សិក្ខាសាលា៖សហប្រតិបត្តិការជំរុញវិនិយោគទេសចរណ៍រវាងហាណូយនិងជប៉ុន
នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ សភាពាណិជ្ជកម្មឧស្សាហកម្មវៀតណាម(VCCI) បានរៀបចំ ” សិក្ខាសាលាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជំរុញវិនិយោគ ទេសចរណ៍រវាងហាណូយ-ជប៉ុន”។
នេះជាឱកាសស្វែងរកវិនិយោគិនមានបទពិសោធន៍ និងសមត្ថភាពវិនិយោគនៅហាណូយ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរបស់រដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា៖
“ជប៉ុនជាប្រទេសមានខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោកដោយមានវិទ្យាសាស្ត្រ បច្ចេកទេសទំនើបៗ យើងខ្ញុំមានគោលបំណងថាបានអំពាវនាវ ទាក់ទាញការវិនិយោគពីភាគីមិត្ត ចូលក្នុងបណ្ដាវិស័យ ៖
កសិកម្ម បច្ចេកទេសខ្ពស់ ផ្លូវដែកក្នុងទីក្រុង ឧស្សាហកម្មឧបត្ថម្ភ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ទេសចរណ៍និងពាណិជ្ជកម្ម៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម