ព័ត៌មាន

សិក្ខាសាលាផ្សព្វផ្សាយទេសចរណ៍ និងពាណិជ្ជកម្មវៀតណាមនៅអ៊ីស្រាអែល

នាថ្ងៃទី ១៥ ខែមិថុនា ស្ថានទូតវៀត ណាមប្រចាំនៅអ៊ីស្រាអ៊ែល បានរៀបចំសិក្ខាសាលាផ្សព្វ ផ្សាយ ទេសចរណ៍និងជំរុញពាណិជ្ជកម្មកសិកផលវៀតណាម ដោយមានការចូលរួមពីតំណាងបណ្តាស្ថាប័នពាណិជ្ជកម្មអ៊ីស្រាអែល សមាគមអ្នកផលិត និងសហគ្រាសក្នុងវិស័យជាច្រើន ជាមួយនឹងបងប្អូនអាណិកជនវៀតណាមនៅអ៊ីស្រាអែល។
  ឈូងសមុទ្រ Vinh Hy ខេត្ត Ninh Thuan ។ រូបថត៖ VOV  
 

នៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល លោក Ly Duc Trung បានឲ្យដឹងថា បច្ចុប្បន្ន វៀតណាមនៅមានសក្តានុពលជាច្រើនដើម្បីទទួលការវិនិយោគនិងផលិតកម្ម។ អញ្ជើញមកដល់វៀតណាម ប្រជាជនអ៊ីស្រាអែល និងសហគ្រាសអាចទទួលបានប្រភពវត្ថុធាតុដើមយ៉ាងសម្បូរបែប។ ក្រុមហ៊ុនទេសចរណ៍អាចរៀបចំកញ្ចប់ទេសចរណ៍ជាក្រុមដែលគិតគូរពីវិស័យកសិកម្មផងដែរ។ វិនិយោគិនអ៊ីស្រាអែលអាចចូលរួមចំណែក លើកកំពស់តម្លៃផលិតផលកសិកម្មរបស់វៀតណាម ជាពិសេសក្នុងការផលិតទំនិញតាមស្តង់ដារ និងតម្រូវការរបស់ជនជាតិជ្វីហ្វ។

គណៈប្រតិភូចូលរួមបានសម្តែងនូវបំណងចង់ចូលរួមធ្វើអាជីវកម្មកាលានុវត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ដោយបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ីស្រាអែលមានចំណង់ចំណូលចិត្តទៅទស្សនាវៀតណាម នៅពេលដែលវៀតណាមបានប្រកាសគ្រប់គ្រងជំងឺរាតត្បាតរួច និងបើកដំណើរការទេសចរណ៍ឡើងវិញ។ ទាក់ទិននឹងការវិនិយោគនិងពាណិជ្ជកម្ម អ៊ីស្រាអែលមានបច្ចេកវិទ្យាជាច្រើនដែលសហគ្រាសវៀតណាមកំពុងត្រូវការ ភាគច្រើនគឺទាក់ទងនឹងការលើកកំពស់ តម្លៃផលិតកម្មកសិកម្ម និងកែច្នៃម្ហូបអាហារ៕

 

top