ព័ត៌មាន

សិក្ខាសាលា អគ្គសេនាធិការរយៈពេល ៨០ឆ្នាំ នៃការកសាង ប្រយុទ្ធនិងរីកចម្រើន នឹងប្រព្រឹត្តទៅនាពេលឆាប់ៗនេះ

នារសៀលថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ អគ្គស្នងការនយោបាយ​នៃកងទ័ពប្រជាជនវៀតណាម បានសម្របសម្រួលជាមួយវិទ្យាស្ថានយុទ្ធសាស្ត្រនិងប្រវត្តិសាស្ត្រការពារប្រទេសវៀតណាម ស្នងការនយោបាយនៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម រៀបចំសន្និសីទសារព័ត៌មាន ឧទ្ទេសនាមអំពីសិក្ខាសាលាវិទ្យាសាស្ត្រ “អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម - រយៈពេល ៨០ ឆ្នាំនៃការកសាង ប្រយុទ្ធនិងរីកចម្រើន រឹងមាំឈានចូលយុគ្គសម័យថ្មីរបស់ប្រទេសជាតិ”។

យោងតាមផែនការដែលបានគ្រោងទុក សិក្ខាសាលានឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ សីហា នៅទីក្រុងហាណូយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋ; តំណាងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន និងអង្គការមជ្ឈិមនានា; ប្រមុខ និងអតីតប្រធាននៃក្រសួងការពារជាតិ អគ្គសេនាធិការ អគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម ... រួមជាមួយអ្នកវិទ្យាសាស្ត្រនិងសាក្សីប្រវត្តិសាស្ត្រ។

សន្និសីទសារព័ត៌មាន ប្រកាសសិក្ខាសាលា ៨០ឆ្នាំនៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម។ រូបថត៖ qdnd.vn

សិក្ខាសាលាលើកនេះនឹងផ្តោតលើខ្លឹមសារសំខាន់ៗ មួយចំនួនដូចជា បរិបទប្រវត្តិសាស្ត្រ ការដឹកនាំ និងបញ្ជាណែនាំរបស់គណៈ​កម្មាធិការមជ្ឈិមបក្ស លោកប្រធានហូជីមិញ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសក្នុងដំណើរការកសាង ប្រយុទ្ធ និងរីកចម្រើនអគ្គសេនាធិការ។ ពីទីនោះ ដកចេញបទពិសោធន៍ និងធ្វើឱ្យស៊ីជម្រៅនូវបទពិសោធន៍ និងមេរៀនប្រវត្តិសាស្ត្រ និងបញ្ហាមានលក្ខណៈគោលការណ៍នៅក្នុងដំណើរការនៃការកសាង ការប្រយុទ្ធ និងការរីកធំធាត់របស់អគ្គសេនាធិការ៕


top