ព័ត៌មាន

សារព័ត៌មានបារាំងវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាលោក Nguyen Phu Trong

សារព័ត៌មាន​បារាំង​ក្នុងប៉ុន្មានថ្ងៃកន្លងទៅ បា​នផ្សាយព័ត៌មាននិងអត្ថ​បទ​ជា ច្រើន​ស្ដីពីដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​របស់អគ្គលេខាលោក​ Nguyen Phu Trong និងគណៈប្រតិភូជាន់​ខ្ពស់វៀត​ណាម​នៅបារាំង តាម​សេចក្ដី​អញ្ជើញ​របស់​ប្រធានាធិបតី​ លោក​ Emmanuel Macron ចាប់ពីថ្ងៃទី២៥ដ​ល់ទី​២៧ ខែមីនា ​ឆ្នាំ​២០១៨​។ 
 
ក្រោម​ចំណង​ជើង​ថា "យ​ថាទស្សន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងវៀ​តណាម​-បារាំង” កាសែត Le​ Monde បាន​ចុះផ្សាយ​អត្ថប​ទសរសេររបស់អគ្គលេខាលោ​ក Nguyen Phu Trong ស្ដីពី​យថា​ទស្សន៍​នៃ​ទំនាក់​ទំនង​ជាប្រពៃណី​រវាង​ប្រទេស​ទាំង​ពីរ​។ ក្នុងអត្ថបទនេះ ​លោកអគ្គលេខាវៀតណាមបានអះអាង​ថា ​ក្នុងអំឡុង​៤៥​ឆ្នាំកន្លង​ទៅ បារាំង​ជា និ​ច្ចកាលជាដៃគូជួរមុខរ​បស់វៀត​ណាម ហើយ​នាបច្ចុប្បន្ន​ប្រទេសទាំងពីរ​មាន លក្ខណៈ​ងាយ​ស្រួលជា​ច្រើន​ដើម្បី​បង្កើន​ទំនាក់​ទំនង​។
 
កាសែត​ Les Echos នាថ្ងៃទី២៧ ខែមីនា បា​នចុះផ្សាយព័ត៌មានថា ក្នុងក្រ​ប ខ័ណ្ឌដំ​ណើរ​ទស្សនកិច្ច​នៅបារាំង អគ្គលេខា​លោក Nguyen Phu Trong បានជួប ច​រចាជាមួយប្រធានាធិបតីលោក​ Eummanuel Macron ដោយ​គោល​ដៅចម្បង​គឺ ជំរុញ​កិច្ចសហប្រតិបតិ្តការសេ​ដ្ឋកិច្ច​។
 
ក្នុងពេលនោះ លោកស្រី​ Lisa Sankari អ្នកយកព័ត៌មា​នមួយរូ​បនៃ​កាសែត L’Humanite ជាស្ថាប័ន​បញ្ចេញម​តិរ​បស់គណៈ​បក្សកុម្មុយ​និស្ត​បារាំង បានចាត់ ទុកថា​ ដំណើរទស្សនកិច្ចលើ​កនេះប្រព្រឹត្តទៅ​នាពេល​វេលាសំខាន់​មួយ ខណៈ​ ដែលបារាំងជាស​មាជិកក្រុមប្រឹក្សាអ.ស​.ប ហើយអាចដើរ​តួនាទី​សំខាន់​ក្នុង​ការ ជួយ​ឧបត្ថម្ភ​វៀត​ណាម​បើក​ទ្វារចូល​កាន់​អឺរ៉ុប៕ ​

 

 តាម VOV5 - វិទ្យុសម្លេង​វៀណាម
 


top