ព័ត៌មាន

សាររបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ក្នុងឱកាសវៀតណាមទទួលនូវតួនាទីសំខាន់ៗ សម្រាប់ឆ្នាំថ្មី ២០២០


 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូបថតៈ TTXVN)
 

នាថ្ងៃ​ទី១ ខែមករា ឆ្នាំ២០២០ អគ្គលេខាបក្ស ប្រ ធានរដ្ឋវៀតណាម លោក Nguyen Phu Trong បាន​អញ្ជើញ​ផ្ញើ​សារ​ឆ្នាំថ្មី​ ២០២០ ជាឆ្នាំគូសបញ្ជាក់នូវព្រឹត្តិការណ៍ ដែលជាលើកដំបូង ហើយក្នុងពេលតែមួយ វៀតណាម​មាន​កិត្តិយស​ទទួលតួនាទីសំខាន់ៗចំនួនពីរ គឺប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ២០២០ និង​សមាជិក​មិន​អិចន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។
 
នៅក្នុងសារ​នេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ដើម្បី​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នូវភារកិច្ចទាំងពីរនេះ ដែលបង្ហាញពីការអនុវត្តឥតកែប្រែនូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព​ សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។ ជាពិសេស ពិពិធកម្ម​និង​ពហុភាគី​នីយកម្ម​ក្នុង​ទំនាក់​ទំនងការបរទេស។ ម្យ៉ាងវិញទៀត បង្ហាញពីបំណងប្រាថ្នារបស់​វៀតណាម ក្នុងការ​រួមចំណែក​ដល់​សន្តិភាព​និង​ការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។
 
លើសពីនេះ​ទៅទៀត វៀតណាមបានកំណត់ប្រធានបទ “ការផ្សាភ្ជាប់និងការបន្សាំ ដោយម្ចាស់ការ” សម្រាប់​ឆ្នាំប្រធាន​អាស៊ាន ២០២០ និង “វៀតណាម៖ ដៃគូដែលអាចទុកចិត្តបាន​សម្រាប់​សន្តិភាព​ប្រកប​ដោយ​ចីរភាព”​ ខណៈពេលដែល ទទួលយកតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការ​សហប្រជា​​ជាតិ​ អាណត្តិ ២០២០-២០២១។ ជាមួយប្រធានបទនោះ វៀតណាមនឹងចូលរួមជាមួយ​បណ្តាប្រទេស​សមាជិក​ មិត្តភក្តិនិងដៃគូនានា ដោយផ្តោតលើទិសដៅធំៗដូចជា៖ ទី ១ លើកកម្ពស់​ផលប្រយោជន៍​រួមរបស់​តំបន់​និងសហគមន៍​អន្តរជាតិ គឺសន្តិភាព កិច្ច សហប្រតិបត្តិការនិងការអភិវឌ្ឍ។ ទី ២ ជំរុញ​តួនា​ទី​នៃ​ពហុភាគី​​និយម ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ដើម្បីពិភព​លោក​មួយ​ដែល​មាន​សន្តិភាព យុត្តិធម៌និងល្អប្រសើរជាងមុន។ ជាពិសេស ក្នុងឱកាសនេះ លើកកំពស់​ប្រសិទ្ធភាព​នៃកិច្ច​សហប្រតិ​បត្តិការនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយ រវាងអាស៊ាននិងអង្គការសហប្រជាជាតិ។ ទីបី ម្ចាស់ការនិង​ចូលរួម​យ៉ាង​សកម្មក្នុងការដោះស្រាយបញ្ហាប្រឈមពិភពលោកនិងក្នុងតំបន់ ជាពិសេសបញ្ហា​ដែលជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ ដល់ផលប្រយោជន៍របស់បណ្តាប្រទេសនិងតំបន់តែម្តង។
 
លោកអគ្គលេខា​បក្ស  ប្រធានរដ្ឋវៀតណាមបានបញ្ជាក់ថា ការទទួលយកនូវភារកិច្ចសំខាន់ៗទាំងពីរនេះ គឺជាកិត្តិយ​សដ៏ខ្ពង់ខ្ពស់ផង ប៉ុន្តែក៏ជាបញ្ហាប្រឈមផង ដែលទាមទារឱ្យមាន​ការចូលរួម​ពីប្រព័ន្ធ​នយោបាយ​ទាំង​មូល​ ក៏ដូចជា ការចូលរួមចំណែករបស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ព​វៀត​ណាម​ទាំងមូល​ផង​ដែរ​។ ទន្ទឹមជាមួយគ្នានេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមក៏បានជឿជាក់ថា វៀតណាម​អនុវត្តន៍​ប្រកបដោយជោគជ័យនូវភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២០ និងសមាជិកមិន​អចិន្រ្តៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិ​សុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ ជាក់ជាពុំខាន ដើម្បីចូល​រួម​ចំណែក​យ៉ាង​សំខាន់​ដល់សន្តិ ភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភព លោក៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top