ព័ត៌មាន

សារព័ត៌មានអារ៉ាប់៖ វៀតណាមសម្រេចបានជោគជ័យក្នុងការរាំងខ្ទប់ Covid-19 តាមរយៈគោលនយោបាយ


 សារព័ត៌មានអេមីម៉ាតអារ៉ាប់រួមវាយតម្លៃខ្ពស់ចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅវៀតណាម
 

ទំព័រវែប​សាយ Al-Arabiya ចុះផ្សាយថា វៀតណាមបានអនុវត្តយ៉ាងតឹងរឹង នូវវិធាន​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ហើយទទួលបានការគាំទ្ររបស់ប្រជា ជនក្នុងប្រទេស ដោយធានាចំនួនករណី ឆ្លងជំងឺ​ទាប​ជាង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងៗ។ គួរឲ្យកត់សម្គាល់ថា រហូតមក ដល់ពេលនេះ វៀតណាមមិនទាន់មានករណីណា ដែលស្លាប់​ដោយ​សារ​ Covid-19 នៅឡើយ ។ អត្ថបទនេះក៏បានចុះផ្សាយរូបថតជាច្រើនស្ដីពីប្រជាជន វៀត ណាមចូល​រួមបង្ការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ Covid-19 ផងដែរ។
 
ក្នុងពេលជាមួយគ្នានោះ​ ទំព័រវែបសាយ Hespress របស់ម៉ារ៉ុកបានអះអាងថា វៀតណាមបានចាត់​វិធាន​ការ​បង្កា​រ​​ជំងឺយ៉ាងឆាប់ៗ ហើយជូនព័ត៌មានប្រកបដោយតម្លាភាព ស្ដីពីស្ថាន​ភាព​ជំងឺក៏ដូច​ជាវិធាន​ការ​បង្កា​រ​ប្រឆាំង​ជំងឺជូនដល់ប្រជាជនផងដែរ។ អត្ថបទនេះក៏បានចាត់ទុកថា ភាពជោគ​ជ័យ​របស់​វៀត​ណាម​មក​ពីការ​យល់​ឃើញ​វិបត្តិតាំងពីមុន ផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណៈជនប្រចាំថ្ងៃ និងរួមទាំងដាក់​ចេញ​គំរូដែល​ទទួល​បាន​ជោគជ័យដើម្បីទប់ទល់នឹងវិបត្តិសកលលោកនេះយ៉ាងឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 


top