ព័ត៌មាន

សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “រយៈពេល ៥០ឆ្នាំ នៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ


 ទិដ្ឋភាពនៃសិក្ខាសាលា  
 

សិក្ខា​សាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “រយៈពេល ៥០ ឆ្នាំ នៃការអនុវត្តមរតកសាសន៍របស់ប្រធានហូ ជីមិញ បាន​ប្រព្រឹត្ត​​ទៅ​នាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុងហាណូយ។ នៅក្នុងសិក្ខាសាលានេះ គណៈប្រតិ​ភូ​និង​អ្នក​វិទ្យា​សាស្ត្រ​បាន​បញ្ជាក់ច្បាស់នូវខ្លឹមសារស្តីពីតម្លៃទ្រឹស្តី លក្ខណៈជាក់ស្តែងនិង​លទ្ធផល​នៃការ​អនុវត្ត​មរតក​សាសន៍​របស់​លោកប្រធាន​ហូជីមិញ នៅក្នុងបក្សទាំងមូល ប្រជា​ជ​នទាំងមូលនិងកងទ័ពទាំ​ងមូល ក្នុងរយៈពេ​ល ​៥០ ឆ្នាំ ​កន្លង​មក​នេះ។ 

ឈរ​លើមូលដ្ឋាននោះ បន្តបញ្ជាក់ពីគុណតម្លៃនៃមរតកសាសន៍ និងដកមេរៀនបទពិសោធន៍ រួម​ទាំង​ដំណោះ​ស្រាយ​នានា​ ដើម្បីជំរុញបុព្វហេតុនៃការកសាងនិងអភិវឌ្ឍន៍​ប្រ​ទេសជាតិក្នុងបរិបទ​បច្ចុប្បន្ន។
 
ថ្លែង​មតិក្នុងសិក្ខាសាលានេះ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក Pham Minh Chinh បាន​អះអាង​ថា ​ពាក្យទូន្មានរបស់លោកប្រធានហូជីមិញចែងក្នុ​ង មរទកសាស​ន៍នោះ​ ឃ្លាពាក្យ​ប្រយោគ​ដ៏សាមញ្ញ​និង​ពិសិដ្ឋ​ទាំង​អស់​ ត្រូវបាន ឈានចូលប្រវត្តិសាស្ត្រ ដូចជាស្នាដៃអមតៈ ដែលជារតនៈសម្បត្តិជាតិ ដែលជាប់ឌិត​នឹង​ឈ្មោះ​របស់​លោក​ប្រធាន។
 
ម្យ៉ាងវិញទៀត​ សិក្ខាសាលា “រយៈពេល៥០ ឆ្នាំនៃការអនុវត្តន៍មរតកសាសន៍របស់លោកប្រធានហូជីមិញ” ក៏ជា​ឱកាស​​មួយ ដើម្បីផ្សព្វផ្សាយនិងលើកទឹកចិត្តដល់កម្មា ភិបាល បក្ខជននិងប្រជាជន​គ្រប់ស្រទាប់​វណ្ណៈឱ្យ​សិក្សា​និង​​អនុវត្តពាក្យ​ទូន្មានរបស់លោកប្រ ធានហូជីមិ​ញ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top