ព័ត៌មាន

សារព័ត៌មានឥណ្ឌូនេស៊ីវាយតម្លៃខ្ពស់នូវតួនាទីថ្មីរបស់វៀតណាម

កាសែត Jakarta Post ក្នុងច្បាប់ចេញ​ផ្សាយនាពេលថ្មីៗនេះ មាន​អត្ថបទវិភាគ មួយ​របស់អ្នក​និពន្ធ Anjaiah ដែល​វាយតម្លៃ​ខ្ពស់ចំពោះ​តួនាទីរបស់វៀត​ណាម តាម រយៈការទទួលរៀ​បចំឆ្នាំ APEC ២០១៧។​ 
 
​អត្ថបទនេះមានចំណងជើងថា “តួនាទីថ្មីរបស់វៀត​ណាមតាមរយៈឆ្នាំ APEC ២០១៧” ដោយបានសង្កត់​ធ្ងន់​ថា សន្និសីទ​ជាន់ខ្ពស់​នៃខឿន​សេដ្ឋកិច្ច​សមាជិក APEC ទាំង២១របស់វៀត​ណាម ទទួល​បាន​ជោគជ័យ​យ៉ាងត្រចះ​ត្រច​ង់​ ព្រមទាំងវាយតម្លៃខ្ពស់ចំ​ពោះការត្រៀម រៀបចំសប្តា​ហ៍ជាន់​ខ្ពស់ APEC ២០១៧​ យ៉ាងល្អ​ប្រសើរ​របស់​វៀត​ណាម។​ យោ​ងតាមអត្ថបទនេះ ជាមួយនឹង​ល្បឿន​កំណើន​សេដ្ឋកិច្ច​គួរឲ្យចាប់​អារម្មណ៍​វៀត​ណាម កំពុង​លេចឡើង​ដូចជា​ “ផ្កាយ​ថ្មីរបស់​អាស៊ី”។

​អត្ថបទនេះក៏បានចាត់ទុកថា  តាំងពីពេលចូ​លរួមជាសមាជិក APEC កាល ពីឆ្នាំ១​៩៩៨មក វៀតណាម​បានឃើញច្បាស់នូវសារៈសំ​ខាន់នៃយុទ្ធសាស្ត្ររបស់​ APEC ហើយមាន​បំណង​ចូលរួម​ក៏ដូចជារួម​វិភាគ​ទាន​សម្រាប់​អង្គការ​នេះ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
 


top