នៅថ្ងៃអង្គានិងថ្ងៃសៅរ៍រៀងរាល់សប្តាហ៍ សិស្សគុនគ្រប់ទីកន្លែងនៅក្រុងហាណូយ បានស្វែងរកដល់ទីលានវត្តបាំងអា (Bang A) (សង្កាត់ហ្វាងឡៀត - Hoang Liet, ខណ្ឌហា្វងម៉ាយ - Hoang Mai) ដើម្បីពាក់លើខ្លួននូវឯកសណ្ឋានសម្លៀកបំពាក់គុនពណ៌ត្នោតពិសេសដោយឡែកនៃពុទ្ធសាសនា។ ប្រាំឆ្នាំកន្លង សាលាគុនវត្តបាំងអា (Bang A) ជាទីកន្លែងហាត់ប្រាណបំប៉ន់សុខភាព ស្មារតី ឲ្យសិស្សគុនគ្រប់ជំនាន់ ដែលចូលចិត្តរៀនក្បាច់គុនសៅលិញ។