អញ្ជើញចូលរួម និងដឹកនាំសន្និសីទនេះ លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានស្នើថា សារព័ត៌មានគួរតែ ពង្រីកប្រជាធិបតេយ្យ រួមដំណើរជាមួយផលប្រយោជន៍ជាតិ លើកតម្កើងការច្នៃប្រឌិត របស់ប្រជាជនក្នុងយុគសម័យថ្មី។
អគ្គនាយិការទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកស្រី Vu Viet Trang ថ្លែងក្នុងសន្និសីទ។ រូបថត៖ Thu Huong - VNA
នាព្រឹកថ្ងៃទី២៤ ខែធ្នូ នៅទីក្រុងហូជីមិញ គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម បានធ្វើជាអធិបតី និងសម្របសម្រួលជាមួយក្រសួងព័ត៌មាននិងទូរគមនាគមន៍ សមាគមអ្នកកាសែតវៀតណាម រៀបចំសន្និសីទសារព័ត៌មានទូទាំងប្រទេស បុកសរុប ការងារឆ្នាំ២០២២ ដាក់ឲ្យដំណើរការភារកិច្ចឆ្នាំ ២០២៣ ដោយមានការចូលរួមពីប្រតិភូ ជាង ៧០០ នាក់។ អញ្ជើញចូលរួម និងដឹកនាំសន្និសីទនេះ លោក Nguyen Trong Nghia ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានស្នើថា សារព័ត៌មានគួរតែ ពង្រីកប្រជាធិបតេយ្យ រួមដំណើរជាមួយផលប្រយោជន៍ជាតិ លើកតម្កើងការច្នៃប្រឌិត របស់ប្រជាជនក្នុងយុគសម័យថ្មី។ អត្ថបទត្រូវបំផុសសេចក្ដីប្រាថ្នា លើកកំពស់បដិវាទសង្គម និងរិះគន់ទស្សនៈខុសឆ្គង។ ទីភ្នាក់ងារសារព័ត៌មានត្រូវផ្តោតលើការបណ្តុះ បណ្តាល និងបំពាក់បំប៉ន់ជួរអ្នកកាសែតឲ្យមានទាំអឫទ្ធានុភាព សីលធម៌ ស្ទាត់ជំនាញ ខាងចំណេះដឹងវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការក្នុងយុគសម័យថ្មី៕