ព័ត៌មាន

សារព័ត៌មានអន្តរជាតិ៖ សេដ្ឋកិច្ចវៀតណាមទាក់ទាញវិនិយោគិនបរទេសក្រោយ Covid-19

គេហទំព័រ Times of India ទើបតែបានបង្ហោះអត្ថបទសរសេរដោយ ប្រៀបធៀបវៀតណាមដូចទៅនឹងតារាមួយដួងដែលកំពុងរះ ដោយមានកត្តាដ៏ គ្រប់គ្រាន់ដើម្បីលើកកំពស់រូបភាពសេដ្ឋកិច្ច ក៏ដូចជាធ្វើឲ្យវិនិយោគិន បរទេសនឹងនរចិត្ត។

ការធ្វើស្ថិតិតួរលេខស្ដីពីប្រភពទុន FDI ចូលមក វៀតណាមក្នុងរយៈពេល៤ខែដើមឆ្នាំ២០២០ (រូបថត៖ TTXVN)


យោងតាមអត្ថបទសរសេរនេះ វៀតណាមកំពុងទាក់ទាញការយកចិត្តទុកដាក់ដ៏ធំធេងរបស់សហគមន៍អន្តរជាតិ នៅពេលដែលគ្រប់គ្រងបាននូវជំងឺ Covid-19។ លើវិស័យសេដ្ឋកិច្ចវៀតណាមកំពុងលេចឡើងជាគោលដៅវិនិយោគរបស់ក្រុមហ៊ុនពហុជាតិជាច្រើន។
វៀតណាមកំពុងជំរុញក្បាលម៉ាស៊ីនសេដ្ឋកិច្ច ហើយបានបើកសកម្មភាពទេសចរណ៍ក្នុងស្រុកឡើងវិញផងដែរ។ អត្ថបទសរសេរនេះបានវាយតម្លៃថា អាស្រ័យដោយការឆ្លើយតបនឹងជំងឺឆ្លងប្រកបដោយប្រសិទ្ធភាព រួមជាមួយរូបភាពរដ្ឋាភិបាលដ៏ស្អិតស្នាលជាមួយសហគ្រាសប្រាកដថាវៀតណាមកំពុងធ្វើឲ្យវិនិយោគិន បរទេសនិងក្រុមហ៊ុនពហុជាតិមានការនឹងនរចិត្តជាពុំខានឡើយ។

ក្នុងពេលជាមួយគ្នានោះ វិទ្យុ Sputnik បានធ្វើការបូកសរុបអត្ថបទសរសេរ លើសារព័ត៌មានអន្តរជាតិស្ដីពីស្ថានភាពសេដ្ឋកិច្ចនិងរូបមន្តនៃភាពជោគជ័យរបស់វៀតណាម។ គេហទំព័រ Axios របស់អាមេរិកបានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមកំពុងឈានឡើង ដោយសារនេះជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេលើពិភពលោកដែលបើកចំហរទ្វារឡើងវិញក្រោយជំងឺឆ្លង ហើយទទួលបានលំហូរទុន វិនិយោគពីបរទេស។ ចំណែកឯអត្ថបទសរសេររបស់ CNA (សឹង្ហបុរី) បានចាត់ទុកថា ជំងឺ Covid-19 ជាវិញ្ញាសារធ្វើតេស្តមួយចំពោះប្រព័ន្ធទាំងអស់នៅវៀតណាម ហើយប្រទេសនេះបានឆ្លងកាត់ដោយមានលទ្ធផលឆ្នើម។ លើវិស័យកសិកម្មទីភ្នាក់ងារសារព័ត៌មាន BNN-Bloomberg (កាណាដា) បានចុះផ្សាយថា បរិមាណផលអង្កររបស់វៀត ណាមបានកើនឡើង៤២%ក្នុងខែឧសភាកន្លងទៅដែលជាកំណត់ត្រាក្នុង រយៈពេល១១ឆ្នាំកន្លងមក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top