ព័ត៌មាន

សិក្ខាសាលាស្តីពី “របៀបរបប គោលនយោបាយ និងធនធានសម្រាប់ការ អភិវឌ្ឍវប្បធម៌”

នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា អនុប្រធានប្រចាំការរដ្ឋសភា វៀតណាម លោក Tran Thanh Man បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គណៈ កម្មការរៀបចំសិក្ខាសាលាវប្បធម៌ឆ្នាំ២០២២ ក្រោមប្រធានបទ “របៀបរបប គោល នយោបាយ និងធនធានសម្រាប់ការអភិវឌ្ឍវប្បធម៌”។
  ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ quochoi.vn)  

សិក្ខាសាលានេះត្រូវបានរៀបចំ ឡើងដើម្បីស្វែងរកដំណោះ ស្រាយធ្វើស្ថាប័នភាវូបនីយកម្មឲ្យទាន់ពេលវេលានូវគោល មាគ៌ា ទស្សនៈ និងគោលជំហររបស់បក្សស្តីពីការអភិវឌ្ឍវប្បធម៌ កសាងគោល នយោបាយជាក់ស្ដែង អាចធ្វើទៅបាន សមស្របទៅនឹងលក្ខណៈជាក់លាក់នៃសកម្ម ភាពវប្បធម៌ សិល្បៈក្នុងបរិបទថ្មី; ពង្រីកឲ្យបានអតិបរមានូវធនធាននានារបស់រដ្ឋ សង្គម ទាំងក្នុងនិងក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍វប្បធម៌។

នៅទីនេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា សិក្ខាសាលាមានអត្ថន័យសំខាន់ក្នុងការជ្រួតជ្រាបនូវការ អនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣; ជ្រួតជ្រាប និងអនុវត្តន៍ស្មារតីដឹកនាំរបស់អគ្គលេខាបក្សលោក Nguyen Phu Trong នៅសន្និសីទ វប្បធម៌ទូទាំងប្រទេសឆ្នាំ២០២១។ សិក្ខាសាលានេះនឹងពិភាក្សា ហើយបកស្រាយបំភ្លឺ នូវខ្លឹមសារសំខាន់ៗដូចជា៖ មូលដ្ឋាននយោបាយ មូលដ្ឋានច្បាប់ និងមូលដ្ឋាននៃការ អនុវត្តជាក់ស្ដែងសម្រាប់កសាង ចេញផ្សាយរបៀបរបប គោលនយោបាយនិងធនធាន សម្រាប់ការអភិវឌ្ឍវប្បធម៌៕


top