ព័ត៌មាន

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ៖” បុព្វហេតុ និងសតិអារម្មណ៍លោកប្រធានហូជីមិញនៅវៀតណាម និងលើពិភពលោក”


 សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ៖“ បុព្វហេតុ និងសតិអារម្មណ៍លោកប្រធានហូជីមិញនៅវៀតណាម និងលើពិភពលោក”
 

នាថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ២០១៩ នៅរដ្ឋធានីមូស្គូ នៃសហព័ន្ធរុស្ស៊ី វិ​ទ្យាស្ថានអាស៊ី - អាហ្វ្រិក -​ សាកល​វិទ្យាល័យ​ជាតិ​ម៉ូស្គូ​ (MGU) និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវវៀតណាម និងអាស៊ាន ចំណុះវិទ្យាស្ថានចុងបូព៌ា បាន​រួម​សហការ​ជាមួ​យ​ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ​ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ ​សង្គមសាស្ត្រ និងមនុស្ស​សាស្ត្រ​វៀត​ណាម​បាន​រៀបចំ សិក្ខាសាលាវិទ្យា​សាស្ត្រអន្តរជាតិ៖“ បុព្វហេតុ និងសតិ​អារម្មណ៍  លោកប្រធាន​ហូជីមិញ​នៅវៀត​ណាម​ និង លើពិភពលោក”។
 
សិក្ខាសាលានេះ​ទាក់ទាញការចូលរួមរបស់អ្នកសិក្សាស្រាវជ្រាវ សាស្ត្រាចារ្យបណ្ឌិត និងអ្នកប្រាជ្ញ​ជន​ជាតិ​រុស្ស៊ី​មក​ពីរុស្ស៊ី​ និងអ្នកស្រឡាញ់វៀតណាម ដែលកោតសរសើរសតិអារម្មណ៍លោកប្រធានហូជីមិញ។ អញ្ជើញ​ថ្លែង​នៅទី​នេះ ​លោកបណ្ឌិត Pham Quoc Thanh អនុប្រធានដេប៉ាតឺម៉ងវិទ្យាសាស្ត្រនយោបាយ នៃសាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​ សង្គមសាស្ត្រ និងមនុស្សសាស្ត្រវៀតណាមបានឲ្យដឹង​ថា៖​
 
“ក្នុងឱកាស​រំលឹកខួបលើកទី ៥០ នៃទិវាអនុវត្តន៍មត៌កសាស្រ្តរបស់លោកប្រធានហូជីមិញ នោះ យើង​បាន​រៀប​ចំសិ​ក្ខាសាលា​នេះ ដើម្បីអ្នកវិទ្យាសាស្ត្រវៀត​ណាម និង​ពិភព​លោក​ចែក​រំលែក​ចំណេះ​ដឹង​ក្នុង​ការស្រាវ​ជ្រាវ​អំពី​លោក​ប្រធាន​ហូជីមិញ ហើយរួមចំណែកលើកត​ម្កើងលោកប្រធានហូជីមិញ ព្រម​ទាំងយ​ស់ដឹ​ង​យ៉ាង​ច្បាស់​ថែម​ទៀត​ អំពីតួនាទីរបស់លោក ចំពោះបដិវត្តវៀ​តណាម និងពិភពលោកជាពិសេ​សគឺ​នាសតវត្សរ៍ទី ២០ ។ លើស​ពីនេះ​ទៀត​ សន្និសីទនេះ ក៏រួមចំណែកបង្កើ​នទំនាក់ទំនងសហប្រតិបត្តិកា​រ ជាប្រពៃណី ដ៏ល្អប្រសើរ​រវាង​ប្រទេស​ទាំង​ពីរផ​ងដែរ”​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top