
សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើររូបភាពនារីវៀតណាម (Image: VNA)
នាថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៦ កាសែតធំរបស់អាហ្សង់ទីនឈ្មោះថា Clarin បានចុះផ្សាយ អត្ថបទសរសេរស្ងើចសរសើរការតស៊ូ របស់យុទ្ធនារីវៀតណាម Hai Ba Trung និងការចូលរួមរបស់នារីវៀតណាម ក្នុងជីវភាពរស់នៅក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ ទិវានារីពិភពលោក ថ្ងៃទី៨ ខែមិនា។ ក្នុងអត្ថបទសរសេរអ្នកយកព័ត៌មាន Alicia Diaconu ដែលទើបនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាម បានសង្កត់ធ្ងន់ទៅលើចំណាប់អរម្មណ៍ចំពោះរូបភាពនៃនារីវៀតណាម ជាពិសេសគឺរូបភាពរបស់យុទ្ធនារី Hai Ba Trung និងយុទ្ធនារី Ba Trieu ក្នុងការតស៊ូការពារមាតុប្រទេស។ លោកស្រី Alicia Diaconu ក៏ថែមទាំងសេរសេរអំពីរូបភាព របស់នារីវៀតណាមនាបច្ចុប្បន្ន ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម