ព័ត៌មាន

សារព័ត៌មានអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ច

យោងតាមអត្ថបទសរសេរនេះថា ខណៈដែលនៅសហរដ្ឋអាមេរិក បរិមាណករណីឆ្លងវីរុសកូរ៉ូណានិងករណីស្លាប់កំពុងកើនឡើងជាបន្តបន្ទាប់ ហើយបណ្ដាប្រទេសជាសមាជិក EU ត្រូវតែអនុវត្តវិធានការដ៏តឹងរឹងដើម្បីប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរាតត្បាត Covid-19 នោះប្រជាជននៅវៀតណាមកំពុងសប្បាយរីករាយយ៉ាងក្រៃលែងដោយបានវិលត្រឡប់មកជីវភាពធម្មតាវិញ។

ពលរដ្ឋវៀតណាមដែលវិលត្រឡប់មកប្រទេសវិញពីអាល្លឺម៉ង់ត្រូវបានជូនទៅធ្វើចត្តាឡីស័កនៅខេត្ត Hung Yen។
(រូបថត៖ TTXVN)


កាសែតយុវវ័យពិភពលោក (Junge Welt) របស់អាល្លឺម៉ង់ នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទសរសេរដោយបញ្ជាក់ថា ជីវភាពនៅប្រទេស វៀតណាមបានស្ទើរតែវិលត្រឡប់មកប្រក្រតីភាពវិញខណៈដែលសេដ្ឋកិច្ចទទួលបានកំណើនវិជ្ជមាន ដោយសារតែតម្រូវការនៅក្នុងស្រុកនិងការវិនិយោគកម្រិតខ្ពស់របស់រដ្ឋាភិបាល។ យោងតាមអត្ថបទសរសេរនេះថា ខណៈដែលនៅសហរដ្ឋអាមេរិក បរិមាណករណីឆ្លងវីរុសកូរ៉ូណានិងករណីស្លាប់កំពុងកើនឡើងជាបន្តបន្ទាប់ ហើយបណ្ដាប្រទេសជាសមាជិក EU ត្រូវតែអនុវត្តវិធានការដ៏តឹងរឹងដើម្បីប្រឆាំងនឹងការរីករាលដាលនៃជម្ងឺរាតត្បាត Covid-19 នោះ ប្រជាជននៅវៀតណាមកំពុងសប្បាយរីករាយយ៉ាងក្រៃលែងដោយបានវិលត្រឡប់មកជីវភាពធម្មតាវិញ។ លើវិស័យសេដ្ឋកិច្ចវៀតណាមក៏មានការឆ្លើយតបនឹងវិបត្តិដ៏ល្អជាងបើប្រៀបធៀបនឹងប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងលើពិភពលោកផងដែរ។ អត្ថបទសរសេរនេះបានដកស្រង់ព័ត៌មានពីទីភ្នាក់ងារពាណិជ្ជកម្មនិងវិនិយោគអាល្លឺម៉ង់ (GTAI) ដែលបញ្ជាក់ថា សេដ្ឋកិច្ចវៀតណាមសម្រេចបានកំណើនវិជ្ជមាន ២,១% ក្នុងរយៈពេល៣ត្រីមាសដើមឆ្នាំ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ លើសពីនេះទៅទៀត វិស័យឧស្សាហកម្មស្បែកជើងនិងវាយនភណ្ឌរបស់វៀតណាម ដែលធ្លាប់បានជួបការលំបាកដោយសារការបិទប្រទេសនៅ EU និងអាមេរិកនោះបានស្ដារឡើងវិញហើយរំពឹងថានឹងទទួលបានការបញ្ជាទិញកាន់តែច្រើនថែមទៀតក្នុងឆ្នាំ២០២១៕


top