ទេសចរណ៍

សារមន្ទីរកុលាលភាជន៍បាតត្រាង (Bat Trang)

យក​ជំនោរ​អារម្មណ៍​ចេញពីអន្ទោក​​​កុលាលភាជន៍ ​ប្រសប់​នឹង​គ្នា ​មជ្ឈមណ្ឌល​ប្រណីត​​​ភូមិ​របរ​វៀតណាម​ បានកសាង​នៅ​កណ្តាល​ភូមិ​កុលាលភាជន៍​បុរាណ​បាតត្រាង​ (Bat Trang) យ៉ា​ឡឹម​ (Gia Lam) ហាណូយ​។ សំណង់​នេះ បាន​កសាង​សម្រាប់​លើក​ស្ទួយ​តម្លៃ​ ភាព​ប្រណីត របស់​​ភូមិរបរ​បាតត្រាង​ (Bat Trang)

យក​ជំនោរ​អារម្មណ៍​ចេញពីអន្ទោក​​​កុលាលភាជន៍ ​ប្រសប់​នឹង​គ្នា ​មជ្ឈមណ្ឌល​ប្រណីត​​​ភូមិ​របរ​វៀតណាម​ បានកសាង​នៅ​កណ្តាល​ភូមិ​កុលាលភាជន៍​បុរាណ​បាតត្រាង​ (Bat Trang) យ៉ា​ឡឹម​ (Gia Lam) ហាណូយ​។ សំណង់​នេះ បាន​កសាង​សម្រាប់​លើក​ស្ទួយ​តម្លៃ​ ភាព​ប្រណីត របស់​​ភូមិរបរ​បាតត្រាង​ (Bat Trang) ផ្សព្វ​​ផ្សាយ​​រូបភាព​ ពាណិជ្ជសញ្ញា​​​​កុលាលភាជន៍ ​​និង​​ផលិតផល​សិប្បកម្ម​ វិចិត្រសិល្បៈ​ផ្សេងៗ របស់វៀតណាម​។​

សារមន្ទីរ​កុលាលភាជន៍​បាតត្រាង​ (Bat Trang) ជា​ឧទ្យាន​តាំងពិព័រណ៍​កុលាលភាជន៍​មួយ ​នៅ​ភូមិ​កុលាលភាជន៍​បាតត្រាង​ (Bat Trang)។​

សំណង់​ស្ថិត​នៅ​លេខ​២៨ ភូមិ​៥ ភូមិ​បុរាណ​បាតត្រាង​ (Bat Trang) មាន​ផ្ទៃដី​៣.៣០០ម៉ែត្រ​ការេ សំណង់​​​ការិយាល័យ​ស្ថាបត្យកម្ម​ ដែល​រចនាដោយ​​ស្ថាបត្យករ​ ហ្វាង​ ធុក​ហាវ​ (Hoang Thuc Hao) ​គូរប្លង់​នា​​ឆ្នាំ​២០១៨ ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ​សរុប​ប្រហែល​១៥០ពាន់លាន​ដុង​។ តាម​អង្គភាព​រចនា​ចែក​រំលែក​ សំណង់​យកជំនោរ​អារម្មណ៍​ចេញពី​រូបភាព​អន្ទោក​​​សម្រប់​នឹង​គ្នា​។ នៅ​ជ្រុង​មួយ​ផ្សេង​ទៀត​ អ្នក​ទស្សនា​នឹង​អាច​ស្រមៃឃើញ​​​រូបភាព​ ឡបូវ​ (Bau) បុរាណ​ នៃ​​អ្នក​ភូមិ​បាតត្រាង​ (Bat Trang)​ នាសម័យ​​អតីតកាល​។​

ស្ថាបត្យកម្ម​ផ្អែក​លើ​រូបភាព​ឡបូវ​ (Bau) នៅ​ភូមិ​​កុលាលភាជន៍​​បាតត្រាង​ (Bat Trang)។​
សំឡឹង​​ពីចម្ងាយ​ ភ្ញៀវ​ទេសចរ​​នឹង​មាន​​​ចំណាប់​អារម្មណ៍​ដោយ​ស្ថាបត្យកម្ម​ចម្លែក​ រចនា​បែប​​​​​គូថ​ខ្យង​​យក្ស​៧ស្រទាប់​​​ ពណ៌ប្រផេះ​ ផ្តើ​ម​ចេញពី​អន្ទោក​កុលាលភាជន៍​​របស់​សិប្បករ​។​

សំណង់​នេះ ខាងក្រៅ​មាន​ប្លុកអង្កាញ់​​៧​ស្រទាប់​ តំណាងឱ្យ​អន្ទោក​ទាំង​៧ (ជា​ឧបករណ៍​មួយ​ដែល​មិនអាច​ខ្វះ ​សម្រាប់​មុខរបរ​កុលាលភាជន៍​ប្រពៃណី)។ សំណង់​មាន​ស្ថាបត្យកម្ម​តាន​រឹង​មាំ​ យ៉ាង​នេះ​នៅ​តែមាន​រង្វង់មូល​ស្រទន់​ បត់បែន​ រួមនឹង​បង្អួច​ល្អប្រណីត​​។ ពេល​ធ្វើ​​ដំណើរ​ចូល​ដល់ខាង​​ក្នុង​ ភ្ញៀវទេសចរ​នឹង​​​ឃើញ​បរិយាកាស ​ឡបូវ​ (Bau) ​បុរាណ​ ជា​ទី​កន្លែង​សម្រាប់​​ដុតកុលាលភាជន៍​​។ ដូច្នេះ​​ សំណង់​​នេះ បាន​​គួប​ផ្សំ​​រវាង​ឧបករណ៍​​ធ្វើ​កុលាលភាជន៍​គឺ​អន្ទោក​ ជាមួយនឹង​​ឡបូវ​(Bau) ​បុរាណ​ សម្រាប់​​ដុត​កុលាលភាជន៍​ ដែល​បញ្ចេញ​ដោយ​​ថ្វី​ដៃ​ បញ្ញា​ នៃ​សិប្បករ​ ​កុលាលភាជន៍​។​

ជាន់ទី​ ១​ រួមមាន​ទីលាន​អន្ទោក​ និង​ជាទីសម្រាប់​ផ្សារណាត់​ និង​ព្រឹត្តិការណ៍​ផ្សេងៗ​។ មណ្ឌលនេះ មាន​ហាង​តាំង​បង្ហាញ​ផលិតផល​ សម្រាប់​​ភ្ញៀវ​ទេសចរ​​ទិញ​ផលិតផល​ដែល​​ខ្លួន​​ចូល​ចិត្ត​ ​ទុកធ្វើ​ជាវត្ថុ​​អនុស្សាវរីយ៍​។​

ជាន់ទី ​២ ស្ថិតនៅ​សងខាង​ដូចជា​ដៃទាំងគូ​ឱប​យក​មណ្ឌល​កណ្តាល។ នេះ​ជា​មណ្ឌល​រចនា​​តុបតែង​ ឧទ្ទេសនាម​ផលិតផល​កុលាលភាជន៍​គំរូ​ នៃសិប្បករ​នៅ​ភូមិ​កុលាលភាជន៍​​បាត​ត្រាង​ (Bat Trang) ក៏ដូចជា​ប្រវត្តិសាស្រ្ត​កកើត​និង​អភិវឌ្ឍន៍​​ភូមិ​របរ​។​

ជាន់ទី ​៣ ជា​មជ្ឈ​មណ្ឌល​​សិល្បៈ​សហសម័យ​ Chon De'licat ​ជាន់ទី​៤​​និង​​​ជាន់ទី​៥ ជា​មណ្ឌល​​ភោជនិយដ្ឋាន​ ហាងកាហ្វេ ​បរិយាកាស​ពិសាតែ ជា​ទីកន្លែង​ប្រព្រឹត្តិទៅ​ព្រឹត្តិការណ៍​ សកម្មភាព​សិល្បៈ​ប្រជាប្រិយ​ និង​សកម្មភាព​វប្បធម៌​សិល្បៈ​ប្រចាំឆ្នាំ​។ ភ្ញៀវ​ទេសចរ​អាច​ចូលរួម​ព្រឹត្តិការណ៍​វប្បធម៌​ តាំង​​ផលិតផល​ ឬ​សកម្មភាព​ប្រជាប្រិយ​ដូចជា​៖ ចម្រៀង​ប្រជា​ប្រិយ​ ចម្រៀង​ក្វាន​ហ័រ ចម្រៀង​កាទ្រូ ។ល។ នៅទីនេះ​។​

មណ្ឌល​តាំងពិព័រណ៍​កុលាលភាជន៍ ​បាន​ចែក​ជា​បរិយាកាសជាច្រើន​ បរិយាកាស​នីមួយៗ​​នឹង​មាន​តាំង​ផលិតផល​មួយ​ប្រភេទ​ ទុក​សម្រាប់​ទស្សនា​ និង​ស្វែង​យល់​។
ផលិតផល​កុលាលភាជន៍​បាត​ត្រាង​ (Bat Trang) បានតាំង​នៅ​សារមន្ទីរ​កុលាលភាជន៍​។​

ជាន់នៅក្រោម​ដី​ ជាទីកន្លែង​​សម្រាប់ស្វែង​យល់​ជាក់ស្តែង​ ជាមួយនឹង​កុលាលភាជន៍​ក្នុង​បរិយាកាស​ប្រពៃណី​ ចូលរួម​តាំងពិព័រណ៍​​ផលិតផល ​និង​បទដ្ឋាន​ធ្វើ​កុលាលភាជន៍​របស់​សិប្បករ​ ​ជាង​មាន​ថ្វីដៃ​។ ទីនេះ​ក៏ជា​ទីកន្លែង​ ​សម្រាប់តែ​សិប្បករ​ សិល្បករ​។​

បរិយាកាស​ពិសា​តែ និង​កាហ្វេ​

មជ្ឈមណ្ឌល​ប្រណីត​ភូមិ​របរ​វៀតណាម​ នឹង​ជា​អាសយដ្ឋាន​ទាក់ទាញ​ ថ្មី​ប្លែក​ ពោរពេញទៅ​ដោយ​ស្មារតី​ជនជាតិ​ នៃអ្នក​ស្រឡាញ់​មុខរបរ​កុលាលភាជន៍​ ព្រមទាំង​អ្នក​ដែល​ចង់​ស្វែង​យល់​អំពីភូមិ​របរប្រពៃណី​ ឬ​ចូល​មកទស្សនា​ ថតរូប​ធ្វើ​ជា​អនុស្សាវរីយ៍​។ ទីនេះ​មិនត្រឹមតែ​ជា​ទីកន្លែង​រក្សា​វប្បធម៌​ នៃភូមិ​កុលាលភាជន៍​បាត​ត្រាង​ (Bat Trang) នៅ​ទាំង​​ជាទីកន្លែង​សម្រាប់​ភ្ញៀវ​ទេសចរ​​អាចទស្សនា​ គយគន់​ ស្នាដៃ​​​ដ៏មានតម្លៃ​នៃ​ភូមិ​របរ​៕​

អត្ថបទ៖ សើនងា ថាវវី កុង​ដាត ​ង្វៀន​យ៉ាង​ រីកើង



top