ព័ត៌មាន

សារព័ត៌មានអន្តរជាតិ៖ វៀតណាមជាប្រទេសគំរូក្នុង​ការស្ដារឡើង​វិញក្រោយ​ជំងឺរាតត្បាតកូវីដ ១៩

ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia បានរៀបចំណាត់ថ្នាក់វៀតណាមក្នុងចំណោមប្រទេសទាំង ១០ ដែលមានយុទ្ធសាស្ត្រគ្រប់គ្របជំងឺរាតត្បាតល្អបំផុតនៅលើពិភពលោក ហើយវៀតណាមក៏ជាប្រទេសដែលមានទីតាំងល្អបំផុតក្នុងការទទួលសហគ្រាសវិនិយោគបរទេសមកបណ្ដាក់ទុន។
  សារព័ត៌មានអន្តរជាតិ៖ វៀតណាមជាប្រទេសគំរូក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩  

 


សារព័ត៌មានអន្តរជាតិ៖ វៀតណាមជាប្រទេសគំរូក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩
ទោះបីជាជួបប្រទេះការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ នាប៉ុន្មានខែដើមឆ្នាំ ហើយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានបណ្តាលឱ្យតម្លៃថាមពលហក់ឡើងក៏ដោយ ប៉ុន្តែវៀតណាមននៅតែសម្រេចបាននូវអត្រាកំណើន ៨,០២% ខ្ពស់ជាងកម្រិតគោលដៅ ដែលរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបាននាំចេញ។ ជាមួយនឹងសន្ទស្សន៍កំណើននេះ សារព័ត៌មានអន្តរជាតិបានហៅវៀតណាមថាជាខឿនសេដ្ឋកិច្ចកំណើនគំរូ ក្រោយជំងឺរាតត្បាត។

ទីភ្នាក់ងារសារព័ត៌មាន Nikkei Asia បានរៀបចំណាត់ថ្នាក់វៀតណាមក្នុងចំណោមប្រទេសទាំង ១០ ដែលមានយុទ្ធសាស្ត្រគ្រប់គ្របជំងឺរាតត្បាតល្អបំផុតនៅលើពិភពលោក ហើយវៀតណាមក៏ជាប្រទេសដែលមានទីតាំងល្អបំផុតក្នុងការទទួលសហគ្រាសវិនិយោគបរទេសមកបណ្ដាក់ទុន។

កាសែត Channelnewsasia របស់សិង្ហបុរីមានអត្ថបទអត្ថាធិប្បាយដែលមានចំណងជើងថា "វៀតណាមជាប្រទេសគំរូក្នុងការស្ដារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩" របស់លោកសាស្រ្តាចារ្យ Edmund Maleski នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍អន្តរជាតិ Duke សាកលវិទ្យាល័យ Duke សហរដ្ឋអាមេរិក។ យោងតាមលោកសាស្ត្រាចារ្យ Maleski បច្ចុប្បន្ននេះ វៀតណាមកំពុងជាខឿនសេដ្ឋកិច្ចដំណើរការល្អបំផុតនៅអាស៊ី។ វៀតណាមកំពុងក្លាយទៅជាគំរូសេដ្ឋកិច្ចសម្រាប់ខឿនសេដ្ឋកិច្ចលេចចេញថ្មីក្រោយជំងឺរាតត្បាតកូវីដ ១៩។ ទុនវិនិយោគបរទេសសរុបរបស់វៀតណាមក្នុងឆ្នាំ ២០២២ បានកើនឡើង ១៥% ជាមួយនឹងគម្រោងថ្មីជាង ១៥៧០ ដែលមានតម្លៃ ៩,៩ ពាន់លានដុល្លារ ខណៈដែល តម្លៃប្រាក់នាំចេញសរុបកើនឡើង ៥,៧% ដល់ ៥៨,៣ ពាន់លានដុល្លារអាមេរិក។

កាសែត Firstpost របស់ឥណ្ឌានាថ្ងៃទី ៣០ ធ្នូក៏បានវាយតម្លៃថា វៀតណាមកំពុងជាខឿនសេដ្ឋកិច្ច ដេលមានល្បឿនកំណើនដ៏អស្ចារ្យ បើទោះបីរងផលប៉ពាក់ពីជំងឺរាតត្បាត និងជម្លោះ។ យោងតាមអត្ថបទនោះបានឲ្យដឹងថា ជាមួយនឹងអត្រាកំណើន ៨,០២% វៀតណាមកំពុងបង្ហាញពីសមត្ថភាពអភិបាលកិច្ចល្អ និងចេះទាញយកផលប្រយោជន៍ ពីកត្តាផ្លាស់ប្តូរនៃស្ថានភាពពិភពលោក។ កំណើនអាស្រ័យទៅលើកត្តានាំចេញ និងការវិនិយោគពីបរទេស។

ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា ជាមួយនឹងអត្រាកំណើន ៨,០២% វៀតណាមបានក្លាយជាប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កំណើននេះត្រូវបានជំរុញដោយការនាំចេញ និងការលក់រាយក្នុងស្រុក៕


top