាហរណកម្ម អន្តរជាតិ បង្កើតបរិយាកាសនិងលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

បើតាមលោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថា សិទ្ធិមនុស្សដែលមាន អត្ថន័យមនុស្សសាស្ត្របំផុតនោះ គឺការថែទាំជូនប្រជាជនទាំង១០០លាននាក់ទទួល បានសុភមង្គល មានជីវភាពគ្រប់គ្រាន់ ប្រជាធិបតេយ្យ សុខសាន្ត និងសុវត្ថិភាព។ ហេតុដូច្នេះ វៀតណាមខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីពង្រីកកត្តាមនុស្ស ឲ្យបានយ៉ាងអតិបរមា ព្រមទាំងរក្សារឹងមាំស្ថិរភាពនយោបាយ កសាងខឿនសេដ្ឋកិច្ច ទីផ្សារតាមទិសសង្គមនិយម មិនលះបង់សន្តិសុខសង្គម បរិស្ថាន វឌ្ឍនភាពនិង សមភាពសង្គមដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចសុទ្ធសាធនោះឡើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top