ព័ត៌មាន

សារព័ត៌មានបដិវត្តន៍វៀតណាមកំពុងឈានចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី

ក្នុងឱកាសខួបលើកទី ១០១ ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម នាថ្ងៃទី ១៨ ខែមិថុនាអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម មានអត្ថបទសរសេរដែលមានចំណងជើងថា "សារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថល" ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់អ្នកសារព័ត៌មានក្នុងយុគសម័យថ្មី។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ថ្លែងសុន្ទរកថានៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានឆ្នើមចំនួន ១០១នាក់ ដែលឈ្នះពានរង្វាន់សារព័ត៌មានជាតិក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងឱកាសខួបលើកទី១០១ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

នៅក្នុងអត្ថបទនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមបានចាត់ទុកថា សារព័ត៌មានបដិវត្តន៍វៀតណាមកំពុងឈានចូលដល់យុគសម័យអភិវឌ្ឍន៍ថ្មី។ លំហឌីជីថលបានក្លាយជាកត្តាសំខាន់នៃជីវភាពរស់នៅប្រចាំថ្ងៃ។ បច្ចេកវិទ្យាជួយឱ្យសារព័ត៌មានកាន់តែខិតជិតប្រជាជន និងទទួលបានមតិយោបល់រហ័សជាង។ យ៉ាងណាមិញ បរិយាកាសអនឡាញក៏បង្កបញ្ហាប្រឈមជាច្រើនផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម បានសង្កត់ធ្ងន់ថា នៅក្នុងសណ្តាប់ធ្នាប់ប្រព័ន្ធផ្សព្វផ្សាយថ្មី សារព័ត៌មានលែងកាន់កាប់តំណែងស្ទើរតែផ្តាច់មុខក្នុងការផ្សព្វផ្សាយព័ត៌មានទៀតហើយ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះមិនធ្វើឱ្យថយចុះតួនាទីរបស់សារព័ត៌មានបដិវត្តន៍នោះទេ។ ផ្ទុយទៅវិញ នៅពេលដែលមានព័ត៌មានច្រើនលើសលប់ សង្គមកាន់តែត្រូវការប្រភពដែលអាចទុកចិត្តបានដើម្បីកំណត់អ្វីដែលជាការពិត ប្រការអ្វីដែលត្រូវការការផ្ទៀងផ្ទាត់...។ ប្រការទាំងអស់នេះតម្រូវឱ្យមានវិជ្ជាជីវៈ ក្រមសីលធម៌ការងារដ៏ម៉ឺងម៉ាត់ និងភាពធន់ក្នុងការប្រឈមមុខនឹងសម្ពាធទាំងអស់។

ដោយផ្អែកលើការពិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានស្នើថា ការផ្លាស់ប្តូរឌីជីថលនៃវិស័យសារព័ត៌មានត្រូវតែជាការច្នៃប្រឌិតដ៏ទូលំទូលាយមួយនៅក្នុងភាពជាអ្នកដឹកនាំ ដំណើរការផលិត ការគ្រប់គ្រងទិន្នន័យ ការចែកចាយខ្លឹមសារ ការវាស់វែងទស្សនិកជន សេដ្ឋកិច្ចសារព័ត៌មាន និងវប្បធម៌វិជ្ជាជីវៈ។

យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម វិស័យសារព័ត៌មានបដិវត្តន៍វៀតណាមក្នុងយុគសម័យឌីជីថលត្រូវតែរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនានូវឬទ្ធានុភាពនយោបាយ និងសមត្ថភាពបច្ចេកវិទ្យា ឧត្តមគតិបដិវត្តន៍ និងការត្រិះរិះប្រកបដោយភាពច្នៃប្រឌិត ការតស៊ូ និងមនុស្សសាស្ត្រ ការទទួលខុសត្រូវជាតិ និងសមត្ថភាពក្នុងការធ្វើសមាហរណកម្ម៕


top