ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ toquoc.vn)
សិក្ខាសាលានេះមានការចូលរួមរបស់តំណាងចំនួន១៥០ នាក់ មកពីស្ថាប័នគ្រប់គ្រងរដ្ឋ អង្គការស្រាវជ្រាវ អង្គការសង្គម មហាវិទ្យាល័យ សហគ្រាស សហគមន៍និងអ្នកជំនាញជាតិនិងអន្តរជាតិ។
នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម សម្ព័ន្ធ សមាគមន៍វិទ្យា សាស្ត្រនិងបច្ចេកទេសទីក្រុង Da Nang សហការជាមួយមជ្ឈ មណ្ឌលអភិរក្សជីវចម្រុះ Green Viet មជ្ឈមណ្ឌលមនុស្សនិងធម្មជាតិ Pan Nature និងក្រុមស្រាវជ្រាវ បង្រៀនវិស័យបរិស្ថាននិងធនធានជីវសាស្ត្រ មហា វិទ្យាល័យ Da Nang បានរៀបចំសិក្ខាសាលាស្ដីពីការអភិរក្សជីវចម្រុះនិងការ អភិវឌ្ឍដោយចីរភាពតំបន់ភាគកណ្ដាល - Tay Nguyen លើកទី១ដោយប្រធានបទ “មេរៀនបទពិសោធន៍ស្ដីពីការអភិវឌ្ឍទេសចរណ៍និងឧទ្យានជាតិនិងមណ្ឌលអភិ រក្សធម្មជាតិ”។ សិក្ខាសាលានេះមានការចូលរួមរបស់តំណាងចំនួន១៥០នាក់ មកពីស្ថាប័នគ្រប់គ្រងរដ្ឋ អង្គការស្រាវជ្រាវ អង្គការសង្គម មហាវិទ្យាល័យ សហគ្រាស សហគមន៍និងអ្នកជំនាញជាតិនិងអន្តរជាតិ។
សិក្ខាសាលានេះគឺសំដៅពិភាក្សា ចែករំលែក រិះរកដំណោះស្រាយសំរាប់រូប សណ្ឋានអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី និងដំណោះស្រាយក្នុងការគ្រប់គ្រង អភិរក្សនិងអភិវឌ្ឍដោយចីរភាពប្រព័ន្ធអេកូឡូស៊ីនៅឧទ្យានជាតិនិងមណ្ឌលអភិរក្ស ធម្មជាតិនានាក្នុងតំបន់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម